Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0100
Name :
ឈ្មោះ :
អឿ អេង
Last Name :
នាមត្រកូល :
Oeur
First Name :
នាមខ្លួន :
Eng
Other Name :
ឈ្មោះផ្សេង :
Rann
រ៉ាន់
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I01142
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៥
Home Village :
ភូមិកំណើត/ទីលំនៅ :
06031102, Kampong Thom, Stung Sen, Tbaung Krapeu,
០៦០៣១១០២ ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំត្បូងក្រពើ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution by Prakk Sokh who was a chief of Region in Siem Reap province.
ស្ម័គ្រចិត្ដចូលបដិវត្ដន៍តាមរយៈឈ្មោះ ប្រាក់ សុខ ដែលជា ប្រធានតំបន់ សៀមរាប។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកម្មាភិបាលខែ្មរក្រហមថ្នាក់ស្រុក។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone no.: 106 Region: Siem Reap, Oddar Meanchey province: Siem Reap
១០៦, សៀមរាបឧត្ដរមានជ័យ, ខេត្ដសៀមរាប
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អនុសេនាស្រុក
Superiors :
ថ្នាក់លើ :
Prakk Sokh aka Pech who was a Chief of Region in Siem Reap province.
ប្រាក់ សុខ ហៅ ពេជ, ប្រធានតំបន់សៀមរាប
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0100 20021204, Panha Chy village, Tbaung Krapeu sub-district, Stung Sen district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Oeur Eng called Rann died. Interviewed with her younger brother called Oeur San.
ខេធីអាយ០១០០ ២០០២១២០៤ ភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ អឿ អេង ហៅ រ៉ាន់ ស្លាប់។ ជួបសម្ភាស ជាមួយប្អូនប្រុសឈ្មោះ អឿ សន។
Summary :
សេចក្ដីសង្ខេប :
អឿ អេង ហៅ រ៉ាន់ ភេទប្រុស កើតឆ្នាំ១៩៥៤បាត់ខ្លួន។ ជួបជាមួយឈ្មោះ អឿ បេន អាយុ ៥១ឆ្នាំត្រូវជាប្អូនប្រុស។ អេង មានឪពុកឈ្មោះ អឿ ប៊ុត ម្ដាយឈ្មោះ ខែក ឡេង មានបងប្អូន ៦នាក់ មានស្រុកកំណើតនៅភូមិបញ្ជាជី ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ អេង កាលពី តូចឪពុកម្ដាយជំរុញឱ្យរៀនសូត្រចប់បឋមសិក្សារួចបន្ដទៅមធ្យមសិក្សា រៀននៅវិទ្យាល័យកំពង់ធំបាន ត្រឹមថ្នាក់ទីបញ្ចប់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារក៏ឈប់រៀនត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម អេង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ពេល នោះកម្លាំងខែ្មរក្រហមបានសហការជាមួយកម្លាំងកងទ័ពវៀតណាម
ខាងជើងដើម្បីវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ កម្លាំងខែ្មរក្រហមមានគ្រប់គ្រាន់ក៏ឱ្យកម្លាំងកងទ័ពវៀតណាមខាង
ជើងវិល ទៅប្រទេសវៀតណាមវិញ។ អេង មានកម្លាំងចលនារបស់គាត់ឈ្មោះ ប្រាក់ សុខ ហៅ ពេជ ជា ប្រធានតំបន់នៅខេត្ដសៀមរាបនិងឧត្ដរមានជ័យ។ នៅឆ្នាំ១៩៧៥ អេង អង្គការបានបញ្ជូនឱ្យទៅធ្វើ ការងារនៅខេត្ដសៀមរាបនិងឧត្ដរមានជ័យ។ នៅឆ្នាំ១៩៧៧ បងខ្ញុំឈ្មោះ អេង មានឋានៈជាកម្មាភិ បាលថ្នាក់ស្រុក ជាអនុលេខាស្រុកបានដើរទស្សនៈកិច្ចទូទាំងប្រទេស ពេលបងឈ្មោះ អេង មកដល់ ខេត្ដកំពង់ធំ គាត់សម្រាកនៅទីនោះ គាត់ក៏ឆេ្លÃៈតខ្ចីម៉ូតូមកលេងផ្ទះ។ នៅពេលត្រឡប់ទៅដល់ខេត្ដ សៀមវិញ នៅក្នុងឆ្នាំ១៩៧៧ដដែលមានចាប់កម្មាភិបាលជាច្រើន ក្នុងនោះមានឮថា មានឈ្មោះបង ខ្ញុំឈ្មោះ អេង ត្រូវអង្គការចាប់ខ្លួន។ បើតាមពាក្យចចាមអារាម បងប្រុសខ្ញុំប្រហែលជាស្លាប់នៅ សៀមរាប អង្គការចាប់យកទៅឱ្យក្រពើស៊ី ព្រោះក្រពើនៅបារាយណ៍មានរាប់ពាន់ក្បាល។ នៅឆ្នាំ១៩ ៧៩ មិនឃើញបងប្រុសឈ្មោះ អេង ត្រឡប់មកស្រុកកំណើតវិញទៅទេ ពិតជាស្លាប់ដូចពាក្យគេថា មែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា