PROMOTING ACCOUNTABILITY
Samrit Suos
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0278
|
|
Name :
ឈ្មោះ :
|
សំរិត សួស
|
|
Last Name :
នាមត្រកូល :
|
Samrit
|
|
First Name :
នាមខ្លួន :
|
Suos
|
|
Other Name :
ឈ្មោះផ្សេង :
|
Sao
សៅ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07391
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 25]
«សម័យខែ្មរក្រហម អាយុ ២៥ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21021405, Takeo, Bati, Trapaing Krasaing, Kandal
២១០២១៤០៥, តាកែវ, បាទី, ត្រពាំងក្រសាំង, កណ្ដាល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោស នៅទួលសែ្លង ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0278 20030824, Kandal village, Trapaing Krasaing sub-district, Bati district, Takeo province. Interviewed by Sok Vannak. Notes: Samrit Suos disappeared. Interviewed with Tim Bun, mother.
ធីខេអាយ០២៧៨ ២០០៣០៨២៤ ភូមិកណ្តាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ សម្ភាសដោយៈ សុខ វណ្ណៈ កំណត់សំគាល់ៈ សំរិត សួស បាត់ខ្លួន។ ជួបសម្ភាសជាមួយ ទឹម ប៊ុន ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សំរិត សួស ហៅ សៅ ភេទប្រុសអាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទឹម ប៊ុន អាយុ៧៨ ឆ្នាំត្រូវជាម្ដាយ។ សួស មានឪពុកឈ្មោះ សំរិត ណុប មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិ កណ្ដាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ដតាកែវ។ សួស កាលពីតូចធ្លាប់បានចូលរៀននៅសាលា បឋមសិក្សាវត្ដ ក្រសាំង តែមិនដឹងថារៀនបានត្រឹមណាទេ ដឹងថារៀនបានយូរ ដែរ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រជាជនរស់នៅក្នុងស្រុកភូមិក្លាយជាតំបន់ប្រទាញ់ប្រទង់។ សួស មិនយូរប៉ុន្មាននៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហម ដំបូងចូលនៅត្រឹម ស្រុកបាទី។ នៅឆ្នាំ១៩៧២ ឡើងជាប្រធានក្រុមយោធាវរសេនាតូចលេខ១១៦ ភូមិភាគ ពិសេស ដល់ឆ្នាំ១៩៧៣៧៤ ឡើងជាប្រធានមន្ទីរនៅខាងសម្ភារ ដល់ឆ្នាំ១៩៧៥ ជាសមាជិកក្រសួងជើង គោក រហូតដល់ចុងឆ្នាំ ១៩៧៧ ឡើងជាប្រធានមន្ទីរក្រសួងសេដ្ឋកិច្ច។ សួស ធ្លាប់មក លេងឪពុក ម្ដាយបានម្ដងឃើញជិះឡានមកមានគ្នាបួននាក់ប្រហែល ជាមាននិរសាមកជាមួយដែរ ពេលកូនត្រឡប់ ទៅភ្នំពេញវិញ ស្រាប់តែបាត់ដំណឹងរហូតមកដល់ពេលនេះ បើសិនជាកូននៅ រស់ប្រាកដជាមករកឪពុក ម្ដាយហើយ។ បើតាមប្រវត្ដិរូប ឈ្មោះ សួស ហៅ សៅ មានប្រពន្ធឈ្មោះ នឹង មិនទាន់មានកូនទេ ហើយ ត្រូវអង្គការចាប់ខ្លួននៅថៃ្ងទី៣ខែ១២ឆ្នាំ១៩៧៨។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”