Document thumbnail
Personal Info
ID: TKI0563
Name
ឈ្មោះ
Um San
អ៊ុំ សាន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I00294
Source Interview
TKI0563 20040513 Chheu Teal Bakk village, Thlork sub-district, Treang district, Takeo province. Interviewed by Sarin vireak and Long Dany. Notes: Um San is alive. Interviewed with Um San, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៦៣ ២០០៤០៥១៣ ភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ និង ឡុង ដានី កំណត់សំគាល់ៈ អ៊ុំ សាន នៅរស់។ ជួបសម្ភាសជាមួយ អ៊ុំ សាន ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Present age: 49]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យបច្ចុប្បន្ន អាយុ ៤៩ ឆ្នាំ»
Home Village
21101308 Takeo, Treang, Thlork, Chheu Teal Bakk
ទីកន្លែងកំណើត
២១១០១៣០៨ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំធ្លក, ភូមិឈើង
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
DK ORG Unit 75-79
6 Makara hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ៦មករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
DK Zone 75-79
Central, 12, Phnom Penh
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម, ១២, ភ្នំពេញ
Superior
Morn, chief
អ្នកដឹកនាំ
ម៉ន, ប្រធាន
Associates
Chann Thai.
អ្នកពាក់ព័ន្ធដទៃទៀត
ចាន់ ថៃ។
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ុំ សាន ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សព្វថៃ្ង សាន មានប្ដីឈ្មោះ ចាន់ ថៃ មានកូន ចំនួន៤នាក់ស្រី២ប្រុស២ រស់នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្ដតាកែវ។ សាន មាន ឪពុកឈ្មោះ អំ អៀន ម្ដាយឈ្មោះ សន មានបងប្អូន៥នាក់ ស្រី៣ប្រុស២។ សាន កាលពីតូចរៀន នៅសាលាបឋមសិក្សាវត្ដ ធ្លកត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មាន សង្គ្រាមណាមួយគ្រួសារមានជីវភាពក្រលំបាក ពេលឈប់ រៀនបានមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាចទូទាំងប្រទេស សាន មានអាយុ ជាង១០ឆ្នាំល្មមចូល ធ្វើការងារក្នុងកងចល័ត ដំបូងអង្គការចាត់តាំងឱ្យធ្វើស្រែនៅម្ដុំវត្ដពៃ្រផេ្ដៅបានតែមួយរយៈខ្លីប៉ុណេ្ណាះ។ សាន និង នារីនៅក្នុងកងចល័តជាច្រើននាក់ផេ្សងទៀតត្រូវអង្គការ ជ្រើសរើសយកអ្នកមានប្រវត្ដិរូបល្អ មួយចំនួនឱ្យធ្វើការនៅស្រែ អំបិល។ សាន បានទៅដល់ស្រែអំបិល ខេត្ដកំពត បានឃើញ មនុស្សស្រី រាប់ពាន់នាក់នៅទីនោះ អង្គភាពស្រែអំបិលថ្នាក់លើ បានបែងចែកគ្នាជាក្រុមៗដើម្បីធ្វើការងារផេ្សងៗ គ្នា មានក្រុម ខ្លះជាអ្នករែកអំបិល ខ្លះលើកទប់ភ្លឺស្រែ ខ្លះជាអ្នកបុកបង្ហាប់ដី ក្រុម សាន អង្គការឱ្យ ទាញរនាស់ជំនួសសត្វគោ អង្គការចាត់តាំងឱ្យរាស់ដីឱ្យសេ្មីរដើម្បីធ្វើស្រែអំបិល។ សាន ថាធ្វើការងារ រាល់ថៃ្ងលំបាក ណាស់ ក្នុងមួយថៃ្ងហូបបាយបានតែពីរដង ជួនណាមិនបានឆែ្អត ទៀត។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៨ អង្គការបានជ្រើសរើស នារីមួយចំនួនធំឱ្យមកធ្វើការនៅភ្នំពេញ។ សាន បានមក ដល់ ភ្នំពេញ អង្គការចាត់តាំងឱ្យមកធ្វើការនៅក្នុងមន្ទីរ៦មករា។ សាន មិនបានរៀនអក្សរបានច្រើនទេ តែជំនាន់ខែ្មរក្រហមមិនសូវយកចិត្ដ ទុកដាក់ទៅលើអ្នកចេះប៉ុន្មានទេ ជាពិសេសត្រូវតែកម្លាំងដើម្បីធ្វើ ការ មានមិត្ដនារីខ្លះមិនចេះអក្សរទាល់តែសោះក៏អាចក្លាយជាបុគ្គ លិកពេទ្យបានដែរ។ សាន អង្គការឱ្យ ចូលរៀនផ្នែកវិជ្ជាជីវពេទ្យ មានលោកគ្រូបង្រៀនជនជាតិចិនអ្នកបកប្រែខែ្មរ កាលនោះ រៀនពីសេរីរាង្គ មនុស្សយើងមានលក្ខណៈយ៉ាងម៉េចខ្លះនិង បន្ទាប់មករៀនអក្សរខែ្មរ ព្រោះដបថ្នាំមានបិទផ្លាកអក្សរខែ្មរ ដើម្បីឱ្យបុគ្គលិកពេទ្យបានយល់។ នៅមន្ទីរពេទ្យ៦មករានាពេលនោះ ឃើញសុទ្ធតែយោធាមានរបួសនិង ពិការច្រើនណាស់ របួសនិង ស្លាប់ដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ សាន បានធ្វើ ការនៅក្នុងមន្ទីរពេទ្យ៦មករាបានរយៈពេលតែប៉ុន្មាន ខែប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម វាយចូលមកដល់ ប្រទេសកម្ពុជា សាន បានរត់ទៅតាមអង្គភាពឡើងភ្នំចុះភ្នំបានមួយ រយៈខ្លីក៏រត់សំដៅ មកស្រុកកំណើតវិញ សព្វថៃ្ងមានប្ដីមានកូន ប្រកបរបរធ្វើស្រែចម្ការ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា