Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0344
TKI0344
ឈ្មោះ :
កែវ ឡៃហ៊ន
Last Name :
Keo
First Name :
Lai Han
Other Name :
ឈ្មោះផ្សេង :
Keo Vann
កែវ វ៉ាន់,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I08250
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
«សម័យបច្ចុប្បន្ន អាយុ ៤៧ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21061308 Takeo, Prey Kabass, Taing Yab, Keo Chamro
២១០៦១៣០៨ តាកែវ, ពៃ្រកប្បាស, តាំងយ៉ាប, កែវចំរើន
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Proeun, chief of 6 Makara hospital.
ពឿន, ប្រធានពេទ្យ៦មករា។
Associates :
អ្នកពាក់ព័ន្ធ :
Uk Phal.
អ៊ុក ផល។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0344 20031013, Keo Chamroeun village, Taing Yab sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Keo Lai Han is alive. Interviewed with Keo Lai Han, biography owner.
ធីខេអាយ០៣៤៤ ២០០៣១០១៣ ភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ កែវ ឡៃហ៊ន នៅរស់។ ជួបសម្ភាសជាមួយ កែវ ឡៃហ៊ន ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
កែវ ឡៃហ៊ន ហៅ វ៉ាន់ ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង ឡៃហ៊ន មានប្ដីឈ្មោះ ផល រស់នៅភូមិកែវចំរើន ឃុំតាំង យ៉ាប ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ឡៃហ៊ន មានឪពុកឈ្មោះ កែវ មុំ ម្ដាយឈ្មោះ ព្រំ ម៉ុន មានបងប្អូន១០ប្រុស៧ស្រី៣។ ឡៃហ៊ន កាលពីតូចមិនបានចូលរៀន សាលទេ ពេលធំដឹងក្ដីជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ នៅពេលប្រទេស ជាតិកើតមាន សង្គ្រាមរវាងខែ្មរក្រហមនិងទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ ឡៃហ៊ន បានស្ម័គ្រចិត្ដចូលធ្វើចលនា ខែ្មរក្រហម តាមរយៈឈ្មោះ ពូឈឿន ដោយសារមានកំហឹងឈឺចាប់និងវណ្ណៈ សក្ដិភូមិនាយទុនគ្រប់បែប យ៉ាង។ ចូលមុនដំបូងធ្វើការងារនៅ ក្នុងឃុំបានមួយរយៈពេលខ្លីបានឡើងជាអនុប្រធានមន្ទីរឃុំ បន្ទាប់ មកទៀតធ្វើជាយោធាកងអនុសេនាធំ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមបានទទួលជ័យជម្នះទាំងស្រុង ហើយអង្គការបានជ្រើស រើសកម្លាំងមួយចំនួនទៅធ្វើការផេ្សងៗគ្នា។ ឡៃហ៊ន អង្គការ
បញ្ជូនឱ្យទៅធ្វើ ការនៅស្រែអំបិល ខេត្ដកំពត។ នៅឆ្នាំ១៩៧៨ អង្គការជ្រើសរើសឱ្យមកធ្វើការនៅភ្នំពេញវិញ ពេលមកអង្គការ ចាត់តាំងឱ្យចូលធ្វើការនៅក្រសួងសង្គមកិច្ច។ ឡៃហ៊ន បានធ្វើ ការងារនៅក្នុងមន្ទីរ៦ មករានៅជិតវត្ដភ្នំ ប្រធានមន្ទីរពេទ្យឈ្មោះ ពូពឿន កូនប្រសារលោកអៀង សារី។ ក្រោយមក ឡៃហ៊ន
បានសុំអង្គការមកលេងស្រុកកំណើតបានមួយដងសម្រាកនៅផ្ទះ
បានរយៈពីរថៃ្ង។ ឡៃហ៊ន បានដឹងថា ពេលមកដល់ស្រុកកំណើត
បានដឹងថា បងប្អូនប្រជាជនរស់នៅតាមស្រុកស្រែចម្ការគ្មាន
អា ហារហូបចុកគ្រប់គ្រាន់ ហូបតែបបររាវៗលាយផែ្លខ្វិត លាយគល់ចេក គល់ល្ហុង រហូតដល់ឪពុកមាន ជំងឺឈឺស្លាប់តាម ផ្លូវពេលដឹកចេញពីមន្ទីរពេទ្យឃុំវិញ។ ឡៃហ៊ន បានទៅជួបតែ ម្ដាយ បងប្អូនផេ្សង ទៀតទៅធ្វើការតាមកងចល័តនិងអង្គការយក ទៅវាយចោលចំនួន៦នាក់ផេ្សងទៀត។ ឡៃហ៊ន បាន ត្រឡប់មក ភ្នំពេញវិញមិនហ៊ាននិយាយប្រាប់ពីណាឱ្យបានដឹងទេ ព្រោះខ្លាច អង្គការចាប់យកទៅសម្លាប់ ចោលទៀត។ ឡៃហ៊ន មិនចេះអក្សរទេ តែអង្គការចាត់តាំងឱ្យដើរចាក់ថ្នាក់ឱ្យអ្នកជំងឺទូទៅនៅក្នុងមន្ទីរ ៦មករា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ ប្រទេសកម្ពុជាទាំងកម្មាភិបាលខែ្មរ ក្រហមទាំងកម្មករទាំងអ្នកជំងឺ រត់ទៅជាយដែនប្រទេសថៃតាមរទេះភ្លើងទៅដល់ខេត្ដបាត់ដំបង
បានចុះធ្វើ ដំណើរតាមផ្លូវបន្ដទៀត ដោយជួបការលំបាកពេកក៏ ត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា