Document thumbnail
Personal Info
ID: TKI0560
Name
ឈ្មោះ
Keo Ne Keo Pao
កែវ ណេ កែវ ប៉ោ,
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I04517
Source Interview
TKI0560 20040517 Angkunh village, Tralach sub-district, Treang district, Takeo province. Interviewed by Phann Sochea and Sim Sorya. Notes: Keo Ne is alive. Interviewed with Keo Ne, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៦០ ២០០៤០៥១៧ ភូមិអង្គញ់ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ផាន់ សុជា និង ស៊ឹម សុរិយ៉ា កំណត់សំគាល់ៈ កែវ ណេ នៅរស់។ ជួបសម្ភាស ជាមួយ កែវ ណេ ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Rouge aged: 16. Present age: 46]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មក្រហម អាយុ ១៦ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយុ
Home Village
21101406 Takeo, Treang, Tralach, Angkunh
ទីកន្លែងកំណើត
២១១០១៤០៦ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំត្រឡាច, ភូមិអ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពស្រែអំបិល ខេត្ដកំពត។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគនិរតី«៤០៥» ខេត្ដកំពត។
Superior
Nim.
អ្នកដឹកនាំ
នីម។
Associates
Kung Chhoeun, San.
អ្នកពាក់ព័ន្ធដទៃទៀត
គង់ ឈឿន, សន។
សេចក្ដីសង្ខេបបទសម្ភាស៏
កែវ ណេ ហៅ ប៉ោ ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង ណេ មានប្ដីឈ្មោះ គង់ ឈឿន មានកូន៦នាក់ រស់នៅ ភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្ដកំពត។ ណេ មានឪពុក ឈ្មោះ កែវ ប៉ៅ ម្ដាយឈ្មោះ ប៉ាក់ ណៃ មានបងប្អូន៦នាក់។ ណេ កាលពីតូចរៀននៅសាលាបឋមសិក្សា អង្គុញបានត្រឹមថ្នាក់ ទី១១។ នៅឆ្នាំ១៩៧៣ ណេ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតាម រយៈឈ្មោះមន ជាប្រធានភូមិបានអប់រំឱ្យមានការ យល់ដឹងពីមាគ៌ាបដិវត្ដ ខឹងនិងពួកអ្នកមានជិះជាន់មក លើប្រជា ជនក្រីក្រ។ ពេលចូលដំបូង ណេ អង្គការបានបញ្ជូនឱ្យធ្វើការនៅ កងនារីឃុំ មានតួនាទីយាម កាមកុំឱ្យខ្មាំងចូលមកដល់ក្នុងភូមិឃុំ។ បន្ទាប់មកទៀតអង្គការបានបញ្ជូនឱ្យធ្វើការនៅស្រុកអង្គរបុរីជា កម្មករចឹញ្ជឹមជ្រូកជូនអង្គការសម្រាប់យកទៅផ្គត់ផ្គង់ឱ្យ យោធាខែ្មរក្រហមកំពង់តែមានចម្បាំងជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបានឡើងកាន់អំណាច ណេ ត្រូវអង្គការជ្រើស រើសប្រវត្ដិរូបឱ្យទៅធ្វើការងារនៅស្រែអំបិល ខេត្ដកំពត។ កាលនោះការងារនៅស្រែអំបិលមានច្រើន កនែ្លង ខ្លះធ្វើនៅត្រោយកោះ ណេ ធ្វើនៅកំពង់កណ្ដាល កនែ្លងធ្វើការ ផេ្សងគ្នា ការងារនៅស្រែ អំបិលលំបាកណាស់ ជួនណាមានការងារ ច្រើនប្រធានឈ្មោះ នីម បញ្ជាឱ្យធ្វើការទាំងយប់ទៀត មាន ថៃ្ងមួយ ណេ មានជំងឺរាគទៅធ្វើការមិនកើតអង្គការចោទថាឈឺពុតត្រូវ ប្រធានឈ្មោះ នីម វាយបី រំពាត់ ក្រោយមកទៀតជើងកើតរមាស កើតដំបៅប្រធានឈ្មោះ នីម បង្ខំឱ្យចុះធ្វើការពេលត្រូវទឹក អំបិល ក្រហាយខ្លាំងណាស់។ នៅជំនាន់ខែ្មរក្រហមម្នាក់ៗធ្វើប្រវត្ដិរូបជា ច្រើនសារ បើធ្វើទៅដឹងថា មានបងប្អូនធ្វើការងារជាមន្រ្ដីរាជការ ជំនាន់ លន់ នល់ ឬធ្វើជាទាហាន លន់ នល់ សុទ្ធតែជាមុខសញ្ញា របស់អង្គការ ហើយបើសិនជាយើងមិនសូវខំធ្វើការងារទៀត ឆាប់បាត់ខ្លួនហើយមិនដឹងជាអង្គការ បញ្ជូនទៅខាងណាទេ។ ណេ នៅជំនាន់ខែ្មរក្រហមមិនបានមកលេងស្រុកកំណើតទេ បើសុំ ប្រធានមិនឱ្យ មកបើយើងរត់មកពេលត្រឡាប់ទៅវិញដឹងថាបាត់ខ្លួនហើយ។ នារីទាំងអស់នៅស្រែអំបិល បើខែណា ធ្វើអំបិលមិនកើតអង្គការចាត់តាំងឱ្យធ្វើស្រែចម្ការគឺមិនឱ្យទំនេរទាល់តែសោះ។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាម ចូលមកដល់ប្រទេសកម្ពុជា កម្លាំងខែ្មរក្រហមរត់ទៅជាយដែនខាង លិច ពេលនោះ ណេ ចង់រត់ទៅដែរ ព្រោះខ្លាចវៀតណាមសម្លាប់ ចោល តែពេលរត់ជួបកងទ័ពវៀតណាមដឹងថា មិនអី ក៏រត់ត្រឡប់ មកស្រុកកំណើតវិញនៅឆ្នាំ១៩៧៩ ពេលមកដល់ផ្ទះបានដឹង ថា ឪពុកម្ដាយនិងប្អូនម្នាក់ ស្លាប់នៅក្នុងរបបខែ្មរក្រហម។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា មានមនុស្សបាត់ខ្លួន។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា