Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0280
Name :
ឈ្មោះ :
ញ៉ែម សល់
Last Name :
នាមត្រកូល :
Nhem
First Name :
នាមខ្លួន :
Sal
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08750
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 16. Present aged: 44]
«សម័យខែ្មរក្រហម អាយុ ១៦ ឆ្នាំ។ បច្ចុប្បន្ន អាយុ ៤៤
Home Village :
ភូមិកំណើត/ទីលំនៅ :
21020304, Takeo, Bati, Daung, Yut thka.
២១០២០៣០៤, តាកែវ, បាទី, ដូង, យុថ្កាា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោស ពៃ្រស ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Associates :
អ្នកពាក់ព័ន្ធ :
Or Laup, Soeun , Voeun, Tauch Tem.
ឧិ ឡុប,សឿន, សឿន ,វឿន,តូច តែម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0280 20030825, Yut Thka village, Daung sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Nhem Sal is alive. Interviewed with Nhem Sal, biography owner.
ធីខេអាយ០២៨០ ២០០៣០៨២៥ ភូមិយុថ្កាា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ញ៉ែម សល់ នៅរស់។ ជួបសម្ភាសជាមួយ ញ៉ែម សល់ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ញ៉ែម សល់ ភេទប្រុស អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ងមានប្រពន្ធឈ្មោះ ឱ ឡុប មាន កូន៦នាក់ ស្រី៤ប្រុស២ រស់នៅភូមិយុថ្កាា ឃុំដូង ស្រុកបាទី ខេត្ដតាកែវ។ សល់ មានឪពុកឈ្មោះ ញ៉ែម កេ្រង ម្ដាយឈ្មោះ ឈុន នឹម។ សល់ កាលពីតូចរៀននៅសាលាបឋមសិក្សាវត្ដចកបានត្រឹម ថ្នាក់ទី១១ឪចាស់ឱ ជំនាន់សង្គមរាស្រ្ដនិយម។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារឈប់រៀនមកនៅ ផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ដំបូង នៅស្រុក៥៦ កាលនោះបានជាចូលចលនាខែ្មរក្រហមនឹកឃើញថា ដើម្បីរំដោះជាតិម្នាក់ៗសុទ្ធតែយល់ ឃើញដូចគ្នា។ ឪពុកម្ដាយ មិនចង់ឱ្យកូនទេ ព្រោះប្រទេសជាតិធ្លាក់ចូលទៅក្នុងសង្គ្រាមឃើញ មានរបួស ស្លាប់សេ្ទីរតែរាល់ថៃ្ង។ សល់ ចូលដំបូងជាយោធាស្រុក ៥៦ ប្រធានឈ្មោះ ទូច នៅសម័យកាល នោះខែ្មរក្រហមមានចាប់ មនុស្សយកទៅសម្លាប់ចោលបណ្ដើរៗហើយ សល់ ធ្លាប់ឃើញ ផ្ទាល់ភ្នែក ឈ្មោះ ទូច បានចាប់ប្រជាជនដែលអង្គការសង្ស័យថាជា ខ្មាំងចាប់ចងដាក់ក្នុងរទេះសេះយកទៅសម្លាប់ នៅក្នុងវត្ដកោះ ស្រុកបាទីនេះ។ បន្ទាប់មក សល់ អង្គការបញ្ជូនទៅសមរភូមិវាយ ជាមួយទាហាន លន់ នល់ នៅម្ដុំសៀមរាប កន្ដួចក្នុងស្រុកបាទី វាយសំដៅចូលទីក្រុងភ្នំពេញ។ នៅឆ្នាំថៃ្ងទី១៧មេសា ឆ្នាំ ១៩ ៧៥ សល់ មិនបានចូលដល់ភ្នំពេញទេ ព្រោះមានជំងឺគ្រុនកេ្ដៅ។ នៅឆ្នាំ១៩៧៥ អង្គការបាន រៀបកម្លាំងយោធាមួយចំនួនឱ្យទៅការពារព្រំដែន ពេលនោះឈ្មោះ សល់ មុនដំបូងអង្គការបញ្ជូនឱ្យទៅ ធ្វើការនៅត្រឹមខេត្ដកំពង់ចាម។ បន្ទាប់មកទៀតបញ្ជូនទៅ ខេត្ដក្រចេះ ធ្វើការនៅទីនោះបានជាងមួយខែ អង្គការបញ្ជូនទៅ ការពារព្រំដែនជាប់ប្រទេសវៀតណាម ឋិតនៅក្នុងស្រុកពេជ្រាដា ខេត្ដមណ្គលគីរី។ សល់ គ្មានបំណងរត់មកស្រុកកំណើតវិញទេ ដោយសារថា ឃើញអង្គការបានយោធាមួយចំនួនយក ទៅរៀន សូត្រតាមពិតយកទៅសម្លាប់ចោល សល់ បានឃើញសាកសព ស្គាល់គ្នា ព្រោះធ្វើការនៅអង្គ ភាពជាមួយគ្នា។ សល់ និង មនុស្សបួននាក់ផេ្សងទៀត បានគិតថា មិនយូរនិងដល់វេនយើង ហើយដូច នេះនាំគ្នារត់ឱ្យហើយ។ ពេលរត់ចេញមកកាត់ពៃ្រជួប ការលំបាកខ្លាំងណាស់ដាច់បាយដាក់ទឹកជួនណា សន្លប់លែងដឹង ខ្លួនមួយថៃ្ងក៏មានដែរ។ សល់ និងមិត្ដភក្ដិពេលរត់មកបានសេ្លÃៈក ពាក់ខោអាវទ័ពមាន កនែ្លងខ្លះគេរាក់ទាក់និងឱ្យបាយហូប ពេលមកដល់ខេត្ដក្រចេះ យោធាខែ្មរក្រហមឃាត់រកមើលសំបុត្រ ឪតែសំបុត្រខែ្លងខ្លាចទេឱ មើលហើយឃាត់ខ្លួនបញ្ជូនមកខេត្ដ ក្រចេះ។ បន្ទាប់មកលួចរត់បានបន្ដមក ខេត្ដកំពង់ចាម អង្គការ ឃាត់ខ្លួនម្ដងទៀត បានចេញពីកំពង់ចាម មកដល់ឡើងជិះសាឡាង ព្រែកក្ដាម បានស្គាល់ឈ្មោះ វ៉ាន់ ព្រោះធ្លាប់ធ្វើទ័ពជាមួយគ្នា។ សល់ និងមិត្ដភក្ដិបានរត់ចេញមកវិញទៀតឆ្លង កាត់មកជិតដល់ ស្រុកកំណើតហើយ អង្គការចាប់ខ្លួនបញ្ជូនមកដាក់គុកនៅវត្ដចំពុះ កែ្អក ស្រុកកៀន ស្វាយបានមួយអាទិត្យ ឃើញមានអ្នកទោសច្រើន ណាស់ ពេញគុកទាំងអស់ អ្នកទោសធ្ងន់អង្គការមិន ឱ្យចេញធ្វើការ ទេ។ សល់ និងមិត្ដភក្ដិអង្គការបញ្ជូនចេញមកដាក់គុកកោះថ្មី ស្រុកស្អាងបន្ដទៀត ចេញ ពីគុកកោះថ្មី យកមកដាក់នៅកោះគរ ទៀតមកដល់នេះយោធាខែ្មរក្រហមវាយសួរចម្លើយចងស្លាបសេក រុំមុខជិត វាយសួរចម្លើយរយៈពេលមួយអាទិត្យ មានឆក់ខ្សែភ្លើង ផង។ ក្រោយមកពីសួរចម្លើយ ហើយបានមួយអាទិត្យអង្គការ
បានដាក់ខ្នោះដហៃើយបិតមុខជិតបណ្ដើរឱ្យឡើងទូកហើយដល់ លើគោកឱ្យ ឡើងឡានបន្ដទៀតបានមកផ្ទះមួយស្នាក់នៅ របៀប ជាសាលារៀន ព្រោះមានបន្ទប់នឹកឃើញថា យើង មកដល់ភ្នំពេញ ហើយ តែមិនដឹងជាកនែ្លងណា ព្រោះគេមិនបើកមុខឱ្យយើងឃើញ ទេ។ មកដល់យោធា វាយសួរចម្លើយម្ដងទៀត បានគេស្រាយមុខ ដឹងថា នៅគុកទួលសែ្លង ចម្លើយមានដូចជានៅគុកកោះ គរចឹង ព្រោះរត់មកលេងផ្ទះ មិនបានធ្វើខែ្មរស ខែ្មរសេរី អីណាទេ។ ក្រោយមកអង្គការបញ្ជូនមកគុក ពៃ្រសវិញ ជាកនែ្លងលត់ដុំអង្គការ ចាត់តាំងឱ្យធ្វើស្រែនៅទីនេះបើធ្វើការមិនបានល្អទេ គឺអង្គការយក ចាប់យកទៅសម្លាប់ចោលទៀត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលមកដល់ អ្នកទោស ទាំងអស់នាំគ្នារត់ចេញទៅ តាមច្រករៀងៗខ្លួនដែលអាចរត់ចេញទៅបាន ព្រោះពេលនោះ យោធាកម្មាភិ បាលខែ្មរក្រហមដែលការពារនៅទីនោះវាភ័យរត់ យករួចខ្លួនដែរ។ សល់ បានរត់មកស្រុកកំណើតវិញ សព្វថៃ្ងមាន ប្រពន្ធកូនប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Sal and his 6 friends who ran from Mondul Kiri and were arrested at prek kdam for a night,Champus Ka
សល់ និងមិត្ដភក្ដិ៦នាក់ដែលរត់មកពីមណ្គលគិរីជាមួយគ្នា ត្រូវគេចាប់ឃុំនៅមន្ទីរឃុំព្រែកក្ដាមមួយយប់,មន្ទ្គរ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា