Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0352
TKI0352
ឈ្មោះ :
មឿង យុទ្ធ
Last Name :
Moeung
First Name :
Yuth
Other Name :
ឈ្មោះផ្សេង :
Yuk
យុក,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I00589
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:43 years old
«បច្ចុប្បន្នអាយុ៤៣ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21060301 Takeo, Prey Kabass, Champa, Pun Saing
២១០៦០៣០១ តាកែវ, ពៃ្រកប្បាស, ចំប៉ា, ពន្សាំង។
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Phoan.
ភ័ណ្គ។
Associates :
អ្នកពាក់ព័ន្ធ :
Nou Meakh.
នូ មាឃ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0352 20031017, Pun Saing village, Champa sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Yuth is alive. Interviewed with Yuth, biography owner.
ធីខេអាយ០៣៥២ ២០០៣១០១៧ ភូមិពន្សាំង ឃុំចំប៉ា ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ យុទ្ធ នៅរស់។ ជួបសម្ភាសជាមួយ យុទ្ធ ជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
មឿង យុទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង យុទ្ធ មានប្ដីឈ្មោះ មាឃ រស់នៅ ភូមិពន្សាំង ឃុំចំប៉ា ស្រុកពៃ្រ កប្បាស ខេត្ដតាកែវ។ យុទ្ធ មានឪពុកឈ្មោះ ចាប ម្ដាយឈ្មោះ ធន មានបងប្អូន៦នាក់ស្រី២ប្រុស៤។ យុទ្ធ មិនបានរៀនសូត្រទេ ព្រោះធំពេញវ័យចំពេលប្រទេសជាតិ កើតមានសង្គ្រាម។ យុទ្ធ មិនបានដឹងថា ខ្លួនបានចូលបដិវត្ដន៍នៅឆ្នាំណាទេ ដឹងថា ពេញចេញពីផ្ទះ កាលហ្នឹងអាយុបានតែ១៦ឆ្នាំទេ ចូលដំបូងអង្គការ បញ្ជូនទៅពេទ្យតំបន់តាមរយៈឈ្មោះ សារិន អប់រំឱ្យ មានការឈឺ ចាប់ចំពោះពួកវណ្ណៈជិះជាន់។ នៅឆ្នាំ១៩៧៥ អង្គការបាន
បញ្ជូនទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត បានរយៈពេលតែ៧ខែ អង្គការបានបញ្ជូនឱ្យទៅធ្វើការនៅក្រុងកំពង់សោម។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៧ អង្គការបានបញ្ជូនឱ្យមកធ្វើការនៅភ្នំពេញ វិញ។ យុទ្ធ បានចូលទៅក្នុងក្រសួង សង្គមកិច្ច រួចហើយអង្គការ ចាត់តាំងឱ្យមកធ្វើការនៅមន្ទីរពេទ្យ៦មករា ជិតវត្ដភ្នំ។ យុទ្ធ
បានឃើញ យោធាខែ្មរក្រហមរាប់រយនាក់មានរបួសដោយសារ ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមនៅពេលជិត បែកភ្នំពេញ។ យុទ្ធ មានតួនាទីលាងរបួសនិងចាក់ឱ្យយុទ្ធជនទាំងនោះ ទោះបី យុទ្ធ មិនចេះអក្សរមែន តែអាចធ្វើការបាន។ នៅឆ្នាំ១៩៧៩ យុទ្ធ
បានរត់ជាមួយកម្មាភិបាលខែ្មរក្រហមនិងបុគ្គលិករាប់រយ នាក់ផេ្សងទៀត បានទៅដល់ភ្នំ ចូលពៃ្រ ជួបការលំបាកខ្លាំងណាស់ កាលនោះរត់ចូលពៃ្របានតែ៥ខែ ក៏នឹកឃើញរត់មកស្រុកកំណើត វិញ ទោះបីវៀតណាមចាប់ក៏ដោយ តែពេលចេញមកពីពៃ្រវិញ កង ទ័ពវៀតណាមគ្រាន់តែឱ្យរៀនសូត្រក្នុងរយៈពេលខ្លីក៏ឱ្យត្រឡប់មក ស្រុកកំណើតវិញ ហើយបានរៀប ការនៅឆ្នាំ១៩៧៩។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា