Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0009
KCI0009
ឈ្មោះ :
មាន ម៉េង
Last Name :
Mean
First Name :
Meng
Other Name :
ឈ្មោះផ្សេង :
Chhin
ឈិន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02444
Gender :
ភេទ :
m
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
03060106, Kampong Cham, Kampong Siem, Ampil, Romea
០៣០៦០១០៦, ខេត្ដកំពង់ចាម ស្រុកកំពង់សៀម ឃុំអំពិល ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1965/??/??
១៩៦៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ។
Other Reasons to Join KR :
មូលហេតុផ្សេងៗចូល KR :
Chhim thought that, creative Communist party is much better than Sangkumrasniyam for devoloping coun
ឈិន គិតថាការអាភិវឌ្ឍន៍ប្រទេសតាមបែប សង្គមរាស្រ្ដនិយម គឺពុំរីកចំរើនទេ ដូចនេះហើយ ចង់ប្ដូរទៅជាការអនុវត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
1976 he was in military Unit in division 920,Mandulkiri. 1977 moved to Phnom Penh.
១៩៧៦ អង្គភាពយោធានៅក្នុងកងពល៩២០, ខេត្ដមណ្គលគីរី។ ១៩៧៧ ផ្លាស់ទៅភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Specail Region 105, Mondul Kiri. Central(12),Phnom Penh.
តំបន់ ១០៥, ខេត្ដមណ្គលគីរី, ភូមិភាគមជ្ឈឹម(១២),ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Chief of division 920.
ប្រធានក្នុងកងពល៩២០។
Associates :
អ្នកពាក់ព័ន្ធ :
Koy Thuon was a professor in Kampong Cham Province.Sei,Sen,Oeun,Meas,Yann,Yy,They all used to joine
កុយ ធួន ជាសាស្រ្ដាចារ្យនៅខេត្ដកំពង់ចាម, សី,សែន, អឿន , មាស, យ៉ាន់, យី (ចូលបដិវត្ដន៍ ជាមួយគ្នា), សេ្រង
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0009 20021112, Rormeas village, Ampil sub-district, Kampong Siem district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Mean Meng disappeared. Interviewed with his cousin,Siem Heng.
ខេស៊ីអាយ០០០៩ ២០០២១១១២ ភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្ភាសន៍ដោយៈ ជួង ភារិទ្ធ កំណត់សំគាល់ៈ មាន ម៉េង បាត់ខ្លួន។ ជួបសម្ភាសន៍ជាមួយឈ្មោះ សៀម ហេង ភេទប្រុស អាយុ ៤៧ ត្រូវជាបងប្អូន ជីដូនមួយ។
Summary :
សេចក្ដីសង្ខេប :
Chhin alias Mean Meng, (He was a Cheif of division 920 in KR regime), disappeared, Interviewed with Chhin៌s cousin, Siem Heng, Male, 47 year-old. Chhin lives in Romeas village, Ampil sub-district, Kampong Siem district, Kampong Cham province.

Men is the name of Chhin៌s father. Chhin has 6 siblings; they are Yeng, Menh, Sreng, Ving, Soeun, and other one was Veng who died. The first Chhin៌s wife was Sem San (died), and last one name Yat.

Heng said, In 1965 Chhin emerge that, Sang Kum Reas Niyum wouldn៌t develop so we should change it to be Communist party of Kampuchea, so it would be mach better than. Kuy Thuon started to persuade people to joint the revolution. There were lots of people joined this party. During coup d៌état, Chhin៌s family had moved from village to battalion 314 Unit and he was the guard of Bos Khnao village, Chamka Leu district.

In 1976, Chhin was a chief of Unit to prevent along Viet Nam border at Mandol Kiri. Ta Say was Deputy Chief. Heng said, Chhin was a person who is modest and he never threatened to someone who had no fault.

In 1977, Chhin moved to Phnom Penh and there was no any information about him until now.

In 1971, Heng, himself had left from Unit to battalion 313 Unit. In 1973, Because of fithting with Lon Nol soldier, Heng got injure. After getting injure, Heng returned to his unit, Kampong Cham province, which located near Bantay Sup. It was led by Ly, Thuch,Yan,Ke Pak៌s brother in law. Beside of handicap people, some of them were worker, and other was mechanical who the people of rice sack distribution were.

In 1977, Heng had served as Farmer when he returned his home village. He witnessed KR soldier arrested people; their name were Yang, Ie, Chhin. Since from at that time, they disappeared until now.
ឈិន ហៅ មានម៉េង (មុខងារសម័យខែ្មរក្រហម ជាប្រធាន កងពល៩២០) បាត់ខ្លួន ជួបសម្ភាសន៍ជាមួយឈ្មោះ សៀម ហេង ភេទប្រុស អាយុ៤៧ ត្រូវជាបងប្អូនជីដូនមួយ។ សព្វថៃ្ងរស់នៅ ភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។

ឪពុកឈិនឈ្មោះ ម៉ែន ម្ដាយ(ពុំមានបង្ហាញ)។ ឈិនមានបង ប្អូន៦នាក់ ហើយស្លាប់ម្នាក់នៅសល់ ៥នាក់គឺ យ៉េង(ស្រី) ម៉េញ (ប្រុស),សេ្រង(ស្រី), វឹង(ប្រុស), សឿន(ស្រី), វេង(ស្លាប់)។ ប្រពន្ធដំបូងឈ្មោះ សែម សន (ស្លាប់) ចំណែកឯប្រពន្ធ បន្ទាប់ ឈ្មោះ យ៉ាត។

ហេងបាននិយាយថា កាលពីឆ្នាំ ១៩៦៥ ឈិនបានបំផុសថា ធ្វើ សង្គមរាស្រ្ដនិយមគឺមិនរីកចំរើនទេ ដូចនេះហើយចង់ប្ដូរទៅ ជាលទ្ធិកម្មុយនីសវិញប្រហែលជារីកចំរើនដូចប្រទេសគេ។ កាលដំបូងនោះ មាន កុយ ធួនជាអ្នកបញ្ចុះ បញ្ចូល ដូចនេះ ហើយមានប្រជាជនច្រើនណាស់រត់ចូលពៃ្រដើម្បីតស៊ូ។ ដល់ពេល រដ្ឋប្រហារគ្រួសារ របស់ឈិនបានរត់ចេញពីភូមិទៅនៅអង្គ ភាពវរសេនាតូច៣១៤។ ឈិន ប្រចាំនៅភូមិបុសខ្នុរ ស្រុក ចម្ការលើ។

ឆ្នាំ១៩៧៦ គេផ្លាស់ឱ្យឈិនទៅនៅកងពល ៩២០ ខេត្ដមណ្គល គីរី ធ្វើជាប្រធានកង ដើម្បីការពារ នៅតាមព្រំដែលវៀតណាម និងតាសយជាអនុ។ នៅឆ្នាំ ១៩៧៧ គាត់បានផ្លាស់មក នៅ ឯភ្នំ ពេញ ហើយក៏បាត់ដំណឹងរហូត។ ហេងនិយាយថា ឈិនជា មនុស្ស ស្លូតបូត ហើយពុំបានគម្រាមកំហែង ចំពោះមនុស្សដែលគ្នាន កំហុសទេ។

ចំពោះហេងផ្ទាល់វិញ ឆ្នាំ១៩៧១បានទៅបែកចេញ ពីអង្គភាព ហើយទៅនៅអង្គភាពវរសេនាតូចនៅ ក្នុងពល៣១៣ បន្ទាប់ពី នោះមក ប្រហែលជាឆ្នាំ ១៩៧៣ ហេង ត្រូវរបួស ដោយសារច្បាំង ជាមួយ ទាហានលន់ លន់។ ក្រោយពីត្រូវរបួស ហេងបានត្រលប់ មកនៅក្នុងអង្គភាព ខេត្ដកំពង់ចាមនៅ បន្ទាយស៊ុបដែលគ្រប់គ្រង ដោយ លី,ធុច, យាន, ប្អូនថៃ្ល កែ ពក។ នៅទីនោះក្រៅពីជនពិការ អ្នកខ្លះធ្វើជាកម្មករ, ធ្វើឡាន, បើកអង្ការឱ្យទ័ព។ ឆ្នាំ១៩៧៧ ត្រលប់មកស្រុកកំណើតវិញ នៅហើយ ប្រកបរបរធ្វើស្រែ ចម្ការ។ ហេងធ្លាប់ឃើញខែ្មរក្រហមចាប់ មនុស្សផ្ទាល់ភ្នែកឈ្មោះ យាំង, អ៊ា, ឈិន ហើយយកទៅបាត់រហូតពុំ ឃើញត្រលប់មក វិញទេ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Heng witnessed people; their name were Yang,Ie, Chhin.
ហេងធ្លាប់ឃើញខែ្មរក្រហមចាប់ មនុស្សផ្ទាល់ភ្នែក អ្នកទំាងនោះ ឈ្មោះ យាំង, អ៊ា, ឈិន ហើយយកទៅបាត់រហូតពុំឃើញត
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា