Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0087
Name :
ឈ្មោះ :
ឌីន
First Name :
នាមខ្លួន :
Din
Other Name :
ឈ្មោះផ្សេង :
Khin
ឃិន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I07124
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 44 years old
អាយុ ៤៤ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06031001, Kampong Thom, Stung Sen, Srayauv, Rokar
០៦០៣១០០១ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំស្រយ៉ូវ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យព១។
Superiors :
ថ្នាក់លើ :
Rin, Chief of one department in mobile work brigade
រិន, ប្រធានមន្ទីរ ក្នុងកងចល័ត
Associates :
អ្នកពាក់ព័ន្ធ :
Han Notes: Han worked with Khin in mobile work brigade.
ហន ហនជាអ្នកនៅកងចល័តជាមួយ ឃីន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0087 20021203 Rokar village, Srayauv sub-district, Stung Sen district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with Khin called Din, biography owner.
ខេធីអាយ០០៨៧ ២០០២១២០៣ ភូមិរការ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ មួន ខីន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ឃីន ហៅ ឌីន ភេទស្រី អាយុ៤៤ឆ្នាំជាម្ចាប្រវត្ដិរូប។ ឃីន មានប្ដីឈ្មោះ ពីន មានកូន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិរកា ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ ឃីន មាន ឪពុកឈ្មោះ គង់ មួន ម្ដាយឈ្មោះ គៀម មានបងប្អូន៦នាក់ស្រី២ប្រុស៤។ ឃីន កាលពីតូចមិន បានចូលរៀនសាលាទេ ព្រោះពេលវ័យចូលរៀនប្រទេសជាតិកើតមានសង្គ្រាមនៅផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ កាលនោះកម្លាំងខែ្មរក្រហមបានជម្លៀសប្រជាជនម្ដងទៅភូមិនេះម្ដង ទៅភូមិនោះ មិនឱ្យរស់នៅជាមួយទាហានលន់ នល់ទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាចបាន ត្រឡប់មករស់នៅក្នុងភូមិវិញ។ អង្គការបានបែងចែកការងារនៅតាមវ័យចាស់កេ្មងនិងហូប បាយរួម តាមសហករណ៍។ ឃីន អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅក្នុងចល័តស្រុកស្ទឹងសែន នៅក្នុងតំបន់ ៤៣លើកទំនប់ជីកប្រឡាយរែកដីដកស្ទូងតាមតែអង្គការចាត់តាំងគ្មានអាហារហូបចុកគ្រប់គ្រាន់ ប្រធាន កងចល័តឈ្មោះរិន។ នៅឆ្នាំ១៩៧៦ អង្គការបានមកជ្រើសរើសនារីអ្នកមូលដ្ឋានចាស់ នារីជាប្រជា ជនថ្មី១៧មេសា អង្គការមិនយកទៅទេ កាលនោះមាននារីជាង១០០នាក់យកទៅធ្វើការងារនៅ ភ្នំពេញ។ កាលនោះទៅជួបជុំគ្នានៅក្នុងខេត្ដកំពង់ធំ រួចបន្ដដំណើរទៅខេត្ដកំពង់ចាមសម្រាកបានបួនថៃ្ង បានចេញដំណើរបន្ដទៅភ្នំពេញទាំងយប់។ ឃីន បន្ទាប់មកទៀងអង្គការចាត់តាំងឱ្យធ្វើការងារ នៅ ក្រសួងសង្គមកិច្ចនៅមន្ទីរពេទ្យព១ ពេទ្យកាល់ម៉ែត្រ។ ឃីន គ្មានចេះអក្សរមួយតួទេ អង្គការឱ្យ ទៅរៀនមុខវិជ្ជាពេទ្យរៀន អក្សរផងនិងរៀនចាក់ថ្នាំបណ្ដើរ ចាក់ទៅលើខ្នើយ រៀនមួយអាទិត្យចប់ អង្គការបែកចែកជាក្រុម។ ឃីន ធ្វើការងារនៅក្នុងមន្ទីរពេទ្យសេង្គ្រាះកុមារដែលឪពុកម្ដាយជាប់រវល់ ធ្វើការងារតាមរោងចក្រនិងក្រសួងមន្ទីរផេ្សងៗ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ ឃីន អង្គការចាត់តាំងឱ្យដឹកនាំកុមារទាំងអស់ឡើងរទេះភ្លើងសំដៅ ទៅខេត្ដបាត់ដំបង។ រួចចេញដំណើរ ពីបាត់ដំបងតាមរថយន្ដធំ នៅពេលអស់សាំងក៏នាំគ្នាចុះដើរចូលពៃ្រយករស់រាងៗខ្លួនកេ្មងៗ កុមារតូចៗ មិនដឹងជាទៅណាអស់ទេ ឃីន បានរកផ្លូវមកស្រុកកំណើតវិញបានជួបជុំឪពុកម្ដាយបងប្អូន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា