Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0571
Name :
ឈ្មោះ :
យ៉ាង រ៉ន
Last Name :
នាមត្រកូល :
Yang
First Name :
នាមខ្លួន :
Ran
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01928
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 14]
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21100709 Takeo, Treang, Prey Sloek, Trapeang Tamuo
២១១០០៧០៩ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំពៃ្រស្លឹក, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្មំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0571 20040514 Trapeang Tamuong village, Prey Sloek sub-district, Treang district, Takeo province. Interviewed with Sok Vannak and Pheng Pongrasy. Notes: Yang Ran disappeared. Interviewed with Yang Rin, younger sister.
ធីខេអាយ០៥៧១ ២០០៤០៥១៤ ភូមិត្រពាំងតាមួង ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សុខ វណ្ណៈ និង ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ យ៉ាង រ៉ន បាត់ខ្លួន។ ជួបសម្ភាសជាមួយ យ៉ាង រិន ត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
យ៉ាង រ៉ន ភេទស្រី បាត់ខ្លួន។ ជួបជាមួយឈ្មោះ យ៉ាង រិន អាយុ៤៥ឆ្នាំត្រូវជាប្អូនស្រី។ រ៉ន មាន ឪពុកឈ្មោះ យ៉ាង ម្ដាយឈ្មោះ យ៉ង មានបងប្អូន៦នាក់ប្រុស២ស្រី៤ មានស្រុកកំណើតត្រពាំង តាមួង ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្ដតាកែវ។ រ៉ន កាលពីតូចចូលរៀននៅសាលាបឋមសិក្សាពៃ្រ ស្លឹក បានត្រឹមថ្នាក់ទី១២ឪចាស់ឱ រៀនមិនចេះទេ ក៏ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ នៅទីនេះមានវត្ដមានចលនាខែ្មរ ក្រហមចូលពេញភូមិ សង្គ្រាមបានកើតមានឡើងរវាងចលនាខែ្មរ ក្រហមនិងទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ រ៉ន អង្គ ការចាត់តាំងឱ្យចូលធ្វើការនៅតាមកងចល័ត។ នៅក្នុងឆ្នាំ១៩៧៥ ដដែល អង្គការបានជ្រើសរើសនារី មួយចំនួនឱ្យទៅធ្វើការងារនៅស្រែ អំបិល ខេត្ដកំពត។ ក្រោយមកទៀត ឈ្មោះ រិន ត្រូវជាប្អូនអង្គ ការបានជ្រើសរើសឱ្យទៅធ្វើការងារនៅស្រែអំបិលដែរ នៅក្នុងឆ្នាំ១៩៧៧។ រិន បានទៅជួបបង ឈ្មោះ រ៉ន នៅធ្វើការងារនៅស្រែអំបិលដែរ។ តែ រ៉ន អង្គការបញ្ជូនឱ្យទៅធ្វើការងារស្រែអំបិល នៅត្រោយកោះ ចំណែក រិន នៅធ្វើការងារស្រែអំបិលនៅកំពង់កណ្ដាលនៅម្ដុំសេះស។ នៅឆ្នាំ១៩ ៧៨ អង្គការបានជ្រើសរើសនារីមួយចំនួនធំមាន គ្នារាប់រយនាក់ឱ្យមកធ្វើការនៅភ្នំពេញ។ ពេលឡើង ជិះរថយន្ដមកភ្នំពេញ បានជួបបងស្រីឈ្មោះ រ៉ន ម្ដងទៀត ពេលមកដល់ភ្នំពេញ អង្គការបានបំបែក គ្នាឱ្យទៅធ្វើការងារតាមកនែ្លងរៀងខ្លួន។ រ៉ន អង្គការបញ្ជូនឱ្យទៅធ្វើការងារនៅមន្ទីរពេទ្យ៦មករា ឈ្មោះ រិន អង្គការឱ្យទៅធ្វើការងារនៅមន្ទីរពេទ្យកាលម៉ែត្រមិនបាននៅជួបជុំបង ប្អូនទេ។ រិន នៅមន្ទីរ កាលម៉ែត្រប្រធានពេទ្យឈ្មោះ ម៉ិញ ចំនែក រ៉ន នៅមន្ទីរ៦មករា មិនដឹងថាប្រធានមន្ទីរពេទ្យឈ្មោះអី ទេ។ នៅឆ្នាំ១៩៧៩ ពេលមានវត្ដមានកងទ័ពវៀតណាមចូលមកដល់ ប្រទេសកម្ពុជា រិន បានជួបបង ឈ្មោះ រ៉ន ម្ដងទៀតពេលឡើងជិះ រថភ្លើងសំដៅទៅបាត់ដំបង។ ពេលចុះពីរថភ្លើងមនុស្សទាំងអស់ នាំ គ្នារត់ចូលពៃ្របន្ដទៀត រិន រត់បែកផ្លូវជាមួយឈ្មោះ រ៉ន ដោយសារតែខ្លួនមានជំងឺហេវហត់ដោយ សារអត់មានអាហារនិង មាន មនុស្សស្លាប់តាមផ្លូវជាច្រើននាក់។ រិន បានមកស្រុកកំណើត វិញ ដោយ សារកងទ័ពវៀតណាមចាប់បានបញ្ជូនមកស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា