PROMOTING ACCOUNTABILITY
Ek Yan
| Personal Info | |||||
| ID: | TKI0537 | ||||
|
Name
ឈ្មោះ
|
Ek Yan Yan
ឯក យ៉ន យ៉ន,
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I00309 |
||||
Source Interview |
TKI0537 20040115 Por Tamok village, Ang Prasat sub-district, Kiri Vong district, Takeo province. Interviewed by Pheng Pongrasy and Meas Bunthan. Notes: Ek Yan is alive. Interviewed with Ek Yan, biography. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ធីខេអាយ០៥៣៧ ២០០៤០១១៥ ភូមិពោធិ៍តាម៉ុក ឃុំអង្គ ប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង មាស ប៊ុនថាន កំណត់សំគាល់ៈ ឯក យ៉ន នៅរស់។ ជួបសម្ភាសជាមួយ ឯក យ៉ន ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Khmer Rouge aged: 16. Present age: 42]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហម អាយុ ១៦ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
||||
|
Home Village
|
21040101 Takeo, Kiri Vong, Ang Prasat, Por Tamok
|
||||
|
ទីកន្លែងកំណើត
|
២១០៤០១០១ ខេត្ដតាកែវ, ស្រុកគីរីវង្ស, ឃុំអង្គប្រាសាទ
|
||||
|
Join KR
|
1978????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៨????
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
បង្ខំ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរពេទ្យព១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ពេទ្យ
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២» ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ម៉ិញ។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឯក យ៉ន ហៅ យ៉ន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យ៉ន មានឪពុកឈ្មោះ ឯក យិន ម្ដាយឈ្មោះ សាន គាត មានបងប្អូន១០ស្រី៩ប្រុស១ មានស្រុកកំណើតនៅ ភូមិពោធិតាម៉ុក ឃុំអង្គ ប្រាសាទ ស្រុកគីរីវង្ស ខេត្ដតាកែវ។ យ៉ន កាលពីតូចទៅរៀនមិនចេះទេ ក៏សមេ្រចចិត្ដឈប់រៀនមក ជួយធ្វើការងារឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានប្រមូល របស់របរឯកជនដាក់ជា សម្បត្ដិរួម និងឱ្យប្រជាជនទាំងអស់ធ្វើការរួមហើយហូបបាយ រួមតាមសហ ករណ៍។ យ៉ន អង្គការបានបំបែកចេញពីឪពុកម្ដាយឱ្យមកធ្វើការនៅក្នុងមណ្គលកុមារ ដើររែកដី ដើរ រើសអាចម៌ គោយកទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៦ យ៉ន មានវ័យធំ បន្ដិចអាយុប្រហែល១៥ឆ្នាំ អង្គការបញ្ជូនឱ្យធ្វើការតាមកងចល័ត ធ្វើស្រែប្រាំង ដើរកាត់សេ្មៅ រែកដី លើកទំនប់ជីកប្រឡាយ នៅ ជិតស្រុកយួនម្ដុំភូមិទម្លាប់ ស្រុកគីរីវង្ស។ នៅឆ្នាំ១៩៧៨ អង្គការបានជ្រើសរើសប្រវត្ដិរូបប្រជាជន ចាស់ហើយមាន ប្រវត្ដិអ្នកក្រ យកសុទ្ធតែនារីចេញពីឃុំចំនួន១០ យកទៅភ្នំពេញ នារីប្រជាជនថ្មី១៧ មេសា អង្គការមិនយកទេ។ យ៉ន បានធ្វើ ដំណើរមកដល់ខេត្ដតាកែវ ឃើញមាននារីរាប់រយនាក់ផេ្សង ទៀតត្រៀមចំឡើងរថយន្ដចេញទៅភ្នំពេញ។ យ៉ន បានធ្វើដំណើរ ចេញពីខេត្ដតាកែវ មកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យមកធ្វើការ នៅមន្ទីរពេទ្យព១ មើលថែទាំកុមារតូចរាប់រយនាក់មកសម្រាក ព្យាបាល នៅក្នុងមន្ទីរពេទ្យ កុមារទាំងនោះ ភាគច្រើនមានជំងឺរាគ ក្អករីងរៃ ជំងឺរបេង ជាដើម។ កាលនោះ ប្រធានមន្ទីរពេទ្យឈ្មោះ ម៉ិញ និងមានឃើញជនជាតិចិនជាច្រើននាក់មកជួយព្យាបាល។ យ៉ន មិន ចេះអក្សរមួយតួណាទេ អង្គការចាត់តាំងឱ្យត្រឹមមើលថែ ទំាកុមារនិងឱ្យថ្នាំលេបបន្ដិចបន្ដួច។ នៅឆ្នាំ១៩ ៧៩ តែមុនកងទ័ព វៀតណាមចូលដល់ទីក្រុងភ្នំពេញ យ៉ន និងកម្មាភិបាលពេទ្យមួយ ចំនួនទៀតបាននាំ គ្នាដឹកយកកុមារចេញពីមន្ទីរពេទ្យតាមរថភ្លើង ឆ្ពោះទៅខេត្ដបាត់ដំបងសំដៅទៅព្រំដែនថៃ តែនៅដល់ ត្រឹមស្រុកថ្មគោលកងទ័ពវៀតណាមឡើងទៅទាន់ក៏សមេ្រចចិត្ដទុកកុមារទាំងនោះចោល រួចរត់ចូលពៃ្រ រស់នៅក្នុងពៃ្របានជាងមួយ ឆ្នាំក៏សមេ្រចចិត្ដមកស្រុកកំណើតវិញ។
|
||||
|
Activity Witness
|
She saw Chea, chief of unit, beated a child who named Srey because she stole to eat food.
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
បានឃើញប្រធានកងឈ្មោះ ជា វាយកុមារឈ្មោះ ស្រី ដោយសារ ស្រី បានលួចរបស់ហូប។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”