Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0271
TKI0271
ឈ្មោះ :
គឹម ផាន
Last Name :
Kim
First Name :
Phan
Other Name :
ឈ្មោះផ្សេង :
Kim Nget
គឹម ង៉ែត,
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08796
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
21021101, Takeo, Bati, Sophy, Champa
២១០២១១០១, តាកែវ, បាទី, សូភី, ចំប៉ា។
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោស នៅគុកទួលសែ្លង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0271 20030828, Champa village, Sophy sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Kim Phan disappeared. Interviewed with Kim Yin, his younger sister.
ធីខេអាយ០២៧១ ២០០៣០៨២៨ ភូមិចំប៉ា ឃុំសូភី ស្រុក
បាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ គឹម ផាន បាត់ខ្លួន។ ជួបសម្ភាសជាមួយ គឹម យិន ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
គឹម ផាន ហៅ ង៉េត ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គឹម យិន អាយុ៥៨ ឆ្នាំត្រូវជាប្អូនស្រី។ ផាន មានឪពុកឈ្មោះ គឹម សំរិទ្ធ ម្ដាយឈ្មោះ ឈឹម ផាន់ មានបង ប្អូន៧នាក់ មានស្រុកកំណើតនៅភូមិចំប៉ា ឃុំសុភី ស្រុកបាទី ខេត្ដតាកែវ។ ផាន កាលពីតូចរៀននៅសាលាបឋម សិក្សាចំប៉ា ក្រោយមកទៀតបានរៀនឡើងថ្នាក់ខ្ពស់ ទៅរៀនដល់វិទ្យាល័យ ខេត្ដតាកែវ។ នៅពេល ប្រឡងជាប់ជាគ្រូបង្រៀនបានមករស់ នៅភ្នំពេញ។ ផាន បានក្លាយជាគ្រូបង្រៀនកូនសិស្សនៅសាលា វិទ្យាល័យសន្ធម៉ុក ជំនាន់សង្គមរាស្រ្ដនិយមរហូតដល់សម័យ សាធារណរដ្ឋលោក លន់ នល់។ ក្រោយ មក ផាន បានរៀប ការប្រពន្ធឈ្មោះ សាប់ សូហ៊ីយ៉ា ជាកូនកាត់ចិន។ នៅឆ្នាំ១៩ ៧៥ ពេលខែ្មរ ក្រហមវាយចូលដល់ទីក្រុងភ្នំពេញ យោធាខែ្មរ ក្រហមបានជម្លៀសប្រជាជនឱ្យមករស់នៅតាមទីជនបទ ស្រែ ចម្ការវិញ។ ផាន និងប្រពន្ធកូនមួយបានចាកចេញពីភ្នំពេញសំដៅ មកស្រុកកំណើតវិញដើម្បីបាន មករស់នៅជាមួយឪពុកម្ដាយ បងប្អូន។ ពេលមកដល់ស្រុកកំណើតវិញ មិនបានរស់នៅជា មួយបងប្អូន ឪពុកម្ដាយទេ អង្គការបានជម្លៀសឱ្យទៅភូមិនេះ ភូមិនោះ តែនៅក្នុងឃុំជាមួយគ្នា។ យិន បានដឹងថា ផាន ត្រូវអង្គការចាត់ទុកថា ជាប្រជាជនថ្មីអ្នក១៧មេសា ជាមុខសញ្ញា របស់អង្គការ។ យិន ដឹងថា អង្គការបានចាត់តាំងឱ្យបងឈ្មោះ យិន ធ្វើស្រែចម្ការលើកទំនប់ជីកប្រឡាយនៅក្នុងក្រុមសាមគ្គីនៅក្នុង ភូមិសុភី ឃុំសុភី។ ក្រោយមកទៀតប្រជាជន១៧មេសា អង្គការបានហៅទៅរៀនសូត្រទាំងគ្រួសារក៏ មិនដែលឃើញត្រឡប់មក វិញដែរ។ ប្រហែលបានជាងមួយឆ្នាំ បងឈ្មោះ ផាន ហៅ ង៉ែត អង្គការ ហៅទៅរៀនសូត្រទាំងគ្រួសារក៏បាត់ឈឹងតែម្ដង។ យិន មានបងប្អូន៦នាក់ផេ្សងទៀតត្រូវអង្គការហៅ ទៅរៀនសូត្រជា បន្ដបន្ទាប់ខ្លះយកទៅដាក់គុកនៅវត្ដកោះ។ បើតាមប្រវត្ដិរូប ឈ្មោះ ផាន ហៅ ង៉ែត ជំនាន់រាស្រ្ដនិយមជាគ្រូបង្រៀន។ នៅថៃ្ងទី២៥ខែ២ឆ្នាំ១៩៧៦ អង្គការចាប់ខ្លួនពីស្រុកបាទីយកមក ដាក់គុកនៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា