Document thumbnail
Personal Info
ID: TKI0550
Name
ឈ្មោះ
Norg Sarim Norng Sary, Norng San
នង សារឹម នង សារី, នង សាន,
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K05377
Source Interview
TKI0550 20040120 Punley village, Kampeng district, Kiri Vong district, Takeo province. Interviewed by Pheng Pongrasy. Notes: Norng Sarim disappeared. Interviewed with Norng Sarim, younger brother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៥០ ២០០៤០១២០ ភូមិពនៃ្ល ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ នង សារឹម បាត់ខ្លួន។ ជួបសម្ភាសជាមួយ នង សារីម ត្រូវជាប្អូនស្រី។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ៣៦ឆ្នាំ។
Home Village
21040408 Takeo, Kiri Vong, Kampeng, Punley
ទីកន្លែងកំណើត
២១០៤០៤០៨ ខេត្ដតាកែវ, ស្រុកគិរីវង្ស, ឃុំកំពែង, ពនៃ្
Join KR
1968????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៦៨????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា ខេត្ដបាត់ដំបង។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា ឪឋានៈលេខាកងពលឱ។
DK Zone 75-79
Northwest zone, 560, Battambang province.
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគពាយ័ព្យ, ៥៦០, ខេត្ដបាត់ដំបង។
Superior
អ្នកដឹកនាំ
Associates
Bo, chief of district
អ្នកពាក់ព័ន្ធដទៃទៀត
បូ, គណស្រុក។
សេចក្ដីសង្ខេបបទសម្ភាស៏
នង សារឹម ហៅ សាន ភេទប្រុស អាយុ៣៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ នង សារីម អាយុ ៦១ឆ្នាំត្រូវជាប្អូនស្រី។ សារឹម មានឪពុកឈ្មោះ នង មាស ម្ដាយឈ្មោះ ខាន់ ព្រីញ មានបងប្អូន ៣នាក់ មានស្រុកកំណើតនៅភូមិពនៃ្ល ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដតាកែវ។ សារឹម ជាកូនច្បងរស់ នៅជា មួយឪពុកម្ដាយបានអាយុ៧ឆ្នាំ ក៏ទៅរស់នៅជាមួយឪពុកមា នៅស្រុកទូកមាស ខេត្ដកំពត។ សារឹម កាលពីតូចរៀននៅ សាលាបឋមសិក្សាវត្ដប្រាសាទ ក្រោយមកទៀតរៀនសូត្រដល់ ជាប់ឌីម្លូម រៀនរហូតបានចេញធ្វើជាគ្រូបង្រៀននៅសាលា វិទ្យាល័យអង្គតាសោម។ នៅឆ្នាំ១៩៦៨ ដឹងថា ធ្វើ គ្រូបង្រៀន បណ្ដើរចូលចលនាខែ្មរក្រហមបណ្ដើរ ក្រោយមកដឹងថា ចូលពៃ្រម៉ាគី មិនដែលបានទាក់ទង គ្នាទេ បាត់ឈឹងរហូត។ នៅឆ្នាំ១៩៧៥ ដឹងថា សារឹម ធ្វើជាយោធាមានឋានៈជាលេខាកង ពល ដឹង តាមរយៈឈ្មោះ បូ ជាគណៈស្រុក។ សារឹម អង្គការរៀប ការប្រពន្ធឱ្យឪពុកម្ដាយបងប្អូនមិនបានដឹង ទេ ប្រពន្ធមានឈ្មោះ ផល។ ក្រោយមកទៀត មិនដឹងជាឆ្នាំប៉ុន្មានទេ អង្គការបានចាត់ តាំងទាំងប្រពន្ធ កូនឱ្យទៅរស់នៅខេត្ដបាត់ដំបង ហើយប្រពន្ធ ឈ្មោះ ផល ធ្វើពេទ្យ សារឹម ក៏ធ្វើការធំដែរ មុនទៅខេត្ដ បាត់ដំបង សារឹម និងប្រពន្ធ បានយកកូនពីរនាក់មកផ្ញើរ តែក្រោយមកមានយោធាខែ្មរក្រហមមក យកកូននោះទៅវិញ ដោយប្រាប់ថា យកទៅជួបឪពុកម្ដាយវាវិញ តាំងពីនោះមក បាត់ដំណឹងឈឹងតែ ម្ដងគ្មានឃើញត្រឡប់មកវិញទេ បាត់រហូត មកដល់ពេលនេះ បើសិនជាបងប្រុសនិងប្រពន្ធកូននៅរស់ ប្រាកដជាបងរកបងប្អូនវិញហើយ។ បើតាមប្រវត្ដិរូប នង សារឹម មុនឆ្នាំ១៩៧៥ ជាលេខាកងពល ទី១ ក្រោយមកអង្គការបញ្ជូនទៅ កាន់ខេត្ដបាត់ដំបង ក៏ជាលេខាកងពលដដែល។ នៅថៃ្ងទី២០ ខែ៦ឆ្នាំ ១៩៧៧ អង្គការចាប់ខ្លួនយកមកដាក់គុកនៅទួលសែ្លង ភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា