Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0112
KTI0112
Name :
ឈ្មោះ :
ឡេង គឹម
Last Name :
នាមត្រកូល :
Leng
First Name :
នាមខ្លួន :
Kim
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03939
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06080310, Kampong Thom, Stung, Chamna Leu, Phlaoch
០៦០៨០៣១០ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិផ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៥០២ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Aoeun, Song, Pon, Phorn
អឿន, សុង, ប៉ុន, ផន, តារវៃ។
Associates :
អ្នកពាក់ព័ន្ធ :
Peuk.
ភើក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0112 20020516 Phlaoch village, Chamna Leu sub-district, Stung district, Kampong Thom province. Interviewed by Em Sokhim and Ysa Osman. Notes: Leng Kim still alive. Interviewed with aunt called Huot Nai.
ខេធីអាយ០១១២ ២០០២០៥១៦ ភូមិផ្លោច ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ សម្ភាសដោយៈ អែម សុខឃីម និង អ៊ីសាឧស្មាន កំណត់សំគាល់ៈ ឡេង គីម នៅរស់។ ជួបសម្ភាស ជាមួយម្តាយមីងឈ្មោះ ហួត ណៃ
Summary :
សេចក្ដីសង្ខេប :
ឡេង គីម ភេទប្រុស អាយុ៤៦ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ គីម មានប្រពន្ធឈ្មោះ តេង ម៉ុត មានកូន ចំនួន៤នាក់ស្រី៣ប្រុស១ សព្វថៃ្ងរស់នៅភូមិតាំងក្នុង ឃុំជៀប ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ គីម មានឪពុកឈ្មោះ ជូ ឡុង ម្ដាយឈ្មោះ ឡេង គា មានបងប្អូន៣នាក់ប្រុស២ស្រី១ មានស្រុកកំណើត នៅស្រុកស្ទោង។ គីម កាលពីតូចមិនបានរៀនសូត្រក្នុងសាលាទេ ឪពុកម្ដាយបញ្ជូនឱ្យទៅរៀននៅវត្ដ ចេះអក្សរបានបន្ដិចបន្ដួច ព្រោះធំពេញវ័យប្រទេសជាកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ គីម បាន ស្ម័គ្រចិត្ដចូលធ្វើនិរសានៅស្រុកស្ទោង។ គីម និយាយថា និរសា មានតួនាទីជាអ្នករត់សំបុត្រពីស្រុក មួយទៅស្រុកមួយ ជួននៅស្រុកសណ្ដាន់ ទៅស្រុកសន្ទុកជាដើម ពេលរត់សំបុត្រមានសេះសម្រាប់ជិះ ធ្វើដំណើរ អ្នករត់សំបុត្រគ្មានសិទ្ធបើកមើលបានទេ។ គណៈស្រុកពេលឱ្យសំបុត្រឱ្យមកយើងគាត់ប្រាប់ ថា យកទៅពីណាចាំទាល់តែជួបអ្នកនោះទើបអាចឱ្យបាន ហាមផ្ញើរ បើមិនគោរពតាមពិតជាមានរឿង រហូតស្លាប់។ នៅឆ្នាំ១៩៧៤ គីម បានចេញពីនិរសាស្រុកស្ទោង អង្គការបញ្ជូនឱ្យមកធ្វើជាយោធា នៅភូមិភាគឧត្ដរឡើងវាយជាមួយទាហាន លន់ នល់ នៅម្ដុំព្រែក្ដាម រហូតវាយចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ ទំរាំទទួលជ័យជម្នះ ទាំងទាហានលន់ នល់ និងទាហានខែ្មរក្រហមស្លាប់ គរជើងលើគ្នា។ ពេលចូលទៅដល់ទីក្រុង អង្គការបានបញ្ជាប្រាប់ឱ្យយោធាខែ្មរក្រហមជម្លៀសប្រជាជន ចេញពីទីក្រុង មានប្រជាជនមួយចំនួនតូចមិនព្រមចាកចេញពីផ្ទះសំបែង ធ្វើឱ្យយោធាខែ្មរក្រហមខឹងក៏ បាញ់ស្លាប់អស់មួយចំនួន កាលនោះទោះបីយោធាខែ្មរក្រហមបាញ់ប្រជាជននិងទាហានលន់ នល់ ស្លាប់ក៏គ្មានពីណាយកទោសពរអៃីដែរ មនុស្ស យើង ស្លាប់ដូចជាគ្មានន័យទេ។ នៅឆ្នាំ១៩៧៦ គីម អង្គការបានបញ្ជូនមកយាមគុកនៅម្ដុំវត្ដភ្នំ គេហៅថា គុកសម្រាប់កងពល។ នៅពេលនោះ គីម បាន ចូលរួមវាយព្រះវិហារកាត់ តូលិកនៅជិតវត្ដនេះដែរ។ នៅឆ្នាំ១៩៧៧ ប្រធានកង ពលមួយចំនួនដូចជា ឈ្មោះ អឿន អង្គការចាប់មកនេះទី រួចហើយមិនជាបញ្ជូនទៅទីណាទៀតទេ។ កម្មាភិបាលមួយចំនួនធំ នៅក្នុងកងពល៣១០ត្រូវចាប់ខ្លួន។ គីម នៅក្នុងកងពល៣១០ មានឋានៈជាប្រធានអនុសេនាតូចគ្រប់ គ្រងយោធាចំនួន៣០នាក់។ គីម នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនទៅលុតដំនៅ ព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំង នៅក្នុងកងពល៥០២ ប្រធានកងពលឈ្មោះតារវៃ ធ្វើការនៅទីនោះជួបការលំបាកខ្លាំង ណាស់។ កាលនោះឃើញមានជនជាតិចិនរាប់រយនាក់ធ្វើជា មេការនៅទីនោះ ខែ្មរយើងធ្វើជាកម្មករ ទាំងអស់។ នៅឆ្នាំ១៩៧៨ សភាពការណ៍ព្រំដែនកងទ័ពវៀតណាមវាយចូលមក ដល់ទឹកដីនបៃ្រទេស កម្ពុជា អង្គការបានមកជ្រើសរើសយកកម្លាំងយោធា ធ្វើព្រលាន យន្ដហោះមួយចំនួនឱ្យទៅព្រំដែនវិញ ដើម្បីវាយជាមួយ ទាហានវៀតណាម។ គីម ពេលអង្គការបញ្ជូនទៅខាងព្រំដែន ខាងខេត្ដកំពង់ចាម ខាង ស្រុកមេមត់ មុនដំបូងឡើងវាយ ជាមួយទាហានវៀតណាម រត់ទៅស្រុកវិញ កម្លាំងខែ្មរក្រហមវាយ ចូលទឹកដីវៀតណាមក្នុងខេត្ដតនៃិញ យោធាខែ្មរក្រហម បានបាញ់សម្លាប់ជនស៊ីវិលវៀតណាមនិងដុតផ្ទះ សំបែងចោល។ នៅក្នុងឆ្នាំ១៩៧៨ ហ្នឹងដែរ គីម ត្រូវរបួសអង្គការបញ្ជូនមក ភ្នំពេញវិញ ដេក សម្រាកព្យាបាលនៅមន្ទីរពេទ្យ១៧មេសា។ ពេលព្យាបាលជា អង្គការបញ្ជូនទៅព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំងវិញដដែល។ នៅឆ្នាំ១៩៧៨ ៧៩ពេលវៀតណាម វាយចូលមកជិតដល់ភ្នំពេញ យោធា ខាងភូមិភាគនិរតីបាន ឃោសនាប្រាប់យោធាភូមិភាគឧត្ដរនិងភូមិបូព៌ានៅព្រះយន្ដហោះឱ្យឡើងឡានទៅ អមលាំងដើម្បីរៀបកម្លាំងវាយជាមួយ វៀតណាមវិញ។ គីម ឡើងទៅជាមួយដែរ ពេលទៅដល់អម លាំង ឈរតម្រជួរយោធាភូមិភាគនិរតីឈមុនក្រោយយោធាភូមិភាគបូព៌ានិងយោធាភូមិឧត្ដរឈរចំ កណ្ដាល ពេលនោះ គីម មានមិត្ដ ភក្ដិម្នាក់ជាយោធាភូមិភាគនិរតី បានអូសដៃចេញមកវិញ។ បន្ដិច ក្រោយមកបានឃើញសភាពករណ៍យោធាភូមិភាគនិរតីចាប់យោធាភូមិបូព៌ានិងភូមិឧត្ដរសម្លាប់ចោល អ្នកខ្លះរត់ត្រូវយោធាភូមិ ភាគនិរតីបាញ់ចោលបន្ដទៀត ពេលសម្លាប់ហើយអាប៊ុល សម្រាប់រុញដីរុញ កប់សាកសពទាំងអស់នោះចោល។ គីម បានតក់ស្លុតជាខ្លាំង បន្ទាប់មក គីម បានរត់ចូលពៃ្រជាមួយ យោធាភូមិភាគនិរតីដែលត្រូវជាមិត្ដភក្ដិនិងបន្ដប្រយុទ្ធជាមួយកងទ័ពវៀតណាមបន្ដទៀត។ នៅឆ្នំា១៩ ៨០ គីម អត់មានបាយហូបក៏សមេ្រចចិត្ដចូលភូមិតាំងក្នុង រួចបានសារភាពរស់នៅធ្វើជាយោធាខាង រដ្ឋាភិបាល ឡើងវាយជាយោធាខែ្មរក្រហមវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមធ្លាប់ឃើញ យោធាភូមិភាគនិរតីសម្លាប់យោធាភូមិ ឧត្ដរនិងភូមិភាគបូព៌ា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា