PROMOTING ACCOUNTABILITY
Chheum Kan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0262
TKI0262
|
|
Name :
ឈ្មោះ :
|
ឈឺម កាន
|
|
Last Name :
នាមត្រកូល :
|
Chheum
|
|
First Name :
នាមខ្លួន :
|
Kan
|
|
Other Name :
ឈ្មោះផ្សេង :
|
Song Kan
សុង កាន,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00419
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:46 years old
បច្ចុប្បន្នអាយុ៤៦ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21021307 Takeo, Bati, Tang Dong, Chrey Chup
២១០២១៣០៧ តាកែវ បាទី តាំងដូង ជៃ្រជប់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
ជួន ជឿន, ប្រធានពេទ្យ៦មករា។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Nget.
ង៉ែត។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0262 20030811, Chrey Chup village, Tang Dong sub-district, Bati district, Takeo province. Interviewed by Sok Vannak. Notes: Chheum Kan is alive. Interviewed with Song Kan is biography owner.
ធីខេអាយ០២៦២ ២០០៣០៨១១ ភូមិជៃ្រជប់ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ សុខ វណ្ណៈ កំណត់សំគាល់ៈ ឈឺម កាន នៅរស់។ ជួបសម្ភាសជាមួយ សុង កាន ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈឹម កាន ហៅ ធា ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ កាន មានប្ដីឈ្មោះ ជា ជឿន មានកូនសព្វថៃ្ងនៅ ភូមិពៃ្រជប់ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ។ កាន មានឪពុក ឈ្មោះ ឈឹម សុង មានម្ដាយឈ្មោះ ផាន មានបងប្អូន៦នាក់ ស្រី១ប្រុស៥។ កាន កាលពីតូចរៀននៅសាលាបឋមសិក្សា ពៃ្រជប់ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០។ ឈប់រៀនមក ជួយធ្វើការងារឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៥ អង្គការបានជ្រើសរើសយុវនារីមួយចំនួនឱ្យទៅធ្វើការ នៅខេត្ដកំពត។ កាន បានជិះឡានជាមួយនារីមក ពីស្រុកផេ្សងៗជាច្រើននាក់ មកដល់ម្ដុំត្រឹមភូមិកំពង់ កណ្ដាល ហើយទៅត្រោយកោះ។ កាន បានចូលទៅធ្វើការនៅ អង្គភាពស្រែអំបិល ការងារនៅទីនោះ យ៉ាប់ណាស់ ជួនណាធ្វើការ យប់ទៀតក៏មាន នៅក្នុងការដ្ឋានមួយទាំងមូលមាននារីរាប់រយនាក់ យុវជន មានពីរបីអ្នកជាអ្នកបចេ្ចកទេសខាងបញ្ជាម៉ាស៊ីនទឹក ម៉ាស៊ីនភ្លើង។ អំបិលដែលផលិតបានមុនដំបូងយើង ត្រូវលើកភ្លឺ ស្រែដើម្បីទប់ទឹក រួចហើយយើងនាំគ្នាយកអង្គុបមកបុកឱ្យហាប់ដីជាមុនសិនបានយើងបញ្ជូន ទឹកសមុទ្របញ្ចូលទុកឱ្យឡើងស្ងួតចេញជាអំបិលបាននាំគ្នាកាប់គាស់កាយយកមកដាក់
បាវបញ្ជូនចូលទៅ ក្នុងឃា្លំង រួមហើយឃើញមានឡានធំៗមក ដឹកយកទៅ។ ប្រធាននារីនៅស្រែអំបិលមានការផ្លាស់ប្ដូ ច្រើន ណាស់។ ប្រធាននារីចុងក្រោយឈ្មោះ នឿន ពេលអង្គការហៅ ទៅរៀនសូត្រ គាត់មិនបានទៅ ទេ គាត់សុខចិត្ដចងកសម្លាប់ខ្លួន នៅទីនេះ។ នៅឆ្នាំ១៩៧៨ កាន ត្រូវអង្គការជ្រើរើសឱ្យមក ធ្វើការ នៅភ្នំពេញ។ ពេលមកដល់អង្គការចាត់តាំងឱ្យចូលធ្វើការ នៅក្រសួងសង្គមកិច្ច ដែលមានមន្ទីរពេទ្យជិត វត្ដភ្នំ មន្ទីរពេទ្យ ព្រះកេតុមាលា ឪមន្ទីរពេទ្យ៦ឱមករា។ កាន អង្គការឱ្យរៀនមុខ វិជ្ជាពេទ្យខ្លះៗបន្ទាប់ មកប្រធានមន្ទីរពេទ្យឈ្មោះ ជួន ជឿន ប្រើឱ្យដើរលាងអ្នករបួសនិងដើរចាក់ថ្នាំឱ្យយោធាខែ្មរក្រហម ដែលមានវ័យកេ្មងៗអង្គការបញ្ជូនមកពីព្រំដែនវៀតណាម ពិសេសមកពីខេត្ដស្វាយរៀង។ យោធា ទាំងនោះតាមដឹងត្រូវ របួសដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម មកសម្រាកនៅមន្ទីរ រកតែកនែ្លងដេកមិនបានផង។ នៅឆ្នាំ១៩ ៧៩ កាន បានរត់ទៅតាមអង្គភាពរហូតដល់ខេត្ដបាត់ដំបង ធ្លាក់ ទៅស្រុកសំឡូតទៅជាយដែនថៃ ចូលដល់ដីថៃ ដោយជួបការ លំបាកពេកនៅឆ្នាំ១៩៨០ បាន ត្រឡប់មកស្រុកកំណើតវិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”