PROMOTING ACCOUNTABILITY
Chhim Vy
| Personal Info | |||||
| ID: | TKI0556 | ||||
|
Name
ឈ្មោះ
|
Chhim Vy
ឈឹម វី
|
||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I01109 |
||||
Source Interview |
TKI0556 20040124 Ta-Y village, Basre sub-district, Angkor Borey district, Takeo province. Interviewed by Pheng Pongrasy and Meas Bunthan. Notes: Chhim Vy is alive. Interviewed with Chhim Ry, biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ធីខេអាយ០៥៥៦ ២០០៤០១២៤ ភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង មាស ប៊ុនថាន កំណត់សំគាល់ៈ ឈឹម វី នៅរស់។ ជួបសម្ភាសជាមួយ ឈឹម វី ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present aged: 47]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យបច្ចុប្បន្ន អាយុ ៤៧ ឆ្នាំ»
|
||||
|
Home Village
|
21010206 Takeo, Angkor Borey, Ta-Y
|
||||
|
ទីកន្លែងកំណើត
|
២១០១០២០៦ តាកែវ, អង្គរបុរី, បាស្រែ, តាយី
|
||||
|
Join KR
|
1972????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧២????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
ពេទ្យ
|
||||
|
DK Zone 75-79
|
Central, 12, Phnom Penh.
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម, ១២, ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
Tuy Seng,Nat.
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ទុយ សេង, ណាត។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឈឹម វី ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វី មានប្ដីឈ្មោះ ទុយ សេង មានកូនចំនួន៤ នាក់ រស់នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្ដតាកែវ។ វី មានឪពុកឈ្មោះ ឈឹម ជួប ម្ដាយឈ្មោះ អោម អឹម មានបងប្អូន១០នាក់ ស្រី៦ប្រុស៤។ វី កាលពីតូចរៀននៅសាលាបឋម សិក្សាតាអីបានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ វី បាន ស្ម័គ្រចិត្ដ ចូលបដិវត្ដតាំងពីឆ្នាំ១៩៧២ ចូលដំបូងដើរឃោសនា អប់រំយុវជនយុវនារីឱ្យយល់ដឹងពីមាគ៌ាបដិវត្ដ កាលហ្នឹងគណៈ ឃុំឈ្មោះ ឈឿង គណៈស្រុកឈ្មោះ ណាត។ វី ក្រោយមកទៀត អង្គការបញ្ជូនឱ្យទៅ ធ្វើការនៅស្រុកអង្គរបុរី នៅមន្ទីរតម្បាញ
បានរយៈពេលពីរឆ្នាំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើង កាន់អំណាច អង្គការបានជ្រើសរើសយកនារីមួយចំនួនដែលមាន ប្រវត្ដិរូបល្អ អង្គការបញ្ជូន ឱ្យទៅធ្វើការនៅស្រុកស្រែអំបិល ខេត្ដកំពត។ វី ពេលទៅដល់អង្គការចាត់តាំងឱ្យរែកអំបិល ក្រោយ មកទៀតបាននៅក្នុងក្រុមសេដ្ឋកិច្ច ជិះឡានដឹកស្បៀងអាហារ បនែ្លគ្រប់មុខយកទៅឱ្យកម្មករស្រែអំបិល ហូបចុក នៅស្រែអំបិល មានកម្មកររាប់ពាន់នាក់ ភាគច្រើនសុទ្ធតែស្រីៗ។ នៅឆ្នាំ១៩៧៧ អង្គការ បានជ្រើសរើសនារីជាង១០០នាក់ឱ្យមកធ្វើការនៅ ភ្នំពេញ។ វី អង្គការចាត់តាំងឱ្យធ្វើការនៅក្នុងមន្ទីរ ៦មករា ទោះបីមិនចេះអក្សរក៏ដោយអង្គការមិនថាអីទេ ពេលចូលទៅដល់ មន្ទីរពេទ្យបានឃើញយោធា ខែ្មរក្រហមជាច្រើននាក់មានរបួស ដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ មានយុវជន ជាច្រើននាក់ខ្លះកាត់ជើង ខ្លះកាត់ដៃដេកសម្រាកព្យាបាលពេញមន្ទីរ ពេទ្យខ្លះរបួសធ្ងន់ក៏ស្លាប់ទៅ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលមកជិតដល់ភ្នំពេញ អង្គការបានជម្លៀស យោធាដែល មានរបួសឱ្យឡើងលើរថភ្លើងចេញដំណើរសំដៅ ទៅខេត្ដបាត់ដំបង។ វី នៅឆ្នាំ១៩៧៩ បានរត់ទៅតាម អង្គការភាពចូលពៃ្របានតែរយៈពេលពីរក៏សមេ្រចចិត្ដរត់មកស្រុក កំណើតវិញ បានដឹងថា ឪពុកនិងបង ប្អូនត្រូវខែ្មរក្រហមយកទៅ សម្លាប់ចោល។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”