Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0283
TKI0283
ឈ្មោះ :
ពេជ សូត្រ
Last Name :
Pech
First Name :
Saut
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08529
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
21020908, Takeo, Bati, Peaream, Kruos.
២១០២០៩០៨, តាកែវ, បាទី, ពារាម, ក្រួស។
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅទួលសែ្លង ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0283 20030819, Kruos village, Peaream sub-district, Bati district, Takeo province. Interviewed by Ysa Osman. Notes: Pech disappeared. Interviewed with Pech San, elder sister.
ធីខេអាយ០២៨៣ ២០០៣០៨១៩ ភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ពេជ សូត្រ បាត់ខ្លួន។ ជួបសម្ភាសជាមួយ ពេជ សន ត្រូវជាបងស្រី។
សេចក្ដីសង្ខេប :
ពេជ សូត្រ ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ពេជ សន អាយុ៥៧ឆ្នាំ ត្រូវ ជាបងស្រី។ សូត្រ មានឪពុកឈ្មោះ ពេជ សយ ម្ដាយឈ្មោះ អ៊ោ ស៊ុក មានស្រុកកំណើតនៅភូមិ គ្រួស ឃុំពារាម ស្រុកបាទី ខេត្ដតាកែវ។ សូត្រ កាលពីតូចដឹងថា ចូលរៀនសូត្រនៅសាលាដែរ តែមិនដឹងថា រៀនដល់ថ្នាក់ទីប៉ុន្មាន ទេ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហុន ស្រាប់តែចេញពីផ្ទះបាត់ ក្រោយមកបានដឹងថា ចូលធ្វើជាយោធា ខែ្មរក្រហមតែមិនដឹងថា ឆ្នាំណាទេ តែដឹងថា ចូលមុនរំដោះឆ្នាំ១៩ ៧៥។ សូត្រ ចូលធ្វើជាយោធាខែ្មរក្រហមអង្គការបញ្ជូនទៅ សមរភូមិ វាយមួយទាហាន លន់ នល់ ខាងត្រោយស្លាម៉ាជួរដង ទនេ្លបាសាក់វាយចូលជិតៗច្បារអំពៅ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចក៏មិនឃើញប្អូនមកលេងស្រុកកំណើតបាត់ដំណឹងឈឹង តែម្ដងរហូតមកដល់ពេលនេះ សព្វថៃ្ង ចេះតែធ្វើបុណ្យទៅ ទៅវត្ដម្ដងៗចេះតែនឹកឃើញប្អូនជានិច្ច។ បើតាមប្រវត្ដិរូប នៅមុនឆ្នាំ១៩៧៥ នៅកងពល១២ តួនាទីអនុសេនាធំ។ នៅឆ្នាំ១៩៧៥ដដែល សូត្រមានឋានៈជាអនុ សេនាធំ នៅឪស២១ឃឱ រហូតដល់ថៃ្ងទី២ខែមករាឆ្នាំ១៩៧៧ អង្គការចាប់ខ្លួន នៅមន្ទីរឪស២១ឃឱតែម្ដង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា