Document thumbnail
Personal Info
ID: TKI0567
Name
ឈ្មោះ
Phin Yeang
ភិន យាង
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I00305
Source Interview
TKI0567 20040521 Khlaong Thvea village, Rorneam sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: Phin Yeang is alive. Interviewed with Phin Yeang, biography owner and Neak Orn, mother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៦៧ ២០០៤០៥២១ ភូមិខេ្លាងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ ភិន យាង នៅរស់។ ជួប សម្ភាសជាមួយ ភិន យាង ជាម្ចាស់ប្រវត្តិរូប និង អ្នក អន ត្រូវជាម្តាយ។
Date of Birth
[Khmer Rouge aged: 10. Present age: 42. Born in th
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុជាង ១០ ឆ្នាំ។ សម័យបច្ចុប្បន្ន
Home Village
21100807 Takeo, Treang, Rorneam, Khlaong Thvea
ទីកន្លែងកំណើត
២១១០០៨០៧ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំរនាម, ភូមិខេ្
Join KR
1978????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៨????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពក្រសួងសង្គមកិច្ច មន្ទីរពេទ្យ៦មករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
អ្នកដឹកនាំ
ពឿន។
Associates
Roen.
អ្នកពាក់ព័ន្ធដទៃទៀត
រឿន។
សេចក្ដីសង្ខេបបទសម្ភាស៏
ភិន យាង ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យាង មានប្ដីមានកូនរស់នៅភូមិខេ្លាងទ្វារ ឃុំ រនាម ស្រុកទ្រាំង ខេត្ដតាកែវ។ យាង មានឪពុកឈ្មោះ ភិន ធួក ម្ដាយឈ្មោះ អ្នក អន មានបង ប្អូន៩នាក់។ យាង កាលពីតូចមិនបានចូលរៀន សាលាទេ ព្រោះពេលធំដឹងក្ដីល្មមចូលរៀនចំពេល ប្រទេសជាតិ កើតមានសង្គ្រាមរវាងយោធាខែ្មរក្រហមក្នុងពៃ្រវាយជាមួយ ទាហាន លន់ នល់។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានប្រមូលប្រជាជនឱ្យធ្វើការងាររួម ហូបបាយ រួមគ្មានរបស់កម្មសិទ្ធផ្ទាល់ខ្លួនទេ។ នៅឆ្នាំ១៩៧៥ យាង នៅជាកុមារីនៅឡើយ អង្គការបានប្រមូល ឱ្យមកចូលអង្គការ កុមារបំបែកចេញពីឪពុកម្ដាយ។ នៅជំនាន់ខែ្មរក្រហមអង្គការបានឱ្យកុមារដើររើស អាចម៌គោ កាប់ដើមកន្រ្ទាំងខែត កាប់ដីដំបូក ដើម្បីយកទៅធ្វើជីដាក់ស្រែ។ កាលនោះប្រធានកុមារ មានឈ្មោះ អ៊ិត ដឹកនាំកុមារឱ្យធ្វើការផងនិងឱ្យរៀនអក្សរខែ្មរក្នុងមួយថៃ្ង ប្រហែលមួយម៉ោង តែរៀន មិនចេះទេ។ នៅឆ្នាំ១៩៧៨ អង្គការ បានជ្រើសរើសប្រវត្ដិរូបប្រជាជនចាស់ជាកុមារីដែលមានវ័យ ជំទង់ឱ្យមកធ្វើការងារនៅភ្នំពេញ។ យាង បានមកធ្វើការងារនៅ មន្ទីរពេទ្យ៦មករា ប្រធានមន្ទីរពេទ្យ ឈ្មោះ ពឿន។ មុនដំបូង អង្គការចាត់តាំងឱ្យដើរបោសសម្អាតសំរាមកនែ្លងមន្ទីរពេទ្យនិង បោសសម្អាត ក្នុងមន្ទីរពេទ្យ ក្រោយមកទៀតអង្គការចាត់តាំងឱ្យរៀនចាក់ថ្នាំនិងលាងរបួស។ កាលនោះមានយោធា កេ្មងៗ ប្រុសរាប់រយនាក់មកដេកសម្រាកព្យាបាលមុខរបួសនៅក្នុងមន្ទីរ ពេទ្យ៦មករា។ យាង មិនបាន ដឹងថា យោធាទាំងនោះមានរបួស ដោយសារអីទេ ឃើញតែបញ្ជូនចូលមន្ទីរពេទ្យជារៀងរាល់ថៃ្ង។ យាង នៅកេ្មងមិនហ៊ានសួរគេ ចេះតែធ្វើការតាមតែអង្គការ ចាត់តាំង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលជិតដល់ទី ក្រុងភ្នំពេញ ប្រធានមន្ទីរពេទ្យបានបញ្ជាឱ្យបុគ្គលិកពេទ្យទាំង អស់ជួយយកអ្នក ជំងឺឡើងជិះរថភ្លើងសំដៅទៅខេត្ដបាត់ដំបង។ យាង ពេលទៅដល់ខេត្ដបាត់ដំបងរត់ចូលពៃ្របានមួយ រយៈពេលខ្លី ក៏រត់ត្រឡប់មកស្រុកកំណើតវិញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា