Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0268
TKI0268
ឈ្មោះ :
រ៉ត់ ស្រ៊ុន
Last Name :
Rott
First Name :
Srun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09671
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
21021006 Takeo, Bati, Putsar, Putsar.
២១០២១០០៦ ខេត្ដតាកែវ ស្រុកបាទី ឃុំពត់សរ ភូមិពត់សរ។
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោស ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0268 20030814, Putsar village, Putsar sub-district, Bati district, Takeo province. Interviewed by Sok Vannak and Ysa Osman. Notes: Rott Srun disappeared. Interviewed with Siet Heng, mother.
ធីខេអាយ០២៦៨ ២០០៣០៨១៤ ភូមិពត់ស ឃុំពត់ស ស្រុក
បាទី ខេត្តតាកែវ។ សម្ភាសដោយៈ សុខ វណ្ណៈ និង អ៊ីសា ឱស្មាន កំណត់សំគាល់ៈ រ៉ត់ ស្រ៊ុន បាត់ខ្លួន។ ជួបសម្ភាសជាមួយ សៀត ហេង ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
រ៉ត់ ស្រ៊ុន អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សៀត ហេង អាយុ៧៤ឆ្នាំ ត្រូវជាម្ដាយ។ ស្រ៊ុន មានឪពុកឈ្មោះ ផាន់ ផូ មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិពត់ស ឃុំពត់ស ស្រុក បាទី ខេត្ដតាកែវ។ ស្រ៊ុន កាលពីតូចមិនបានដឹងថា រៀនសូត្របានត្រឹមណាទេ ដល់ប្រទេសជាតិកើត មានសង្គ្រាម ក៏ឈប់រៀនទៅ។ ក្រោយមកក៏មិនបានដឹងថា ស្រ៊ុន ចូលបដិវត្ដ តាំងពីឆ្នាំណាដែរ គ្រាន់ តែបានដឹងថា ស្រ៊ុន ចូលធ្វើជាយោធាខែ្មរ ក្រហមតាមការអូសទាញពីមេភូមិ មេឃុំ ពេលចេញទៅ ដំបូងនៅ ភូមិតានួត ស្ថិតនៅក្នុងខេត្ដកណ្ដាល។ ស្រ៊ុន ពេលបានចូលធ្វើជា យោធាខែ្មរក្រហមហើយ បានមកលេងស្រុកកំណើតជួបឪពុកម្ដាយ បងប្អូនបានចំនួនបួនដង។ ក្រោយមកទៀត ឮថា អង្គការ ចោទថា ក្បត់អង្គការចូលខែ្មរសរ កងឈ្លបចាប់ដាក់វត្ដកោះ ហើយបាន រត់រួចចេញពីវត្ដកោះមកដល់ ផ្ទះបានជួបម្ដាយហើយម្ដាយបានប្រាប់វិញថា កូនឯងរត់មិនចឹងមិនរស់ទេ កូនត្រឡប់ទៅអង្គភាព វិញ ទៅ ពេលនោះ ស្រ៊ុន បានរត់ទៅជ្រកកោណជាមួយឈ្មោះ អាយ នៅខេត្ដកណ្ដាល។ អាយ មាន ឋានៈជាគណៈស្រុកនៅខាង ខេត្ដកណ្ដាល ស្រ៊ុន តាំងពីរត់ចេញទៅនៅជាមួយឈ្មោះ អាយ នោះក៏ ស្រាប់តែបាត់ដំណឹងឈឹងតែម្ដងមិនឃើញត្រឡប់មក វិញទេ។ បើតាមប្រវត្ដិរូប ស្រ៊ុន អង្គការចាប់ ខ្លួនពីស្រុកឧត្ដុង្គ នៅថៃ្ងទី២៩ ខែ៦ ឆ្នាំ១៩៧៦ យកមកដាក់គុកនៅទួលសែ្លង។ ចំណែកឈ្មោះ ហេង ត្រូវជាម្ដាយ ជំនាន់ខែ្មរក្រហមអង្គការចាត់ តាំងឱ្យដកស្ទូង ក្រងកក់ ត្បាញកន្ទាល ត្បាញក្រមា ហើយចុកមិនបានគ្រប់គ្រាន់ទេ ហូបតែបបរលាយត្រកួន។ មានថៃ្ងមួយម៉ោង ប្រហែលជា៥ល្ងាច ហេង កំពង់តែស្ទូងជាមួយអ្នកភូមិជាមួយគ្នាជា ច្រើននាក់ទៀត បានឮសំឡេងស្រែកអង្វរកុំឱ្យសម្លាប់ប្អូន សម្លាប់ខ្ញុំទៅទុកប្អូនខ្ញុំឱ្យរស់ តែកងឈ្លបនោះមិនបានស្ដាប់ទេ ប្រហែលជាយកដំបងឬត្បូងចបវាយឮ សូរ្យភូសៗៗ ពេលនោះបានឃើញតែមិនហ៊ានមើលចំទេ កនែ្លងនោះគេហៅថា ទួលទម្លាប់ពៃ្រស្វា ក្រោយមកដឹងថា គ្រួសារនោះ ឪពុកឈ្មោះ តុល ម្ដាយឈ្មោះ នួន ជាប្រជាជនថ្មី ឪពុកធ្វើជា ទាហានលន់ នល់។
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញកងឈ្លបយកមនុស្សទៅសម្លាប់ចោលនៅទួលពៃ្រស្វា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា