Document thumbnail
Personal Info
ID: TKI0492
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02810
Source Interview
TKI0492 20031111, Trapeang Reang village, Snao sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Phauk Bieng is alive. Interviewed with Phauk Bieng, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៤៩២ ២០០៣១១១១ ភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ភោគ បៀង នៅរស់។ ជួបសម្ភាសជាមួយ ភោគ បៀង ជាម្ចាស់ប្រវត្តិរូប
Date of Birth
[Khmer Roge aged 17. Present age: 45]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មក្រហម អាយុ ១៧ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយុ
Home Village
21061206 Takeo, Prey Kabass, Snao, Trapeang Reang
ទីកន្លែងកំណើត
២១០៦១២០៦ ខេត្ដតាកែវ, ស្រុកពៃ្រកប្បាស, ឃុំស្នោរ, ភូ
Join KR
1976????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៦????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យព១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
អៀង ធិរិទ្ធ, ម៉ិញ។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ភោគ បៀង ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ បៀង មានប្ដីឈ្មោះ ប៉ក់ ចៀម មានកូន បួននាក់ស្រី២ប្រុស២។ បៀង មានឪពុកឈ្មោះ សួង ម្ដាយឈ្មោះ អុន មានបងប្អូន១០នាក់ស្រី៧ ប្រុស៣ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកពៃ្រ កប្បាស ខេត្ដតាកែវ។ បៀង កាល ពីតូចរៀននៅសាលាបឋម សិក្សាត្រពាំងរាំងត្រឹមថ្នាក់ទី១០ឪចាស់ឱ ពេលកើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ឈប់រៀនមក នៅផ្ទះជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមឡើងកាន់អំណាច បៀង ត្រូវអង្គការបំបែកចេញពីឪពុក ម្ដាយឱ្យចូលទៅកងកុមារនៅក្នុងភូមិ ត្រពាំងរាំង ដើររើស អាចម៌គោយកទៅជីដាក់ស្រែនិងលើកទំនប់។ នៅឆ្នាំ១៩៧៦ អង្គការជ្រើសរើស ឱ្យទៅចូលកងចល័តស្រុកអង្គរបុរី លើកទំនប់ ជីកប្រឡាយ រ៉ែកដី ជួបការលំបាកខ្លាំងណាស់ ហូបចុក មិនបាន គ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ អង្គការបានចាត់តាំងឱ្យមកធ្វើការ នៅស្រែអំបិល ខេត្ដកំពត។ បៀង បានចាកចេញពីស្រុក កំណើតដោយមិនបានផ្ដល់ដំណឹងដល់ឪពុកម្ដាយទេ អង្គការជាអ្នក ទៅប្រាប់ ឱ្យយើងគិតតែរឿងធ្វើការឱ្យបានល្អ។ ពេល បៀង ទៅដល់ឃើញមានសុទ្ធតែនារីរាប់រយនាក់នៅទី នោះ ប្រធានស្រែ អំបិល ឈ្មោះ ដា និង ឈ្មោះ ខន សុទ្ធតែស្រី ប្រុសមានតែបីទៅ បួននាក់ប៉ុណេ្ណាះ អង្គការបានដឹកនាំឱ្យនារីទាំងអស់ឱ្យចុះវាលស្រែ បញ្ជាឱ្យយកអង្គប់សម្រាប់បុកដីឱ្យហាប់ដើម្បីដាក់ទឹក បព្ចូាល ស្រែហើយនៅពេលស្ងួតនាំគ្នាយកចបកាប់ កាប់កាយរែកយក ដាក់នៅឃ្លាំង ក្រោយមកឃើញ មានឡានធំៗចូលមកដឹកសេ្ទីរតែ រាល់ថៃ្ងមិនដឹងជាយកទៅខាងណាខ្លះទេ។ នៅឆ្នាំ១៩៧៧ អង្គការបាន ចាត់តាំងឱ្យមកធ្វើការងារនៅកំពង់សោមវិញ ជាកម្មករចម្ការកៅស៊ូ នៅទីនោះរស់នៅលំបាកខ្លាំង ណាស់ ព្រោះចម្ការកៅស៊ូនៅឆ្ងាយពីកនែ្លងស្នាក់នៅ ពេលព្រឹកត្រូវ ក្រោកពីម៉ោង៣ជិតភ្លឺដើររហូតដល់ ម៉ោង៦ព្រឹកទើបដល់ចម្ការ កៅស៊ូដើម្បីជៀជ័រ។ នៅឆ្នាំ១៩៧៨ អង្គការចាត់តាំងឱ្យមកធ្វើការនៅ ភ្នំពេញវិញ ធ្វើការនៅមន្ទីរពេទ្យព១ហៅ ពេទ្យកាល់ម៉ែត្រ ប្រធានមន្ទីរពេទ្យឈ្មោះ អៀង ធិរិ្ធ ឈ្មោះ ម៉ិញ។ ពេលធ្វើការនៅមន្ទីរពេទ្យ ឃើញមានមនុស្សឈឺច្រើន ជាពិសេសយោធាត្រូវរបួស បញ្ជូនមកពីសមរភូមិគ្មានកនែ្លង សម្រាកទេ។ នៅឆ្នាំ១៩៧៩ កម្មាភិបាលខែ្មរក្រហមបានដឹកអ្នក របួស មួយចំនួនតាមរថភ្លើង មួយចំនួនទៀតទុកចោល។ បៀង បានរត់តាមរថភ្លើងជាមួយអ្នកជំងឺដល់ខេត្ដ បាត់ដំបង ពេលកងទ័ពវៀតណាមចូលជិតដល់ទុកអ្នកជំងឺចោលរត់យករួចខ្លួន បន្ទាប់មករត់មករកស្រុក កំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ជំនាន់ខែ្មរក្រហមធ្លាប់ឃើញមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យនិងឃើញមានអ្នករបួសដោយសារសង្គ្រាមជាមួយប្រទេសវៀត
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា