Document thumbnail
Personal Info
ID: TKI0559
Name
ឈ្មោះ
Nhem Rom Nhem Tan
ញ៉ែម រ៉ុម ញ៉ែម តន,
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02714
Source Interview
TKI0559 20040517 Chis village, Tralach sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: Nhem Rom is alive. Interviewed with Nhem Rom, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៥៩ ២០០៤០៥១៧ ភូមិជីស ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ស៊ឹម សុរិយា និង ផាន់ សុជា កំណត់សំគាល់ៈ ញ៉ែម រ៉ុម នៅរស់។ ជួប សម្ភាសជាមួយ ញ៉ែម រ៉ុម ជាម្ចាស់ប្រវត្តិរូប
Date of Birth
[Khmer Rouge aged: 18. Present age: 48]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ១៨ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village
21101402 Takeo, Treang, Tralach, Chis
ទីកន្លែងកំណើត
២១១០១៤០២ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំត្រឡាច, ភូមិជ
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពស្រែអំបិល ខេត្ដកំពត។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
DK Zone 75-79
Southwest zone, 405, Takeo province.
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគនិរតី, ៤០៥, ខេត្ដតាកែវ
Superior
Mut, Moeun.
អ្នកដឹកនាំ
មុត,មឿន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ញ៉ែម រ៉ុម ហៅ តន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រ៉ុម មានប្ដីទី២ឈ្មោះ វ៉ន អាយុ ២៨ឆ្នាំមានកូនចំនួនពីរនាក់ រស់នៅភូមិឆឹស ឃុំត្រឡាច ស្រុកទ្រាំង ខេត្ដតាកែវ។ រ៉ុម មានឪពុក ឈ្មោះ ញ៉ែម ហ៊ិន ម្ដាយឈ្មោះ ជ ទៀង មានបងប្អូន បីនាក់។ រ៉ុម កាលពីតូចរៀននៅសាលាបឋម សិក្សាវត្ដត្រឡាច ត្រឹមថ្នាក់ទី១១ឪចាស់ឱ។ ឈប់រៀននៅពេលកើតមានរដ្ឋ ប្រហារឆ្នាំ១៩៧០ ពេល នោះប្រជាជនរស់នៅក្នុងភូមិស្រុកបានទេ ព្រោះជាតំបន់រំដោះម្ដងរត់ទៅភូមិនេះម្ដងរត់ទៅភូមិនោះ ដោយសារតែរត់គេចពីសង្គ្រាម។ រ៉ុម នៅឆ្នាំ១៩៧២ បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហម សង្គ្រាមកើតឡើងរវាងចលនាខែ្មរ ក្រហមនិងទាហានលន់ នល់។ រ៉ុម អង្គការចាត់តាំងឱ្យជួយសែង យោធាដែលមានរបួសមកព្យាបាលនៅមន្ទីរពេទ្យក្នុងពៃ្រនៅក្នុង ខេត្ដតាកែវ។ នៅពេលខែ្មរក្រហមទទួល ជ័យជម្នះទូទាំងប្រទេស អង្គការបញ្ជូនមកការពារខេត្ដតាកែវ។ នៅខែ៧ឆ្នាំ១៩៧៥ អង្គការបាន បញ្ជូនកម្លាំងនារីមួយចំនួនធំឱ្យធ្វើការងារស្រែអំបិល ខេត្ដកំពត។ រ៉ុម បានឡើងជិះរថយន្ដជាមួយមិត្ដ ភ្ដិកជាច្រើននាក់ ផេ្សងទៀតទៅដល់ខេត្ដកំពត ស្នាក់នៅជិតសេះសនៅឃុំពៃ្រស្លឹក មានគ្នាជាង៥០នាក់ ពេលនៅដល់មានមនុស្សជាច្រើនរយរាប់ពាន់ នាក់មកពីខេត្ដផេ្សងៗ គ្មានមនុស្សប្រុសទេ ប្រធានក៏ មនុស្ស ស្រីដែលឈ្មោះ មឿន។ រ៉ុម ធ្វើការងារនៅស្រែអំបិលគ្មានពេល ឈប់សម្រាកមែន តែការ ហូបចុកបានគ្រប់គ្រាន់មិនមានខ្វះខាតទេ នៅជំនាន់ខែ្មរក្រហម រ៉ុម ធ្លាប់មកភ្នំពេញបានរយៈពេលពីរថៃ ដើម្បីទទួលភ្ញៀវ បានឃើញលោក អៀង សារី។ រ៉ុម តាំងពីចេញពីខេត្ដតាកែវ នៅធ្វើការងារនៅ ស្រែអំបិលមិនបាន សុំអង្គការមកលេងស្រុកកំណើតទេ។ នៅឆ្នាំ១៩៧៩ ពេលកង ទ័ពវៀតណាមចូល មកដល់ប្រទេសកម្ពុជា រ៉ុម និងក្រុមការងារ ជាច្រើនរយនាក់ផេ្សងទៀតបានរត់សំដៅទៅជាយដែន ខែ្មរថៃ ព្រោះតែខ្លាចវៀតណាមសម្លាប់ចោល។ រ៉ុម បានរត់ទៅដល់ ខេត្ដពោធិសាត់ បានឃើញ យោធាខែ្មរក្រហមស្លាប់គ្នាឯង បន្ដទៀត កាលនោះមិនដឹងជាមានរឿងអីទេ តែដឹងថា មានបញ្ជា ចេញពី តាម៉ុក រ៉ុម បានរត់ឡើងភ្នំចុហឡើងជាមួយតាម៉ុក ជិតមួយឆ្នាំបានរកផ្លូវរត់មកស្រុកកំណើតវិញ។ ពេលមកដល់ផ្ទះបានដឹងថា បងប្អូនពីរនាក់ត្រូវស្លាប់ជំនាន់ខែ្មរក្រហម។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា