Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0098
KTI0098
ឈ្មោះ :
ជិន ភី
Last Name :
Chin
First Name :
Phy
Other Name :
ឈ្មោះផ្សេង :
Vy
វី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09360
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06031102, Kampong Thom, Stung Sen, Tbaung Krapeu,
០៦០៣១១០២ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំត្បូងក្រពើ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution
ស្ម័គ្រចិត្ដចូលជួរបដិវត្ដន៍
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical Staff of Prehketomealea Hospital
ពេទ្យ នៅមន្ទីរពេទ្យព្រះកេតុមាលា
Associates :
អ្នកពាក់ព័ន្ធ :
Chhum.
ឈុំ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0098 20021204 Panha Chy village, Tbaung krapeu sub-district, Stung Sen district Kampong Thom province. Interviewed by Dara P. Vanthan, Notes: Chin called Vy disappeared. Interviewed with mother called Nuon Khut.
ខេធីអាយ០០៩៨ ២០០២១២០៤ ភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ សម្ភាសដោយ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ឪជិន ភី ហៅ វី បាត់ ខ្លួន។ ជួបសម្ភាសជាមួយម្តាយឈ្មោះ នួន ឃុត។
សេចក្ដីសង្ខេប :
ជិន វី ភេទស្រី អាយុ២២ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ នួន ឃុត អាយុ៨៤ឆ្នាំត្រូវជាម្ដាយ។ វី មានឪពុកឈ្មោះ ជី ជិន មានបងប្អូនបីនាក់ មានស្រុកកំណើតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកស្ទឹង សែន ខេត្ដកំពង់ធំ។ វី កាលពីតូចបានរៀនសូត្រខ្លះដែលតែមិនដឹងថា រៀនបានត្រឹមណាទេ។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារក៏ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅក្នុងឆ្នាំ១៩៧០ហ្នឹង ដែរ វី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ទោះបីឪពុកម្ដាយមិនចង់ឱ្យទៅក៏មិនព្រមដែរ។ ក្រោយរដ្ឋប្រហារហើយសង្គ្រាមក៏ចាប់កើតមានរវាងខែ្មរក្រហមនិងទាហានលន់ នល់ មានយន្ដហោះ ទម្លាក់គ្រាប់បែកឆេះផ្ទះសំបែងប្រជាជនមួយចំនួន។ ប្រជាជននាំគ្នាជីកត្រង់សេដើម្បីគេចពីការទម្លាក់ គ្រាប់បែករស់នៅប្រកបមុខរបរមិនបាន ប្រជាជនមានកំហឹងឈឺចាប់ក៏បណេ្ដាយកូនឱ្យទៅតស៊ូ។ វី បានចេញពីផ្ទះចូលទៅសមរភូមិវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបាន ឡើងកាន់អំណាចក៏មិនឃើញកូនឈ្មោះ វី មកលេងស្រុកកំណើតតែបានទទួលដំណឹងថានៅភ្នំពេញ។ ពេលនោះ ខ្ញុំបានទៅលេងកូននៅភ្នំពេញ បានដឹងថា កូនឈ្មោះ វី ធ្វើជាពេទ្យយោធានៅព្រះកេតុ មាលា បានជួបកូនទទួលរាក់ទាក់និងឃើញកូនមានកាំភ្លើងខ្លីផងដែរ។ កាលនោះខ្ញុំសម្រាកនៅជាមួយកូន ជិតមួយខែ ទំរាំមានឡានអង្គការចុះមកខេត្ដកំពង់ធំវិញ ពេលមកដល់ផ្ទះបានប្រហែលជា១០ថៃ្ងបាន ទទួលដំណឹងថា ចាប់កូនយកទៅដាក់គុកទួលសែ្លងក្នុងឆ្នាំ១៩៧៦ តាំងពីនោះមកបាត់ដំណឹងកូនឈឹងតែ ម្ដង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា