| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0274
|
|
Name :
ឈ្មោះ :
|
រ៉េន
|
|
Last Name :
នាមត្រកូល :
|
Ren
|
|
Other Name :
ឈ្មោះផ្សេង :
|
Phan Tren
ផន តេ្រន,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05433
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:40 years old
បច្ចុប្បន្នអាយុ៤០ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21020905, Takeo, Bati, Pea Ream, Trapaing Young
២១០២០៩០៥, តាកែវ, បាទី, ពារាម, ត្រពាំងយោង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពតម្បាញ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មករ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Phun Phau.
ផុន ផូ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0274 20040820, Trapaing Young village, Pea Ream sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Ren is alive. Interviewed with Ren, biography owner.
ធីខេអាយ០២៧៤ ២០០៤០៨២០ ភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ រ៉េន នៅរស់។ ជួបសម្ភាសជាមួយ រ៉េន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
រ៉េន ហៅ ផន តេ្រន ភេទស្រី អាយុ៤០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រ៉េន មានប្ដីឈ្មោះ ផូ មានឪពុក ឈ្មោះ ផុន ម្ដាយឈ្មោះ ណាវ មានបងប្អូន៣នាក់ស្រី១ មានស្រុកកំណើតនៅភូមិត្រពាំងយោង ឃុំ ពារាម ស្រុកបាទី ខេត្ដតាកែវ។ រ៉េន កាលពីតូចមិនបានចូល រៀនសាលាទេ ព្រោះធំដឹងក្ដីចំពេល ប្រទេសជាតិមានសង្គ្រាម រស់នៅក្នុងភូមិមិនបានសុខម្ដងរត់ទៅនេះម្ដងរត់ទៅនោះ ណាមួយមានគ្រាប់ បែកទម្លាក់ផង។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមឡើងកាន់អំណាចប្រជាជនទាំងអស់នាំគ្នាធ្វើការងារ រួម ហូបបាយរួម ទ្រព្យសម្បត្ដិប្រមូលដាក់រួមទាំងអស់គ្នា។ រ៉េន អង្គការបំបែកចេញពីឪពុកម្ដាយឱ្យ មកធ្វើការនៅអង្គភាពកុមារ ពេលព្រឹកឡើងដើររើសអាចម៌គោដើម្បីយកទៅធ្វើជីដាក់ស្រែ។ រ៉េន បន្ទាប់មកទៀតបានឡើងធ្វើជាប្រធានកុមារនៅក្នុងភូមិ ត្រពាំងយោង ដឹកនាំកុមារទាំងនោះឱ្យធ្វើការដូច ជាដើររែកដីដំបូង លាយជាមួយអាចម៌គោដើម្បីផ្សំយកទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៦ អង្គការ បានជ្រើសរើសកុមារមានវ័យ ជំទង់ៗមួយចំនួនឱ្យមកធ្វើការនៅភ្នំពេញ។ រ៉េន បានចាកចេញ ពីឪពុក ម្ដាយមកស្នាក់នៅត្រឹមខេត្ដតាកែវបានមួយរយៈខ្លី អង្គការបានហៅឡើងរថយន្ដបន្ដទៅភ្នំពេញ។ ពេល ទៅដល់ ភ្នំពេញ មិនដឹងថា ភ្នំពេញផង ព្រោះពីមុនមកក៏មិនដែលស្គាល់ដែរ។ រ៉េន បានធ្វើការងារនៅ ក្នុងរោងចក្រតម្បាញក្រណាត់នៅម្ដុំទួល គោក មានគ្នារាប់ពាន់នាក់ធ្វើការនៅទីនេះ ការងារមិនសូវបាន សម្រាកទេ តែអាហារហូបចុកបានគ្រប់គ្រាន់មិនដូចកាលនៅតាម ភូមិកំណើតទេ។ នៅឆ្នាំ១៩៧៩ ពេលមានវត្ដមានកងទ័ពមកដល់ ប្រទេសកម្ពុជាខាងកម្លាំងខែ្មរក្រហមបានរត់ភាសខ្លួនទៅជាយ ដែនថៃ ពេលនោះ រ៉េន បានរត់ទៅដល់ភ្នំនៅខាងខេត្ដបាត់ដំបង។ រ៉េន បានរត់មកស្រុកកំណើតវិញនៅខែ១០ ឆ្នាំ១៩៧៩ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”