Document thumbnail
Personal Info
ID: TKI0564
Name
ឈ្មោះ
Hem Soeun
ហែម សឿន ថន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K07346
Source Interview
TKI0564 20040514 Punley village, Thlork sub-district, Treang district, Takeo province. Interviewed by Sarin Vireak. Notes: Hem Soeun disappeared. Interviewed with Hem Se, elder brother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៦៤ ២០០៤០៥១៤ ភូមិពនៃ្ល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ កំណត់សំគាល់ៈ ហែម សឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ហែម សេ ត្រូវជាបងប្រុស
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village
21101316 Takeo, Treang, Thlork, Punley
ទីកន្លែងកំណើត
២១១០១៣១៦ តាកែវ, ទ្រាំង, ធ្លក, ពនៃ្ល
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោស ទួលសែ្លង ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
Tik,Mao.
អ្នកពាក់ព័ន្ធដទៃទៀត
ទិក,ម៉ៅ។
សេចក្ដីសង្ខេបបទសម្ភាស៏
ហែម សឿន ហៅ ថន ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ហែម សេ អាយុ៥៤ឆ្នាំ ត្រូវជាបងប្រុស។ សឿន មានឪពុកឈ្មោះ ហែម ស៊ិន ម្ដាយឈ្មោះ ឃុំ ផុន មានបងប្អូន៤ នាក់ បងទី១ឈ្មោះ ហែម សេ ទី២ឈ្មោះ ហែម សឿន ទី៣ឈ្មោះ ហែម ផៃ និងទី៤ឈ្មោះ ហែម សៀម មានស្រុកកំណើតនៅភូមិ ពនៃ្ល ឃុំធ្លក ស្រុកទ្រាំង ខេត្ដតាកែវ។ សឿន កាលពីនៅតូចរៀន បានរហូតដល់វិទ្យាល័យថ្នាក់ទី៤ឪចាស់ឱ ពេលឈប់រៀនមក បួសជាព្រះសង្ឃបានមួយវស្សាទើបសឹក មកវិញ ដោយសារ ប្រទេសជាតិកើតមានសង្គ្រាម។ នៅក្នុងភូមិនេះក្លាយជាតំបន់ រំដោះហើយប្រជា ជនមិនអាចរស់នៅមួយកនែ្លងទេ ម្ដងជម្លៀស ទៅភូមិនេះភូមិនោះ រហូតពេលខ្លះជម្លៀសទៅដល់ស្រុក អង្គរជ័យក្នុងខេត្ដកំពត។ សឿន បានស្ម័គ្រចិត្ដចូលបម្រើជា យោធាខែ្មរក្រហមនៅឆ្នាំ១៩៧២ កាល នោះឪពុកម្ដាយពិបាក និងហាមឃាត់កូនចៅបានណាស់ ព្រោះប្រទេសជាតិកំពង់តែត្រូវ ការយុវជន ពេលនោះមិនថាកូនយើងមិនថាកូនគេទៅទាំងអស់គ្នា។ សង្គ្រាមវាយគ្នារវាងខែ្មរខាងក្នុងនិងចលនាខែ្មរ ក្នុងពៃ្រធ្វើឱ្យ ប្រជាជនស្លាប់អស់ជាច្រើននាក់។ នៅឆ្នាំ១៩៧៥ ដឹងដំណឹងថា សឿន ធ្វើជាយោធា នៅជិតវត្ដភ្នំ ភ្នំពេញ។ សឿន តាំងពីចេញ ពីផ្ទះមិនដែលបានឃើញទៅលេងផ្ទះម្ដងណាទេ តែនៅក្នុង ឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ សឿន បានផ្ដាំតាមអ្នក ធ្វើការជាមួយគ្នាថា ពេលបាន ទៅស្រុកកំណើតជួយប្រាប់ឪពុក ម្ដាយឱ្យផង ឱ្យប្រាប់ញ៉ោមថា កូនមិនអីទេ។ ក្រោយមកទៀតចេះ តែ បាត់ដំណឹងឈ្មោះ សឿន រហូតមិនដែលឃើញទាក់ទងមក ទៀតទេ ណាមួយជំនាន់ខែ្មរក្រហមគ្មានពីណា អាចធ្វើដំណើរទៅ ណាមកណាបានទេ ម្នាក់ៗប្រឹងយករួចតែខ្លួនមិនហ៊ានសួរអ្នកណា ទាំងអស់។ នៅឆ្នាំ ១៩៧៩ ឃើញឈ្មោះ ម៉ៅ ដែលទៅធ្វើជា យោធាខែ្មរក្រហមជាមួយ សឿន បានមកប្រាប់ថា សឿន ជំនាន់ខែ្មរក្រហមរយៈពេលបីឆ្នាំធ្វើការនៅភ្នំពេញ។ សឿន ធ្វើការនៅខាងរថភ្លើង តែកាន់ ខាងវាយរបាយការជូនថ្នាក់លើ កាលនោះប្រើម៉ាស៊ីនអង្គលីលេខ ប្រហែលជាឆ្នាំ១៩៧៧ អង្គការ ចោទថា អង្គភាពរថភ្លើងក្បត់ហើយអង្គការមកចាប់ខ្លួន សឿន និងមនុស្សផេ្សងជាច្រើននាក់ទៀត ពេលចាប់ឃើញចងមុខតែមិន ដឹងថា យកទៅបាញ់ចោលនៅកនែ្លងណា។ បើតាមប្រវត្ដិរូប សឿន ចាប់ខ្លួននៅកនែ្លងរទេះភ្លើងឆ្នាំ១៩៧៧ យកមកដាក់គុកទួល សែ្លង។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា