Document thumbnail
Personal Info
ID: TKI0500
Name
ឈ្មោះ
Nget Yon
ង៉ែត យ៉ុន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I05244
Source Interview
TKI0500 20040119, Wat Phnom village, Kampeng sub-district, Kiri Vong district, Takeo province. Interviewed by Pheng Ponrasy. Notes: Nget Yon is alive. Interviewed with Nget Yon, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥០០ ២០០៤០១១៩ ភូមិវត្តភ្នំ ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ ង៉ែត យ៉ុន នៅរស់។ ជួបសម្ភាសជាមួយ ង៉ែត យ៉ុន ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Present aged: 52]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យបច្ចុប្បន្ន អាយុ ៥២ ឆ្នាំ»
Home Village
21040403 Takeo, Kiri Vong, Kampeng, Wat Phnom
ទីកន្លែងកំណើត
២១០៤០៤០៣ ខេត្ដតាកែវ, ស្រុកគីរីវង្ស, ឃុំកំពែង, ភូមិ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យមករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
អ្នកដឹកនាំ
ម៉ិញ ,អៀង ធិរិទ្ធ។
Associates
Nhanh.
អ្នកពាក់ព័ន្ធដទៃទៀត
ញាញ់។
សេចក្ដីសង្ខេបបទសម្ភាស៏
ង៉ែត យ៉ុន ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យ៉ុន សព្វថៃ្ងមានកូនចំនួន៥នាក់ ប្ដីបានលែង លះគ្នាហើយ រស់នៅ តែជាមួយកូន។ យ៉ុន មានឪពុកឈ្មោះ ង៉ែត នាក់ ម្ដាយឈ្មោះ ហៀង យ៉ា មានបងប្អូន៩នាក់ ស្រី៥ប្រុស៤ មានស្រុក កំណើតនៅភូមិវត្ដភ្នំ ឃុំកំពែង ស្រុកគីរីវង្ស ខេត្ដតាកែវ។ យ៉ុន កាលពីតូចរៀននៅសាលាបឋមសិក្សាវត្ដភ្នំត្រឹមថ្នាក់ទី១២ឪចាស់ឱ។ ឈប់រៀននៅឆ្នាំ១៩ ៧០ ពេលប្រទេសជាតិកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រ ចិត្ដចូល បដិវត្ដតាមរយៈឈ្មោះ ញ៉េប ឈ្មោះ ធូ។ ក្រោយរដ្ឋប្រហារមានទម្លាក់គ្រាប់បែកជាច្រើនកនែ្លងនៅ ក្នុងខេត្ដតាកែវ ដូចនេះតំបន់មួយចំនួនស្ថិតនៅក្នុងតំបន់រំដោះ ប្រជាជនភាគច្រើនខឹងនិងរបប លន់ នល់ ដោយសារតែមាន រដ្ឋប្រហារទម្លាក់សមេ្ដច។ យ៉ុន ដំបូង អង្គការឱ្យធ្វើការនៅ ក្នុងកងចល័តនៅ ក្នុងឃុំកំពែងនិងជួយដើរអប់រំប្រជាជនឱ្យយល់ពីគោលនយោបាយខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ យ៉ុន អង្គការចាត់តាំងឱ្យធ្វើជាយោធាការពារនៅក្នុងខេត្ដតាកែវ។ នៅឆ្នាំ១៩៧៦ អង្គការជ្រើសរើសឱ្យ មកធ្វើការនៅស្រែអំបិល ខេត្ដកំពត កាលនោះមាននារីរាប់រយនាក់។ យ៉ុន មានតួនាទីធ្វើស្រែ អំបិល ផងនិងកាន់ខាងសេដ្ឋកិច្ចផង ដើររកបនែ្លរហូតដល់ស្រុក ឈូកដើម្បីយកទៅធ្វើម្ហូបឱ្យកម្មករ។ យ៉ុន បាន ដឹងថា ជំនាន់ខែ្មរក្រហមផលិតអំបិលបានច្រើនណាស់ រួចហើយឃើញមាន កម្លាំងយោធាប្រុសៗមក កើបអំបិលដាក់បាវរួចថ្លឹងត្រឹមត្រូវ សែងដាក់ឡាននិងបញ្ជូនតាមរថភ្លើងមិនដឹងជាយកទៅខាងណាខ្លះ ទេ។ នៅឆ្នាំ១៩៧៧ អង្គការបានជ្រើសរើសនារីជាច្រើនរយនាក់ឱ្យមកធ្វើការនៅភ្នំពេញ។ យ៉ុន អង្គការ ចាត់តាំងឱ្យធ្វើការនៅ មន្ទីរពេទ្យ៦មករា យ៉ុន គ្មានចេះអក្សរខែ្មរផង អង្គការនៅតែឱ្យធ្វើពេទ្យ ព្រោះ កាលនោះថ្នាក់លើមិនបានចាប់អារម្មណ៍ រឿងចំណេះដឹងទេ ឱ្យតែនារីនោះមានប្រវត្ដិរូបជាប្រជាជនចាស់ ហើយក្រ នោះអង្គការត្រូវការ។ ពេលចូលទៅដល់មន្ទីរពេទ្យដំបូង អង្គការបានបង្រៀនមុខវិជ្ជាពេទ្យ បណ្ដើរឱ្យធ្វើការបណ្ដើរ កាលនោះមានយោធាខែ្មរក្រហមមានរបួសច្រើនណាស់ ខ្លះបញ្ជូន មកពីខេត្ដ ស្វាយរៀង ខ្លះសួរទៅមកពីស្រុកគីរឡវង្ស ខេត្ដតាកែវ។ នៅឆ្នាំ១៩៧៧ សង្គ្រាមបានចាប់ផេ្ដីម ឡើងជាមួយ ប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ យ៉ុន និង អ្នកជំងឺបានជិះ រថយន្ដភ្លើងមុនវៀត ណាមចូលមួយថៃ្ងនៅដល់ខេត្ដបាត់ដំបង ទៅដល់ស្វាស៊ីសូផុន ពេលកងទ័ពវៀតណាមឡើងជិតដល់កម្មា ភិបាលខែ្មរក្រហមមួយចំនួនរត់ចោលអ្នកជំងឺ។ យ៉ុន បានរត់ទៅ ដល់ស្រុកសំឡូត រត់តាមពៃ្រពិបាក សេ្ទីរស្លាប់ ព្រោះគ្មានអាហារ ហូបដើរឡើងភ្នំចុះភ្នំ ឃើញមានមនុស្សស្លាប់ជាបន្ដបន្ទាប់។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៩ ដើរចុះមកពីសំឡូតមកវិញ ដល់ខេត្ដកំពង់ស្ពឺនៅម្ដុំភ្នំឧិរ៉ាល់ បានជួបតាម៉ុក នៅជា មួយតាម៉ុក ជិតមួយឆ្នាំទៀត ដល់ឆ្នាំ១៩៨០ គេចចេញពីតាម៉ុក សំដៅមករកស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ជំនាន់ខែ្មរក្រហមឃើញមានមនុស្សរបួសច្រើនដោយសារសង្គ្រាម ច្បាំងគ្នាជាមួយប្រទេសវៀតណាម។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា