Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0252
TKI0252
Name :
ឈ្មោះ :
អ៊ុយ រិន
Last Name :
នាមត្រកូល :
Uy
First Name :
នាមខ្លួន :
Rin
Other Name :
ឈ្មោះផ្សេង :
Uy Sarin
អ៊ុយ សារិន,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04453
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 53]
«បច្ចុប្បន្ន អាយុ ៥៣ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
21020902 Takeo, Bati, Peaream, Peaream
២១០២០៩០២ តាកែវ,បាទី, ពារាម, ពារាម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពសហករណ៍ ខេត្ដបាត់ដំបង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥០៦» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Associates :
អ្នកពាក់ព័ន្ធ :
At.
អាត។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0252 20030319, Peaream village, Peaream sub-dictrict, Bati district, Takeo province. Interviewed by Ysa Osman and Sok Vannak. Notes: Uy Rin is alive. Interviewed with Uy Rin the biography owner and Phauk Somly who is her uncle.
ធីខេអាយ០២៥២ ២០០៣០៨១៩ ភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ អ៊ុយ រិន នៅរស់។ ជួបសម្ភាសជាមួយ អ៊ុយ រិន ជាម្ចាស់ប្រវត្តិរូប និង ភោគ សំឡី ត្រូវជាឪពុកមា។
Summary :
សេចក្ដីសង្ខេប :
អ៊ុយ សារិន ភេទស្រី អាយុ៥៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សារិន មានប្ដីឈ្មោះ អាត សំអាង សព្វ ថៃ្ងរស់នៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្ដតាកែវ។ សារិន មានឪពុកឈ្មោះ អ៊ុយ មុំ ម្ដាយ ឈ្មោះ ធាង ម៉ុន មានបងប្អូន៩នាក់ស្រី២ប្រុស៧ មានស្រុក កំណើតនៅភូមិឈើនាង ឃុំពារាម។ សារិន កាលពីតូចមិនបាន ចូលសាលារៀនសូត្រទេ ពេលធំពេញវ័យដឹងតែជួយធ្វើស្រែ ចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបដិវត្ដ តាមរយៈឈ្មោះ ម៉េត មូលហេតុនាំឱ្យចូលបដិវត្ដ មកពីមានការឈឺ ចាប់ជាមួយពួកវណ្ណៈសក្ដិភូមិ នាយទុនប្រតិកិរិយាដែលបានជិះ ជាន់មកលើប្រជាជន ក្រីក្រ ចូលដំបូងជួយធ្វើការងារនៅមន្ទីរ ឃុំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចាត់តាំងឱ្យទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត បែកចេញពីក្រុមគ្រួសារ ទោះបីយើងមិន ចង់ទៅក៏មិនបានដែរ។ ពេលចេញមកជិះឡានតាមផ្លូវមិនបានស្គាល់ភូមិសាស្រ្ដទេ មិនថាដល់ត្រឹមណា អីត្រឹមណាទេ តែពេលមកដល់ចំណាំកនែ្លងសេះ ស តែមិនបានរស់នៅជិតនេះទេ អង្គការបញ្ជូនឱ្យទៅ រស់នៅ ត្រោយកោះមានសុទ្ធតែនារីរាប់រយនាក់ មានខាងបុរសពីរបីនាក់ ប៉ុណេ្ណាះសម្រាប់មើលម៉ាស៊ីន។ ធ្វើស្រែអំបិលយើងត្រូវនាំគ្នា លើកទំនប់ជុំវិញ ហើយបុកដីបង្ហាប់ខ្លាំងមែនទែន រួចហើយបង្ហូរទឹក សមុទ្របញ្ជូលស្រែហាលថៃ្ងដល់ស្ងួតទឹកកកជាអំបិលបាននាំគ្នា កាប់គាស់ នាំគ្នារែកយកមកទុកក្នុងឃ្លាំង ហើយអង្គការដឹកយកទៅ តំបន់ផេ្សងៗទេ ប្រហែលជាយកឱ្យប្រជាជនដែលរស់នៅតាម សហករណ៍ហូប។ ការងារស្រែអំបិលធ្វើការងារខ្លាំងណាស់ ជួនណាធ្វើការរែកអំបិលទាំងយប់ ព្រោះខែខ្លះជិតដល់រដូវ ធ្លាក់ភ្លៀងឱ្យតែឃើញរៀងងងឹតនាំគ្នាកើបអំបិលភ្លាម។ នៅពេលកម្មករមានជំងឺមានពេទ្យមកព្យាបាល ដល់កនែ្លងលើកលែង តែឈឺធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យ។ សារិន តាំងពីចេញទៅ ធ្វើការនៅស្រែអំបិល មិនដែលបានមកលេងស្រុកកំណើតវិញទេ សារិន មិនចេះអក្សរទេ ហើយបានពឹងឱ្យមិត្ដភក្ដិជួយ សរសេរ សំបុត្រមកលែងឪពុកម្ដាយ។ នៅឆ្នាំ១៩៧៧៧៨ អង្គការបាន ជ្រើសរើសប្រវត្ដិរូបមួយ ចំនួនដែលមានស្រុកកំណើតនៅខេត្ដ តាកែវ អង្គការបញ្ជូនឱ្យមកខេត្ដបាត់ដំបង។ សារិន បានមកដល់ ខេត្ដបាត់ដំបង អង្គការចាត់តាំងឱ្យចុះទៅតាមភូមិ ឈ្មោះភូមិ អន្លង់វិល ដំបូងអង្គការចាត់តាំងឱ្យគ្រប់ គ្រងកុមារអាយុ១០ឆ្នាំ ដល់១៤ឆ្នាំ ដឹងនាំឱ្យធ្វើការងារ ដូចជាបោចសេ្មៅ រែកដី ហើយ មានបង្រÃៈន អក្សរនិងលេខមួយថៃ្ងបានមួយម៉ោង តែកេ្មងៗទាំង នោះគ្មានរបបអាហារគ្រប់គ្រានទេ។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៨ សារិន អង្គការចាត់តាំងឱ្យមកខាងសហករណ៍វិញ ធ្វើការងារតាម កងចល័តដក ស្ទូង លើកទំនប់ប្រឡាយ។ នៅឆ្នាំ១៩៧៩ សារិន បានរត់ទៅជាយដែនថៃ រួចហើយឆ្លងដីថរសៃ់នៅ ក្នុងជុំរំរហូត ដល់ឆ្នាំ១៩៩១ មានខាងអង្គការដឹកជនភាសខ្លួនណាដែលស្ម័គ្រ ចិត្ដវិញត្រឡប់មកស្រុក កំណើតវិញ ពេលនោះ សារិន និងគ្រួសារបានវិញមកស្រុកកំណើតវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែ ចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា