Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0002
KCI0002
ឈ្មោះ :
គឺ គឹមស្រ៉ឺ
Last Name :
Keu
First Name :
Kimsreu
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
I10667
Gender :
ភេទ :
M
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age during KR regime: 33 year-old.
អាយុនៅពេលបំរើជាខែ្មរក្រហម ៣៣ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
03060401, Kampong Cham, Kampong Siem, Kokor, Kokor
០៣០៦០៤០១, ខេត្ដកំពង់ចាម ស្រុកកំពង់សៀម ឃុំគគរ ភូមិគ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976/??/??
១៩៧៦????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Prison of Tuol Sleng , Phnom Penh.
នៅគុកទួលសែ្លង, ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central(12),Phnom Penh.
មជ្ឈិម(១២), ភ្នំពេញ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0002 20021223, Kokor village, Kokor commune, Kampong Siem district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Keu Kimsreu died. Interviewed with Keu Kimsreu's elder brother,Keum Srieng.
ខេស៊ីអាយ០០០២ ២០០២១២២៣ ភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្ភាសន៍ដោយៈ ជួង ភារិទ្ធ កំណត់សំគាល់ៈ គឺ គឹមស្រ៉ឺៈស្លាប់។ ជួបសម្ភាសន៍ឈ្មោះ គឺ គឹម ស្រ៊ាង ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាបង ប្រុស។
Summary :
សេចក្ដីសង្ខេប :
Keu Kimsreu, disappeared Interviewed with Keu Kimsreu's elder brother,Keum
Srieng, he is 61years old. He was born in Rarka Koy village, Kang Meas district, and Kampong Cham province. Now, he lives in KoKor village, Kokor commune, Kampong siem district, Kampong Cham province.

Tauch is the name of Kimsreu៌s father, and Va Kimheng is the name of Kimsreu៌s mother (Both of them were died). Kimsreu has 7 siblings, they are Kim Hean,Kim Heng, Keum Srieng , Kim Sreang, Kim Sreng, Bun Thoeun, and Kimsreu himself, three of them Kim Heang(was a soldier),Kim Sreng(worked at Kse Luos radio office), Kim Sreu( worked Ministry of health ), died during KR regime.

Kim Srieng said, in 1969, Kim Sreu got married, his wife៌s name is Keim Hau ,and they have two sons Krahanh and Kra Nhul, but Kim Srieng doesn៌t know exactly about their official name. Now, Kimsreu៌s wife lives in Dam Dek district, Siem Reap province. kim Srieng added, Kimsreu is his bother who used to study at Piem Chikang High School and after that he move to Yu Kunthor High School cause of his mother died ,so there was no one to sponsor him, he decided to live with his brother at Phnom Penh. When he graduated in grad 12; Kimsreu applied to ministry of health. Next, he served as secretary of health department minister.

Than after, He had gone to Australia three months, and heard that whole Phnom Penh was controld by KR , so they need scholar who study abroad to help for develop country. By the way, Kimsreu miss his wife, so he decided to return Phnom Penh on October, 1976. He was sent to by KR soldier to Toul Sleng prision when he had been arrived Po ChenTong airport. He was there around 5 months. Until October, 1977 he was killed by KR soldier. Kimsrieng said, in 1980 he himself known about his brother៌s information by some documents from Tuol Sleng as there was his brother name there.

Kimsrieng was cow guard which led by Nol. He didn៌t understand exactly about KR commitments which refuge him to live other district in 1977. He just heard from his new chief of commune that, KR would kill him but it was stop temporarily cause of unstableness situation of east leader Thuch and Phim. At that time, he still didn៌t know even he saw Cham ethnic was brought of Ox carts by KR soldier to kill. During KR regime, it really difficult to live cause of working not properly, not enough food to eat, and committed atrocities, Kimsrieng said.
គឺ គីមស៊្រឺ បាត់ខ្លួន ជួបសម្ភាសន៍ជាមួយឈ្មោះ គឺ គីមស្រ៊ាង ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាបងប្រុស រស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពងសៀម ខេត្ដកំពង់ចាម។ មានស្រុក កំណើត នៅភូមិរកាគយ ស្រុកកងមាស ខេត្ដកំពង់ចាម។
ឪពុកឈ្មោះ គឺ ទូច (ស្លាប់) ម្ដាយឈ្មោះ វ៉ា គីមហេង (ស្លាប់១ឆ្នាំ១៩៦៤ដោយសារជំងឺ)។ គីមស្រ៊ាង មានបង ប្អូន ទាំអស់៧នាក់ គឺ គីមហាន, គីមហ៊ាង, ខ្លួនគាត់, គីមស្រាង, គីមស្រ៉ឺ, គីម សេ្រង និងប៊ុនធឿន។ ក្នុងចំនោមបងប្អូនទាំងអស់របស់គាត់ មានបីនាក់ស្លាប់នៅក្នុងសម័យខែ្មរ ក្រហមមានឈ្មោះ គីមហ៊ាង ជាទាហាន, គីមសេ្រងជាបុស្ដិ៍ខ្សែលួស, គីមស៊្រឺ ជាអ្នកខាង ក្រសួង សុខា ភិបាល។

គឺ គីមស្រ៊ាង បានប្រាប់ថា គីមស៊្រឺរៀបការនៅឆ្នាំ១៩៦៨ ប្រពន្ធរបស់គាត់ឈ្មោះ គឹមហូ មានកូនប្រុស២នាក់ ឈ្មោះក្រៅ ហៅ ក្រហាញ និងក្រញុលតែឈ្មោះបញ្ជីជាតិពុំបានដឹងទេ។ សព្វថៃ្ងគឹមហូ រស់នៅស្រុកដំដែក ខេត្ដ សៀមរាប។ គាត់បាន បនែ្ថមទៀតថា គឺ គីមស៊្រឺនោះជាប្អូន របស់គាត់ហើយកាលពីតូច រៀននៅវិទ្យាល័យពាមជិកងនេះតែក្រោយមកបានប្ដូរទៅ វិទ្យាល័យយុគន្ធរ វិញដោយសារតែម្ដាយស្លាប់ហើយ ពុំមាន នរណាទំនុបបំរុងក៏សមេ្រចចិត្ដទៅរស់នៅជាមួយបងនៅឯ ភ្នំពេញ។ នៅពេលប្រលងបាក់ឌុប ជាប់ហើយ ក៏ប្រលងចូល ក្រសួង សុខាភិបាល។ បន្ទាប់មកចេញ មកបំរើការនៅ លេខាធិការរដ្ឋមន្រ្ដី ខាងក្រសួងសុខាភិបាល។

ក្រោយមកទៀតក៏ចេញប្រទេស អូស្រ្ដាលីចំនួន៣ខែ ទទួលឮថា ខែ្មរក្រហម វាយកាន់កាប់ភ្នំពេញ ហើយអំពាវនាវ រកអ្នកចេះ ដឹងនៅ ក្រៅប្រទេសមកជួយធ្វើនៅក្នុងស្រុក និងណា មួយ នឹកប្រពន្ធផង ក៏ត្រលប់មកវិញនៅខែតុលា ឆ្នាំ១៩៧៦។ នៅពេលមកដល់ប្រលានយន្ដហោះ ពោធិ៍ចិតុងភ្លាម ស្រាប់ តែខែ្មរក្រហមចាប់ខ្លួន ទៅគុកទួលសែ្លងចំនួន៥ខែ រហូតដល់ខែ២ ទើប ខែ្មរក្រហមយក ទៅកំទេចចោល។ គីមស្រ៊ាង ប្រាប់ថាគាត់ ដឹងរឿងប្អូនគាត់នេះតាមរយៈឯកសារទេ ព្រោះកាល ពីឆ្នាំ៨០ ជាងគាត់ទទួលបាន ឯកសារពីទួលសែ្លង ហើយក៏មាន ឈ្មោះប្អូន របស់គាត់នៅក្នុងនោះ។

នៅសម័យខែ្មរក្រហមគីមស្រ៊ាង ជាអ្នកគ្វាលក្របី ហើយ ប្រធាន របស់គាត់ឈ្មោះនល់។ គាត់ ពុំបានដឹង ទេថាខែ្មរក្រហម ចង់យក គាត់ទៅសម្លាប់ចោល ដឹងត្រឹមថានៅឆ្នាំ១៩៧៧ ខែ្មរក្រហមបាន ជម្លៀសគាត់ពីភូមិគគរ ទៅនៅភូមិក្រឡា ក្នុងនោះមាន៩៩ គ្រួសារដែលខែ្មរក្រហមប្រមូលយកទៅ។ គាត់ដឹងរឿងនេះ តាម រយៈប្រធានសង្កាត់ឈ្មោះ ស៊ាមដែលជាប្រធានសង្កាត់ថ្មី បន្ទាប់ ពីការផ្លាស់ ប្រធានចាស់ឈ្មោះ ធុន ចោល។ ក្រោយមកពុំបាន សម្លាប់ទេ ដោយសាតែមានការរំជើបរំជួល ពីមេធំៗនៅ ខាងបូព៌ាដែលមានឈ្មោះ ធុច និងភឹម ឱ្យផ្អាកសិន។ គីមស្រ៊ាងបានប្រាប់ថា សូម្បីតែ គេយកជនជាតិចាមទៅសម្លាប់ចោលទេ គ្រាន់តែឃើញគេដឹកចាមទៅទាំងរទៈៗ ទើបតែបែកទេបាន ដឹង។ គាត់និយាយថានៅសម័យខែ្មរក្រហម ធ្វើការហួសកម្លាំង ហូបពុំគ្រប់គ្រាន់ និងសម្លាប់មនុស្ស យ៉ាងសាហាវ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា