Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0270
TKI0270
Name :
ឈ្មោះ :
ហោ សង់
Last Name :
នាមត្រកូល :
Hao
First Name :
នាមខ្លួន :
Sang
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02746
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 50]
«សម័យបច្ចុប្បន្ន អាយុ ៥០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21020808, Takeo, Bati, Lumpung, Pean Meas khang Ka
២១០២០៨០៨, តាកែវ, បាទី, លំពង់, ពានមាសខាងកើត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងកសិកម្ម បឹងសំយ៉ាប ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
បុគ្គលិក។
Superiors :
ថ្នាក់លើ :
Khieu Samphan.
ខៀវ សំផន ឈ្មោះ សាវ៉ាត ឈ្មោះ លី។
Associates :
អ្នកពាក់ព័ន្ធ :
Mam Voeun.
ម៉ម វឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0270 20030827, Pean Meas Khang Kaet, Lumpung sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Hao Sang is alive. Interviewed with Hao Sang, biography owner.
ធីខេអាយ០២៧០ ២០០៣០៨២៧ ភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ហោ សង់ នៅរស់។ ជួបសម្ភាសជាមួយ ហោ សង់ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហោ សង់ ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សង់ សព្វថៃ្ង មានប្ដីឈ្មោះ វឿន មានឪពុក ឈ្មោះ ហោ ហៃ ម្ដាយឈ្មោះ អ៊ំ ណុក មានបងប្អូន៤នាក់ស្រី២ប្រុស២ មានស្រុកកំណើតនៅភូមិ ពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ។ សង់ កាលពីតូចរៀននៅសាលាបឋមសិក្សា ពានមាសត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ មកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ សង់ បាន ស្ម័គ្រចិត្ដចូលធ្វើបដិវត្ដតាមការអប់រំពីឈ្មោះ ខុំ ជាប្រធាន នារី ឃុំ។ ពេលចូលដំបូងអង្គការចាត់តាំងឱ្យធ្វើការនៅមន្ទីរកសិដ្ឋាន ឃុំលំពង់ ក្រោយមកបាន ឡើងជាប្រធានក្រុម មិនយូរប៉ុន្មានបាន ធ្វើជាអនុប្រធានភូមិពានមាស។ នៅឆ្នាំ១៩៧៥ បានធ្វើ ប្រធាន ឃុំលំពង់ ដឹកនាំនារីជាង១០០នាក់ មានអាយុពី១៧ឆ្នាំដល់២០ឆ្នាំ ឱ្យធ្វើការងារតាមកងចល័ត ដូចជាលើកទំនប់ ជីកប្រឡាយ ដកស្ទូងជាដើម។ នៅឆ្នាំ១៩៧៦ សង់ មានឋានៈបានឡើង ធ្វើជាអនុ ប្រធានភូមិពានមាសវិញ ដឹកនាំប្រជាជនឱ្យដកស្ទូង លើកទំនប់ជីកប្រឡាយ។ នៅពាក់កណ្ដាលឆ្នាំ១៩ ៧៦ ប្រធានឃុំឈ្មោះ ផល បានជ្រើសរើសយកប្រវត្ដិរូបល្អៗមួយចំនួនឱ្យមកធ្វើការនៅភ្នំពេញ។ សង់ ក៏មានឈ្មោះមកធ្វើការនៅ ភ្នំពេញដែរ ពេលមកដល់ភ្នំពេញដំបូងអង្គការចាត់តាំងឱ្យមក ធ្វើការនៅ ក្រសួងការបរទេស ជាអ្នកទទួលភ្ញៀវ តែ សង់ ភាគច្រើនអង្គការចាត់តាំងឱ្យដាំបាយឱ្យភ្ញៀវ ពេល នោះ សង
់ បានឃើញភ្ញៀវចិននិងកូរ៉េ ហើយធ្លាប់ឃើញលោក ខៀវ សំផល។ នៅឆ្នាំ១៩៧៧ សង់ អង្គការបានផ្លាស់ទៅក្រសួង កសិកម្មវិញ ឱ្យទៅធ្វើការងារនៅម្ដុំបឹងសំយ៉ាប នៅទីនោះ
បានធ្វើការ ជាមួយជនជាតិកូរ៉េ។ នៅបឹងសំយ៉ាប កូរ៉េ បានសាងសង់រោងចក្រសម្រាប់តម្លើងត្រាក់ទ័រ ប្រធាន រោងចក្រ ឈ្មោះ សាវ៉ាត ឈ្មោះ លី។ រោងចក្រតម្លើងត្រាក់ទ័រនៅបឹង សំយ៉ាបបានសាងសង់រួចរាល់ អស់ហើយនៅតែថៃ្ងបើកដំណើរ ការប៉ុណេ្ណាះ តែមិនទាន់ចាប់ផេ្ដីមផងស្រាប់តែកងទ័ពវៀតណាម
បាន វាយចូលដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩។ សង់ និង កម្មាភិបាលខែ្មរក្រហមរាប់ពាន់នាក់ផេ្សងទៀត បាននាំគ្នារត់ទៅ ព្រំដែនថៃ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាមចាប់បានយក ទៅសម្លាប់ចោល។ សង់ បានរត់ទៅរស់នៅជំរុំនិងក្រោយមក
បានមករស់នៅស្រុកម៉ាឡៃ។ នៅឆ្នាំ១៩៩២ បានអង្គការសហ ប្រជាជាតិជូនជនភាសខ្លួនណាដែលស្ម័គ្រចិត្ដត្រឡប់មកស្រុក
កំណើតវិញ ពេលនោះ សង់ បានស្ម័គ្រ ចិត្ដមកស្រុកកំណើត សព្វថៃ្ងនេះប្រកបររបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា