Document thumbnail
Personal Info
ID: TKI0551
Name
ឈ្មោះ
Ouch Vet Ouch Phan
អ៊ូច វ៉េត អ៊ូច ផន,
Gender
f
ភេទ
ស្រី
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I00669
Source Interview
TKI0551 20040121 Kampong Luong village, Angkor Borey sub-district, Angkor Borey district, Takeo province. Interviewed by Pheng Pongrasy. Notes: Ouch Vet disappeared. Interviewed with In Yy, mother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៥១ ២០០៤០១២១ ភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ អ៊ូច វ៉េត បាត់ខ្លួន។ ជួបសម្ភាសជាមួយ អ៊ិន យី ត្រូវជាម្តាយ។
Date of Birth
[Khmer Rouge aged: 16. Present age: 48]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ១៦ ឆ្នាំ។ សម័យបច្ចុប្បន្នអាយុ
Home Village
21010101 Takeo, Angkor Borey, Angkor Borey, Kampon
ទីកន្លែងកំណើត
២១០១០១០១ តាកែវ, អង្គរបុរី, អង្គរបុរី, កំពង់លួង
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
KR Rank(1975-79)
Medical staff
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
DK Zone 75-79
Central, 12, Phnom Penh
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម, ១២, ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អូច វ៉េត ហៅ ផន ភេទស្រី កើតឆ្នាំ១៩៥៨ បាត់ខ្លួន។ ជួបជា មួយឈ្មោះ អ៊ិន យី អាយុ៧០ឆ្នាំ ត្រូវជាម្ដាយ។ ផន មានឪពុក ឈ្មោះ អូច ជាង មានបងប្អូន៤នាក់ស្រី២ប្រុស២ មានស្រុក កំណើត នៅភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្ដ តាកែវ។ ផន កាលពីតូចធ្លាប់បានរៀនសូត្រដែរ រៀនបានបន្ដិច បន្ដួចហើយឈប់រៀននៅពេលកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ ផន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ សឿង អប់រំឱ្យមានការឈឺចាប់ចំពោះខ្មាំង។ ផន មុនដំបូងបានចូលធ្វើជានារីសិល្បៈឃុំ ដើរសមែ្ដងឃោសនាអប់រំ ប្រជាជនឱ្យស្អប់របបលោក លន់ នល់ ដែលបានដឹកនាំកម្លាំងយោធាឱ្យមានការទម្លាក់គ្រាប់បែកមកលើប្រជាជនខ្លួនឯង។ នៅឆ្នាំ ១៩ ៧៥ ផន បានមកធ្វើការនៅតាមកងចល័តមិនបានមករស់នៅជួប ជុំឪពុកម្ដាយបងប្អូនទេ។ ក្រោយមកទៀត ដឹងថា ផន អង្គការ ជ្រើសរើសឱ្យមកធ្វើការនៅភ្នំពេញ។ បន្ទាប់មកបានដឹងថា ផន ធ្វើការនៅក្នុងមន្ទីរពេទ្យនៅភ្នំពេញ ហើយមិនដែលបានមកលេង ស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម ចូលមកដល់ កម្លាំងខែ្មរក្រហមរត់អស់ទៅក៏មិនឃើញកូនត្រឡប់ មកផ្ទះវិញបាត់ ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ផន ធ្វើការនៅមន្ទីរពេទ្យ៦មករា។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា