Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0354
TKI0354
ឈ្មោះ :
ចាន់ តឹម
Last Name :
Chann
First Name :
Toem
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K01388
Gender :
ភេទ :
Male
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
2102???? Takeo, Prey Kabass, Champa, Ban Luong
២១០២???? តាកែវ, ពៃ្រកប្បាស, ចំប៉ា, បានលួង
អង្គភាព DK 75-79 :
អង្គភាពអ្នកទោស ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0354 20031019, Ban Luong village, Champa sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Chann Toem disappeared. Interviewed with Chann Khen, younger sister
ធីខេអាយ០៣៥៤ ២០០៣១០១៩ ភូមិបានលួង ឃុំចំប៉ា ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ចាន់ តឹម បាត់ខ្លួន។ ជួបសម្ភាសជាមួយ ចាន់ ខេន ត្រូវជាប្អូនស្រី
សេចក្ដីសង្ខេប :
ចាន់ តឹម ភេទប្រុស អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ ខេន អាយុ៤៣ឆ្នាំត្រូវជាប្អូន ស្រី។ តឹម មានឪពុកឈ្មោះ អ៊ុង ទិត ម្ដាយឈ្មោះ ម៉ែន ថន មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិបានលួង ឃុំចំប៉ា ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ តឹម កាលពីតូចធ្លាប់បានចូលរៀននៅសា លាបឋមសិក្សាបានលួង តែមិនដឹងថា បានត្រឹមថ្នាក់ទីប៉ុន្មានទេ។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារ ហើយបាត់មិនឃើញឈ្មោះ តឹម មិនដឹងជាគាត់ចូលទៅ ធ្វើជាកងទ័ពខាងណាទេ ហើយមិនបានចាំថៃ្ងខែ ដែលចូលដែរ។ នៅឆ្នាំ១៩៧៥ ពេលមានរបបខែ្មរក្រហមឡើងកាន់អំណាចបាន យូរដែរ បានឮដំណឹង តាមរយៈឈ្មោះ លី បានមកលេងស្រុក កំណើតប្រាប់ ថា តឹម ធ្វើជាយោធានៅប្រចាំការផ្លូវ ជាតិ លេខ៤ តែមិនដែលបានទាក់ទងមកស្រុកកំណើតទេ បាត់ខ្លួនមកដល់ សព្វថៃ្ងនេះ។ បើតាមប្រវត្ដិរូប តឹម ដំបូងបានចូលបម្រើចលនាឱ្យខែ្មរក្រហម ក្រោយមកបានឡើងជាមេបញ្ជាការនៅក្នុងកងវរ សេនា តូចប្រចាំភូមិភាគនិរតី។ នៅឆ្នាំ១៩៧២ បានចាញ់ជឿ តាមឃោសនាពីឈ្មោះ ទី រិទ្ធ តឹម ចង់បាន បុណ្យសក្ដិនិងលុយ កាក់ដើម្បីយកមកជួយផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ១៩៧៣ ជាប់គុកដោយបានចូលជា ឪសេអ៊ីអាឱ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ បានត្រឡប់មកចូលអង្គភាពវិញ នៅអង្គភាពវរសេនា តូចលេខ១១៤ ភូមិភាគនិរតី។ តែនៅក្នុងអង្គភាពមិនបានប៉ុន្មាន ត្រូវអង្គការចាប់ខ្លួននៅថៃ្ងទី៣០ខែ ១២ឆ្នាំ១៩៧៥ យកមកដាក់ គុកនៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា