PROMOTING ACCOUNTABILITY
Say Samit
| Personal Info | |||||
| ID: | TKI0495 | ||||
|
Name
ឈ្មោះ
|
Say Samit
សយ សាមិត
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I02824 |
||||
Source Interview |
TKI0495 20031120, Prey Taporng village, Por Rumchak sub-district, Prey Kabass district, Takeo province. Interviewed by Ysa Osman. Notes: Say Samit is alive. Interviewed with Say Samit, biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ធីខេអាយ០៤៩៥ ២០០៣១១២០ ភូមិពៃ្រតាពង ឃុំពោរំចាក ស្រុកពៃ្រកប្បាស ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ សយ សាមិត នៅរស់។ ជួបសម្ភាសជាមួយ សយ សាមិត ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Khmer Rouge aged: 18. Present aged: 43]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហម អាយុ ១៨ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
||||
|
Home Village
|
21060806 Takeo, Prey Kabass, Por Rumchak, Prey Tap
|
||||
|
ទីកន្លែងកំណើត
|
២១០៦០៨០៦ ខេត្ដតាកែវ, ស្រុកពៃ្រកប្បាស, ឃុំពោរំចាក,
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
បង្ខំ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរពេទ្យកាល់ម៉ែត
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ពេទ្យ
|
||||
|
DK Zone 75-79
|
Central, 12, Phnom Penh.
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម, ១២, ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ឈ្មោះ អៀង ធិរិទ្ធ ឈ្មោះ ជួន ជឿន ឈ្មោះ ភា។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សយ សាមិត ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាមិត សព្វថៃ្ងមានប្ដីឈ្មោះ ឈិល ប៉េង។ សាមិត មានឪពុកឈ្មោះ ដួង ម្ដាយឈ្មោះ សាន មានបងប្អូន៧នាក់ស្រី៤ប្រុស៣ មាន ស្រុក កំណើតនៅភូមិពៃ្រតាពង ឃុំពោធិរំចាក ស្រុកពៃ្រកប្បាស ខេត្ដតាកែវ។ សាមិត កាលពីតូច រៀននៅសាលាបឋមសិក្សាពៃ្រ តាពងត្រឹមថ្នាក់ទី១២ឪចាស់ឱ រៀនបានតែមួយឆ្នាំទទួលកើតមានរដ្ឋ ប្រហារឆ្នាំ១៩៧០ក៏ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលដែលខែ្មរ ក្រហមឡើងកាន់អំណាច ខែ្មរក្រហមបានប្រមូលផ្ដុំប្រជាជនឱ្យធ្វើការរួមហូបរួមនៅ តាមសហករណ៍។ សាមិត និងនារីក្នុងភូមិជាច្រើននាក់ផេ្សងទៀត អង្គការបានបំបែកចេញពីឪពុកម្ដាយនិងប្រមូលចូលក្នុង ចល័តឃុំ ឱ្យធ្វើស្រែ ជីកប្រឡាយ លើកទំនប់។ បន្ទាប់មកអង្គការបានបញ្ជូនមកកងចល័តស្រុកពៃ្រ កប្បាសពេលនោះអង្គការបានរៀប ចំជាកងវរៈមានយុវជននៅផេ្សង កងនារីនៅផេ្សងហើយមាន មនុស្សរាប់រយនាក់ ប្រធានឈ្មោះ តុន ឈ្មោះ ជឿន។ ការងារនៅកងចល័តស្រុកធ្វើការដូចនៅកង ចល័តឃុំដែរ នៅជំនានខែ្មរក្រហមធ្វើការគ្មានថៃ្ងសៅរ៍ឬអាទិត្យទេ តែមានឈប់សម្រាប់ប្រជុំអង្គការ បានកំណត់យកថៃ្ង១០ថៃ្ង ២០និងថៃ្ង៣០។ នៅឆ្នាំ១៩៧៧ អង្គការបានចាត់តាំងឱ្យទៅធ្វើការនៅ ភ្នំពេញ កាលនោះមិនបានស្ម័គ្រចិត្ដទេ ប្រធានវរៈឈ្មោះ ជឿន ចុចឈ្មោះ ហៅឡើងឡានយកមក បណេ្ដាយសូម្បីតែឪពុកម្ដាយបងប្អូនក៏មិនបានដឹងដែរ។ សាមិត បានមកដល់ភ្នំពេញ កាលនោះមាន មនុស្សរាប់រយនាក់មកពីគ្រប់ ស្រុកចេញពីខេត្ដតាកែវមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យទៅធ្វើការតាម ក្រសួងខុសៗគ្នា ខ្លះបានធ្វើការជាមួយគ្នា សាមិត អង្គការចាត់តាំងឱ្យធ្វើការនៅមន្ទីរពេទ្យព៣ មើល ថែកូនកេ្មងតូចៗដែលមានជំងឺ ខ្លះឃើញមានឪពុកម្ដាយយក មកផ្ញើរ ខ្លះកំព្រាដោយសារឪពុកម្ដាយ ត្រូវអង្គការចាប់ខ្លួន ប្រធានសង្គមកិច្ចកាលនោះមានឈ្មោះ អៀង ធិរិទ្ធ ប្រធានមន្ទីរ ពេទ្យឈ្មោះ ជួន ជឿន ឈ្មោះ ភា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ប្រទេសកម្ពុជា សាមិត បានរត់ជាមួយកម្មាភិបាលខែ្មរក្រហមបានត្រឹមមួយរយៈពេលខ្លី ក៏រត់គេចចេញមករកស្រុកកំណើតវិញ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”