Document thumbnail
Personal Info
ID: KCI1034
Name
ឈ្មោះ
Doeun Mol
ឌឿន ម៉ុល
Gender
m
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខួ្លន
CBIO ID
K03396
Source Interview
KCI1034 20040210, Areak Tnaot village, Areak Tnaot sub-district, Stung Trang district, Kampong Cham province. Interviewed by Long Dany. Notes: Doeun disappeared. Interviewed with his younger siter named Muon Yeang.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ១០៣៤ ២០០៤០២១០, ភូមិអារក្សត្នោត ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ឌឿន បាត់ខ្លួន។ ជួបសម្ភាសជា មួយ មួន យាង ត្រូវជាប្អូនស្រី។
Date of Birth
[Present aged: 50. Born in the year of the Snake]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ ៥០ ឆ្នាំ។ កើតឆ្នាំម្សាញ់»
Home Village
03150101, Kampong Cham, Stung Trang, Areak Tnaot,
ទីកន្លែងកំណើត
០៣១៥០១០១, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រង់ ឃុំអារក្សត
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
ផ្សាររដ្ឋ (ស៧១)
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
បើកឡានស្បៀង
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈឹម, ភ្នំពេញ
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឌឿន ហៅអ៊ីង ម៉ុល ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន ជួបសម្ភាសន៍ ជាមួយ មួន យាង អាយុ៣៩ ជាប្អូនស្រី រស់នៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ឌឿន រៀននៅ សាលាអារក្សត្នោត ហើយឈប់រៀនដោយសារមានសង្គ្រាម។ នៅ ពេលបាយរួម ឌឿន មកលេងផ្ទះ ម្ដង ហើយប្រាប់ថាគាត់ទៅធ្វើការ នៅភ្នំពេញ ខាងបើកឡានដឹកស្បៀង ក្រោយពីហ្នឹង២ឆ្នាំគាត់មក លេងម្ដងទៀត ហើយផ្ដាំឱ្យខ្ញុំទៅលេងនៅពាមកោះស្នា តែពេល លើកទំនប់រួចខ្ញុំទៅអត់ទាន់គាត់ចេញ ឡានទៅបាត់ ចាប់តាំងពីហ្នឹង មកគឺមិនដែលបានទទួលដំណឹងពីគាត់ទេ។ នៅក្នុងប្រវត្ដិរូបសរសេរ ថា ឪឌឿន មុនឆ្នាំ១៩៧៥ ជាយុទ្ធជននៅកងតំបន់៤២ និងក្រោយ ឆ្នាំ១៩៧៥ ជាមេក្រុមផ្គត់ផ្គង់ស្បៀង ផ្សាររដ្ឋ (ស៧១)ឱ។ នៅក្នុងជំនាន់ប៉ុល ពត យាង គេឱ្យនៅការដ្ឋានលើកទំនប់ ប្រឡាយ តែនៅ កងចល័តគឺហូបគ្រប់គ្រាន់ តែអ្នកនៅក្នុងភូមិគឺហូបមិនឆែ្អត ទេ។ យាង ធ្លាប់ឃើញគេដឹកឡានយក បងជីដូនមួយទៅ ព្រោះតែ គាត់ធ្វើជាចាងហ្វាងសាលាពីសង្គម។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា