Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0353
Name :
ឈ្មោះ :
អ៊ូ ឈិន
Last Name :
នាមត្រកូល :
Ou
First Name :
នាមខ្លួន :
Chhin
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07272
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៣ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
21060303 Takeo, Prey Kabass, Champa, Chroy
២១០៦០៣០៣ តាកែវ, ពៃ្រកប្បាស, ចំប៉ា, ជ្រយ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅគុកទួលសែ្លង ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0353 20031019, Chroy village, Champa sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Ou Chhin disappeared. Interviewed with Suon Sem, wife.
ធីខេអាយ០៣៥៣ ២០០៣១០១៩ ភូមិជ្រយ ឃុំចំប៉ា ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ អ៊ូ ឈិន បាត់ខ្លួន។ ជួបសម្ភាសជាមួយ សួន សែម ត្រូវជាប្រពន្ធ
Summary :
សេចក្ដីសង្ខេប :
អ៊ូ ឈិន ភេទប្រុស អាយុ៣៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សួន សែម អាយុ៦១ឆ្នាំត្រូវជា ប្រពន្ធ មានកូនចំនួន៣នាក់។ ឈិន មានឪពុកឈ្មោះ អ៊ូ អ៊ឹម ម្ដាយឈ្មោះ អាត់ អ៊ុន មានស្រុក កំណើតនៅភូមិជ្រយ ឃុំចំប៉ា ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ឈិន មិនដឹងជាចូលចលនាបដិវត្ដតាំង ពីពេលណាទេ តែមុខរំដោះ ឆ្នាំ១៩៧៥ នៅមន្ទីរនិរសាភូមិភាគពិសេស ខាងដឹកជញ្ជូន។ នៅឆ្នាំ១៩ ៧៥ បានឡើងធ្វើជាប្រធានទទួលខុសត្រូវផ្នែក កសិដ្ឋានឧស្សាហកម្ម នៅភ្នំពេញ។ កាលនោះ ឈិន បានយក ប្រពន្ធកូនមកនៅជាមួយ ប្រពន្ធបានចូលធ្វើការជាអ្នកមើលថែ ទាំសត្វជ្រូកឱ្យកងទ័ពនៅចាក់ អង្រែ ក្បាលថ្នល់។ ក្រោយមកទៀត មានការចោទប្រកាន់គ្នានិងចាប់ខ្លួនមួយចំនួននៅក្នុងអង្គភាព។ ក្រោយមកទៀតប្រហែលជាឆ្នាំ១៩៧៨ ប្ដីឈ្មោះ ឈិន ត្រូវអង្គការចាប់ខ្លួនដែរ ដោយអង្គការចោទ ថា មានបងប្អូនជាប់ និន្នាការជាមួយរបបសង្គមរាស្រ្ដនិយមនិងរបបលន់ នល់។ ទោះបីយើងឆេ្លីយថា មិនមានទេ តែអង្គការថា យើងកុហក់អង្គការ ពេលនោះមិនដឹងជាអង្គការយកទៅសម្លាប់ទីណាទេ មិន ដឹងថាយកទៅទួលសែ្លងឬកនែ្លងណាទេ។ ក្រោយពីចាប់ប្ដីបាន រយៈពេលពីរ ថៃ្ងអង្គការបានបញ្ជូនខ្ញុំឱ្យ ទៅខេត្ដពោធិសាត់ តែកាលនោះពេលចេញទៅបានបាត់កូនម្នាក់ទៀត ពីព្រោះវា រស់នៅតាមអង្គភាព ពេលទៅដល់ខេត្ដពោធិ៍សាត់ អង្គការឱ្យធ្វើការលុតដុំឱ្យដាំដំឡូង ហូបចុកមិនបានគ្រប់គ្រាន់ ក្រោយមក កូនពីនាក់ចាប់ផេ្ដីមមានជំងឺទៅសុំថ្នាំប្រធានអ្នកគ្រប់គ្រងនៅទីនោះ តែគេបានប្រាប់វិញថា គ្មានថ្នាំទេ វាឈឺងាប់ទៅពេលសុំថ្នាំមិនបានកូនខ្ញុំក៏ងាប់អស់ពីរនាក់និងបាត់ខ្លួនម្នាក់ទៀត ខ្ញុំរស់នៅ តែម្នាក់ឯងដូច ឆ្កាូត ស្លាប់កូនអស់ប្ដីអង្គការចាប់ខ្លួនយកទៅបាត់ឈឹងទៀត។ នៅពេលកងទ័ពវៀតណាមចូលមក ពេល នោះបានរត់មករកស្រុកកំណើតវិញជាមួយប្រជាជនជា ច្រើននាក់ ផេ្សងទៀត ពេលមកដល់ស្រុក កំណើតវិញ ក្រោយមកបានសមេ្រច ចិត្ដយកប្ដីក្រោយទៀតបានកូនបីនាក់ទៀត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា