Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0276
Name :
ឈ្មោះ :
ឡុច ខុន
Last Name :
នាមត្រកូល :
Luch
First Name :
នាមខ្លួន :
Khon
Other Name :
ឈ្មោះផ្សេង :
Pork
ប៉ក់,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05479
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:41 years old
«សម័យបច្ចុប្បន្ន អាយុ ៤១ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21021416, Takeo, Bati, Tranpaing Krasaing, Boeng P
២១០២១៤១៦, តាកែវ, បាទី, ត្រពាំងក្រសាំង, បឹងពញាគុក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff.
ពេទ្យ។
Associates :
អ្នកពាក់ព័ន្ធ :
Hun Pruk, his wife.
ហ៊ុន ប៉ុក ត្រូវជាប្រពន្ធ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0276 20030821, Boeng Pungea kuk village, Trapaing sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Luch Khon is alive. Interviewed with Luch Khon, biography owner.
ធីខេអាយ០២៧៦ ២០០៣០៨២១ ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ឡុច ខុន នៅរស់។ ជួបសម្ភាសជាមួយ ឡុច ខុន ជាម្ចាស់ប្រវត្តិរូប
Summary :
សេចក្ដីសង្ខេប :
ឡុច ខុន ហៅ ប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប សព្វថៃ្ងរស់នៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ដតាកែវ។ ខុន មានប្រពន្ធឈ្មោះ ហ៊ុន ប៉ុក។ ខុន មានឪពុក ឈ្មោះ ទិត្យ ម្ដាយឈ្មោះ ប៉ុល មានបងប្អូន៧នាក់ស្រី៤ប្រុស៣ មានស្រុកកំណើតនៅភូមិស្នែងរមាំង ឃុំម្រាក់ពេន ស្រុកសំរោង ខេត្ដតាកែវ។ ខុន កាលពីតូចមិនបានចូលរៀនសាលាទេ ព្រោះ ពេលធំ ពេញវ័យចូលរៀនទទួលប្រទេសជាតិកើតមានសង្គ្រាម។ នៅពេលខែ្មរក្រហមវាយចូលដល់ទីក្រុង ភ្នំពេញ ឃើញមាន ជម្លៀសប្រជាជនឱ្យមករស់នៅតាមស្រុកស្រែចម្ការ។ កាលនោះ ខុស មានអាយុ ១៥ឆ្នាំ ហើយត្រូវអង្គការជ្រើសរើសប្រវត្ដិរូបកូន កសិករក្រីក្រហើយជាប្រជាជនចាស់រស់នៅក្នុងទឹកដី រំដោះបានឱ្យទៅធ្វើការនៅភ្នំពេញ។ ខុន មិនចេះអក្សរមួយតួទេ ពេលមក ដល់ភ្នំពេញ អង្គការចាត់ តាំងឱ្យធ្វើការនៅក្រសួងសង្គមកិច្ច ស្នាក់នៅមន្ទីរពេទ្យព១ជិតវត្ដភ្នំ។ នៅឆ្នាំ១៩៧៧៧៨ឃើញ មានទាហានយោធាជាច្រើននាក់ត្រូវរបួសដឹកមកព្យាបាលនៅទីនេះ ខុន មិនចេះអីច្រើនទេ ប្រធានមន្ទីរ ប្រើឱ្យលាងរបួសនិងដើរចាក់ថ្នាំឱ្យអ្នកជំងឺ។ ខុន មិនដែលបានរៀនសូត្រមុខវិជ្ជាពេទ្យទេ តែចេះតែ មើលតាមបងៗរួចអនុវត្ដន៍យកតែម្ដង។ នៅក្នុងមន្ទីរពេទ្យឃើញ មានជំងឺស្លាប់ហើយឃើញរថយន្ដដឹក ចេញមកខាងក្រៅតែមិនដឹង ថា ដឹកយកឱ្យក្រុមគ្រួសារឬយកទៅណាទេ។ ខុន ធ្លាប់សុំអង្គការ មកលេង ស្រុកកំណើតដែរ តែអង្គការមិនឱ្យមកទទួលកងទ័ពវៀត ណាមវាយចូលដល់ប្រទេសកម្ពុជាតែម្ដង។ នៅ ឆ្នាំ១៩៧៩ ខុន បានរត់ទៅដល់ខេត្ដបាត់ដំបង ក្រោយមកបានរកផ្លូវរត់ត្រឡប់ មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញមនុស្សស្លាប់នៅក្នុមន្ទរពេទ្យ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា