PROMOTING ACCOUNTABILITY
Chuon Heng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0349
|
|
Name :
ឈ្មោះ :
|
ជួន ហេង
|
|
Last Name :
នាមត្រកូល :
|
Chuon
|
|
First Name :
នាមខ្លួន :
|
Heng
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I09216
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣៧ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21060702 Takeo, Prey Kabass, Kdanh, Samdach Poan
២១០៦០៧០២ តាកែវ, ពៃ្រកប្បាស, ក្ដាញ់, សមេ្ដចពាន់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោស ស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone northwest ,560, Battambang province.
ភូមិភាគពាយ័ព្យ, ៥៦០, ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0349 20031016, Samdach Poan village, Kdanh sub-district, Prey Kabass district,
Takeo province. Interviewed by Ysa Osman. Notes: Chuon Heng disappeared. Interviewed with Chhun Chhiek, elder sister in law and You At, elder brother. ធីខេអាយ០៣៤៩ ២០០៣១០១៦ ភូមិសមេ្តចពាន់ ឃុំក្តាញ់ ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួន ហេង បាត់ខ្លួន។ ជួបសម្ភាសជាមួយ ឈុន ឈៀក ត្រូវជាបងថៃ្លស្រី និង យូ អាត ត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជួន ហេង ភេទប្រុស អាយុ៣៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ យូ អាត់ អាយុ៧០ឆ្នាំត្រូវជាបង ប្រុស។ ហេង មានឪពុកឈ្មោះ យូ ធី ម្ដាយឈ្មោះ ឈិន ប៉ិ មានស្រុកកំណើតនៅភូមិសមេ្ដចពាន់ ឃុំក្កាាញ់ ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ហេង កាលពីតូចរៀន
បានខ្ពស់ណាស់ តែមិនដឹងថាដល់ ត្រឹមទេ រៀនរហូតភ្នំពេញ។ ហេង រៀនរហូតបានធ្វើជាពេទ្យឋានៈដុកទ័រធ្វើការងារនៅមន្ទីរ ពេទ្យរបេង នៅភ្នំពេញ ជំនាន់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារហើយចូលដល់របបលោក លន់ នល់ គ្រប់គ្រង ហេង បាននាំប្រពន្ធឈ្មោះ ហាក់ សាណុំ ហៅ កែវ ចរណៃ ព្រមទាំងកូនមករស់នៅ ក្នុងខេត្ដតាកែវ ធ្វើជាពេទ្យដដែល។ នៅឆ្នាំ១៩៧៥ បាននាំប្រពន្ធនិងកូនចំនួនបីនាក់មករស់នៅស្រុក កំណើតវិញ។ ពេលរបបខែ្មរក្រហមគ្រប់គ្រង ហេង បានចូល ធ្វើការងារជាកសិករហូបបាយរួមទាំង អស់គ្នា។ ក្រោយមកទៀត មិនដឹងជាឆ្នាំប៉ុន្មានទេ បែកហើយយូរដែលអង្គការបានជ្រើសរើស យកអ្នក ១៧មេសា ឱ្យទៅរស់នៅខេត្ដបាត់ដំបង។ ហេង និង ប្រពន្ធកូនបានទៅរស់នៅស្រុកព្រះនេត្រព្រះបាន មួយរយៈអង្គ ការបានប្រាប់ឱ្យទៅកាប់ឫស្សីបាត់ឈឹងរហូត តាមពិតជាល្បិច របស់ខែ្មរក្រហមប៉ុណេ្ណាះ នេះបើតាមស្ដាប់កូនរបស់ឈ្មោះ ជួន ហេង បាននិយាយប្រាប់ពេលត្រឡប់មកដល់ស្រុកកំណើតវិញ ហើយថា ម្ដាយបានស្លាប់ដោយសារអត់មាន អាហារ ឪពុកអង្គការហៅយកទៅបាត់។ សព្វថៃ្ង ហេង នៅសល់កូនតែពីរនាក់ទេ ម្នាក់ទៅរស់នៅប្រទេសអូស្រ្ដាលី ម្នាក់ប្រុសរស់នៅភ្នំពេញ ហើយប្អូនពៅ ស្លាប់ឆ្នាំ២០០០នេះ។ បើតាមប្រវត្ដិរូប ជួន ហេង អង្គការចាប់ខ្លួនពីស្រុកព្រះនេតព្រះ ខេត្ដបាត់ ដំបង នៅថៃ្ងទី១០ខែមករាឆ្នាំ១៩៧៦យកមកដាក់គុក នៅភ្នំពេញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”