PROMOTING ACCOUNTABILITY
Uk Tha
| Personal Info | |||||
| ID: | TKI0486 | ||||
|
Name
ឈ្មោះ
|
Uk Tha
ឧក ថា
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I02812 |
||||
Source Interview |
TKI0486 20031112, Phoam Viney village, Snao sub-district, Prey Kabass district, Takeo province, Interviewed by Ysa Osman. Notes: Uk Tha disappeared. Interviewed with Uk Pok, elder sister. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ធីខេអាយ០៤៨៦ ២០០៣១១១២ ភូមិធម្មន័យ ឃុំស្នោរ ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ឧក ថា បាត់ខ្លួន។ ជួបសម្ភាស ជាមួយ អ៊ុក ប៉ុក ត្រូវជាបងស្រី។
|
||||
|
Home Village
|
21061205 Takeo, Prey Kabass, Snao, Thoam Viney
|
||||
|
ទីកន្លែងកំណើត
|
២១០៦១២០៥ តាកែវ, ពៃ្រកប្បាស, ស្នោ, ធម្មវិន័យ
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
បង្ខំ
|
||||
|
DK ORG Unit 75-79
|
P-1 hospital between 1978 and 1979
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពពេទ្យព១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
បុគ្គលិក
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឧក ថា ភេទស្រី អាយុ១៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ុក ប៉ុក អាយុ៤៤ឆ្នាំ ត្រូវជាបង ស្រី។ ថា មានឪពុកឈ្មោះ នឹម ម្ដាយឈ្មោះ ហ៊ីង មានបងប្អូន២នាក់ មានស្រុកកំណើតនៅភូមិធម្ម ន័យ ឃុំស្នោរ ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ ថា កាលពីតូចមិនបានរៀនសូត្រទេ ចូលដល់របប ខែ្មរក្រហមបានរៀនត្រឹមថ្នាក់ទី៣ សង្គមថ្មី ចេះអានខ្លះៗ។ នៅឆ្នាំ១៩៧៥ អង្គការបានបំបែកចេញ ពីឪពុកម្ដាយឱ្យចូលធ្វើការងារនៅកងចល័តឃុំ។ បន្ទាប់មកនៅ ឆ្នាំ១៩៧៥ ដដែល អង្គការបានជ្រើស ឱ្យទៅធ្វើការងារ នៅភ្នំពេញ។ ដំបូងអង្គការបានបញ្ជូនឱ្យទៅធ្វើការនៅ ក្រុងកំពង់សោម ជាកម្មករចម្ការ កៅស៊ូ។ បើតាមបងស្រី ឈ្មោះ ប៉ុក ដែលបានធ្វើការងារមិនឆ្ងាយពីប្អូនស្រីឈ្មោះ ថា ប៉ុន្មានទេ បានឱ្យដឹងថា នៅឆ្នាំ១៩៧៦ដល់៧៩ អង្គការបានបញ្ជូនទាំងពីរនាក់ បងប្អូនឱ្យមកភ្នំពេញវិញ។ ថា អង្គការចាត់តាំងឱ្យធ្វើការនៅ មន្ទីរព១ មើលថែកូនកេ្មង ហើយ ប៉ុក ក៏ធ្វើជាពេទ្យដែរ តែខាងទទួល ថ្នាំពេទ្យពីបរទេស មានបុគ្គលិកពេទ្យប្រុស ស្រីជាង១០០នាក់។ នៅសម័យខែ្មរក្រហមអង្គការមិនបាន រើសចំណេះដឹងខ្ពង់ខ្ពស់ដើម្បីធ្វើពេទ្យបានទេ អង្គការគិតតែពី វណ្ណៈភាពជាកសិករក្រីតស៊ូ ទើបអង្គការ យកចូលធ្វើជាកម្មាភិបាលខែ្មរក្រហមបាន។ ប៉ុក និង ថា ធ្លាប់ទៅដើរទៅលេងសួរ សុខទុក្ខជាគ្នាជាញឹក ញាប់ដែរ តែមិនបានមកលេងស្រុកកំណើតទេ ព្រោះអង្គការមិនអនុញ្ញាត។ នៅមន្ទីរពេទ្យព១ ឃើញតែកុមារ កំព្រា ព្រោះមិនដែលបានឃើញឪពុកម្ដាយមកមើលថែទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ កម្មាភិបាលខែ្មរក្រហមតូចធំនាំគ្នារត់សំដៅទៅជាយដែនខែ្មរថៃ កាលរត់តាមផ្លូវជួបកាលលំបាកខ្លាំងណាស់ ណាមួយជួយមើលកេ្មងផង ក្រោយមកបានរត់ចោលកូន កេ្មងដើម្បីខ្លួនបានរស់ ព្រោះខ្លាចកងទ័ពវៀតណាមចូលមកដល់ចាប់បាន។ ប៉ុក បានរត់បែកប្អូនឈ្មោះ ថា ត្រឹមស្រុកបាណន់ ខេត្ដបាត់ដំបងរហូតដល់ពេលនេះមិនឃើញត្រឡប់មកស្រុកកំណើតវិញសោះ បើសិនជានៅរស់ប្រាកដជាមកស្រុកកំណើតវិញមិនខានទេ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”