Document thumbnail
Personal Info
ID: TKI0565
Name
ឈ្មោះ
Prach Torn
ប្រាជ្ញ ទន
Gender
f
ភេទ
ស្រី
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I09556
Source Interview
TKI0565 20040410 Samrong village, Thlork sub-district, Treang district, Takeo province. Interviewed by Pheng Pongrasy. Notes: Prach Torn disappeared. Interviewed with Prach Nha, younger sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៦៥ ២០០៤០៥១០ ភូមិសំរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ ប្រាជ្ញ ទន បាត់ខ្លួន។ ជួបសម្ភាសជាមួយ ប្រាជ្ញ ញ៉ ត្រូវជាប្អូនស្រី។
Date of Birth
[Khmer Rouge aged: 40. Present age: 60. Born in th
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុជាង ៤០ ឆ្នាំ។ សម័យបច្ចុប្បន្ន
Home Village
21101312 Takeo, Treang, Thlork, Samrong
ទីកន្លែងកំណើត
២១១០១៣១២ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំធ្លក, ភូមិសំរ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពអ្នកទោស។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ប្រាជ្ញ ទន ហៅ ភី អាយុ២៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ញ៉ អាយុ៥៥ឆ្នាំត្រូវជាប្អូន ស្រីបង្កើត។ ទន មានប្ដីឈ្មោះ ម៉ែន ទូច មានកូន២នាក់។ ទន មានឪពុកឈ្មោះ ប្រាជ្ញ ចាន់ ម្ដាយ ឈ្មោះ មៀច តៃ មានស្រុកកំណើតនៅភូមិសំរោង ឃុំធ្លក ស្រុកទ្រាំង ខេត្ដតាកែវ។ ទន នៅមុនឆ្នាំ ១៩៧៥ ជាអ្នកស៊ីឈ្នួលលាងចាន គុយទាវហើយប្ដីជាអ្នករត់ម៉ូតូឌុមនៅភ្នំពេញ។ នៅពេលខែ្មរ ក្រហមទទួលបានជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ខែ្មរ ក្រហមបានជម្លៀសប្រជាជនចេញពី ភ្នំពេញទាំងអស់បង្ខំឱ្យប្រជាជនទៅរស់នៅតាមស្រុកស្រែចម្ការ។ ទន និងគ្រួសារ បានជម្លៀសចេញ ពីភ្នំពេញ ហើយបានទៅរស់នៅស្រុក កំណើតខាងប្ដីនៅភូមិទួលរការ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្ដ កំពត។ ទន បានធ្វើស្រែចម្ការនៅតាមសហករណ៍ជាមួយប្រជាជន ចាស់នៅក្នុងភូមិតាមតែអង្គការ ចាត់តាំង។ ទន តាំងពីចាកចេញ ពីស្រុកកំណើតមិនឃើញត្រឡប់មក វិញទេ បាត់ឈឹងរហូត។ នៅឆ្នាំ១៩៧៩ ឈ្មោះ គង់ បានមកលេងភ្នំពេញហើយបានចូល មើលគុក ទួលសែ្លងក៏ប្រទះឃើញរូប ថត ឈ្មោះ ទន ហើយ បានមកប្រាប់ក្រុមគ្រួសារ ញ៉ ថាបានឃើញរួបថត ទន នៅទួល សែ្លង។ ក្រោយមកទៀត ញ៉ បាននាំបងប្អូនមករកមើលតែរូបថត នោះរហែកបាត់ហើយ។ បើតាមប្រវត្ដិរូប ទន មុនឆ្នាំ១៩៧៥ ជាអ្នកស៊ីឈ្នួលលាងចានគុយទាវនៅភ្នំពេញ។ នៅឆ្នាំ១៩៧៦ អង្គការចាប់ខ្លួនពី ខេត្ដកំពតមកដាក់គុកនៅទួលសែ្លង។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា