Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0568
TKI0568
ឈ្មោះ :
អូន
Last Name :
Aun
Other Name :
ឈ្មោះផ្សេង :
Pheap
ភាព,
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00863
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Born in the year of rabbit
កើតឆ្នាំថោះ
Home Village :
ភូមិកំណើត/ទីលំនៅ :
21100811 Takeo, Treang, Rorneam, Sophy
២១១០០៨១១ តាកែវ, ទ្រាំង, រនាម, សុភី
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKU0568 20040520 Sophy village, Rorneam sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: Aun disappeared. Interviewed with Ou Nhanh, mother.
ធីខេអាយ០៥៦៨ ២០០៤០៥២០ ភូមិសុភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ អូន បាត់ខ្លួន។ ជួបសម្ភាសជាមួយ អ៊ូ ញ៉ាញ់ ត្រូវជាម្តាយ
សេចក្ដីសង្ខេប :
អូន ហៅ ភាព ភេទស្រី បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ូ ញ៉ាញ់ អាយុ៧៨ឆ្នាំ ត្រូវជាម្ដាយ។ អូន មានឪពុកឈ្មោះ នង ង៉ែត មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិសុភី ឃុំរនាម ស្រុកទ្រាំង ខេត្ដតាកែវ។ អូន កាលពីតូចរៀននៅសាលាបឋម សិក្សាវត្ដសុភីបានបន្ដិចបន្ដួចក៏ឈប់ រៀនវិញទៅ ព្រោះកាលនោះ ប្រទេសជាតិកើតមានសង្គ្រាម ម្ដងរត់ទៅភូមិនេះម្ដងរត់ទៅ ភូមិនោះមិន បានរស់នៅមួយកនែ្លងស្រួលទេ។ នៅឆ្នាំ១៩៧៥ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប្រជា ជនធ្វើការងារ ជាក្រុមនៅតាមសហករណ៍ហូបបាយរួមធ្វើការរួមគ្មានរបស់ជា កម្មសិទ្ធទេ។ អូន អង្គការ ចាត់តាំងឱ្យដឹកនាំកុមារតូចៗធ្វើការងារ ជារៀងរាល់ថៃ្ងនិងមានពេលមួយម៉ោងសម្រាប់បង្រៀនកេ្មងៗ ក្រៅពីនោះចុះធ្វើការរហូត។ ជំនាន់ខែ្មរក្រហមគ្រូបង្រៀនសិស្ស សឹងថា គ្មានចេះអក្សរអីទេ ចេះតែ បង្រៀនតាមអង្គការចាត់តាំង។ នៅឆ្នាំ១៩៧៧ អូន ត្រូវបានអង្គការជ្រើសរើសឱ្យទៅធ្វើការ ងារនៅ ភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយបងប្អូនឱ្យបានដឹង ទេ។ ក្រោយមកបានដឹងតាមរយៈប្រធានឃុំ ឈ្មោះ មឿន ថាកូនលោកយាយអង្គការបញ្ជូនឱ្យទៅធ្វើការនៅភ្នំពេញ យកទៅឱ្យធ្វើពេទ្យ ពេលនោះ ញ៉ាញ់ ត្រូវជាម្ដាយរបស់ឈ្មោះ អូន ឆេ្លីយទៅប្រាប់វិញថា យកកូនខ្ញុំទៅដោយមិនបានប្រាប់ខ្ញុំឱ្យដឹង ផង ពេលនោះ មឿន និយាយមកវិញថា យាយកុំនៅកម្មសិទ្ធ ក្រាស់ទៀត។ ពេលនោះយើងមិនអាច និយាយអីបានច្រើនទេ។ តាំងពីកូន ឈ្មោះ អូន ចេញទៅធ្វើការនៅភ្នំពេញ មិនដែលបានមកលេងឬ សរសេរសំបុត្រអីមកសោះបាត់ឈឹងរហូត។ នៅឆ្នាំ១៩៧៩ ពេលមានវត្ដមានកងទ័ពវៀតណាមចូល មកដល់ ប្រទេសកម្ពុជាក៏មិនឃើញត្រឡប់មកវិញ ឃើញមានកូនអ្នកខ្លះបានមកវិញ ពេលសួរគេទៅខ្លះ ថា បានជួបឈ្មោះ អូន នៅព្រំដែន ថៃ គ្រាន់តែបានទទួលដំណឹងគ្មានការពិត ខំដើររកគ្រូមើលក៏មិន ច្បាស់ បើសិនជានៅរស់មែនពិតជាមកឪពុកម្ដាយមិនខានទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា