Document thumbnail
Personal Info
ID: TKI0572
Name
ឈ្មោះ
Nuon Vanntha Nuon Sokha
នួន វ៉ាន់ថា នួន សុខា,
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
No biography
Source Interview
TKI0572 20040525 Prey Sandek village, Prey Sloek sub-district, Treang district, Takeo province. Interviewed by Sim Sorya. Notes: interviewed with Nuon Vanntha.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៥៧២ ២០០៤០៥២៥ ភូមិពៃ្រសណែ្តក ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ នួន វ៉ាន់ថា
Date of Birth
[Present age: 58]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យបច្ច្ចុប្បន្ន អាយុ ៥៨ ឆ្នាំ»
Home Village
21100701 Takeo, Treang, Prey Sloek, Prey Sandek
ទីកន្លែងកំណើត
២១១០០៧០១ តាកែវ, ទ្រាំង, ពៃ្រស្លឹក, ពៃ្រសណែ្ដក
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
He volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាព រថភ្លើង ខេត្ដកំពត។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
DK Zone 75-79
Southwest zone, 405.
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគនិរតី, ៤០៥, ខេត្ដកំពត។
Superior
Sat Lay.
អ្នកដឹកនាំ
សាទ ឡយ,
Associates
Sem.
អ្នកពាក់ព័ន្ធដទៃទៀត
សែម។
សេចក្ដីសង្ខេបបទសម្ភាស៏
នួន វ៉ាន់ថា ភេទប្រុស អាយុ៥៨ឆ្នាំ សម្ភាសក្រៅប្រវត្ដិរូប។ ជួបជាមួយឈ្មោះ វ៉ាន់ថា សព្វថៃ្ងរស់ នៅភូមិព្រែកសណែ្ដក ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្ដតាកែវ។ វ៉ាន់ថា កាលពីតូចបានរៀន សូត្ររហូត ដល់ភ្នំពេញ។ ក្រោយមកទៀតបានទៅរៀននៅ ប្រទេសវៀតណាមខាងស្ពានថ្នល់ ពេលរៀនចប់បាន ត្រឡប់មក ភ្នំពេញវិញ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាចទូទាំង ប្រទេស ខែ្មរក្រហមបានជម្លៀសប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញទាំងអស់។ កាលនោះ វ៉ាន់ថា នៅ លីវមិនទាន់មានប្រពន្ធទេ ពេលជម្លៀសមកដល់ពៃ្រផេ្អ ខែ្មរក្រហមបានប្រកាសរកអ្នកចេះជួសជុលថ្នល់ រថភ្លើងពេលនោះ វ៉ាន់ថា បានស្ម័គ្រចិត្ដចូលបម្រើធ្វើជាកម្មកររថភ្លើងនៅខេត្ដកំពត។ កាលនោះគណៈ ភូមិភាគនិរតីឈ្មោះ តាម៉ុក ប្រធានគ្រប់គ្រងការ ងារផ្លូវរត់ភ្លើងឈ្មោះ សាត ឡយ ប្រធានគមនាគ មន៍ ឈ្មោះ អ៊ិត ប្រាង តែប្រធានទាំងអស់នេះនៅឆ្នាំ១៩៧៧ អង្គការចាប់ខ្លួន ទាំងអស់។ នៅឆ្នាំ ១៩៧៧ វ៉ាន់ថា ត្រូវអង្គការរៀបការប្រពន្ធឱ្យនារីនៅក្នុងកងរថភ្លើងជាមួយគ្នា រៀបការម្ដងមាន១០ គូទៅ២០គូរ ពេលរៀបការអង្គុយជាជួរហើយគ្រាន់តែឡើងស្ម័គ្រ ចិត្ដចំពោះមុខប្រធានគ្រប់គ្រងចប់តែ ម្ដង ឪពុកម្ដាយបងប្អូនក៏មិនបានដឹងដែរ។ ពេលរៀបការហើយអង្គការនៅធ្វើការតាមដានគ្នា ទៅវិញ ទៅមកនិងមានមនុស្សបាត់ខ្លួនជាបន្ដបន្ទាប់។ នៅជំនាន់ខែ្មរក្រហមទាល់តែយើងចេះយកចិត្ដប្រធាន បើប្រធានថាល្អយើងត្រូវថាល្អដែរ ទោះបីយើងមើលឃើញខុស យ៉ាងណាក៏ដោយ។ នៅឆ្នាំ១៩៧៧ ៧៨ ប្រធានភូមិភាគ បូព៌ាឈ្មោះ សោ ភឹម អង្គការចោទថាក្បត់ ពេលនោះមានការ ចាប់មនុស្សកាន់ តែច្រើនឡើង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលដល់ប្រទេសកម្ពុជា វ៉ាន់ថា និង ប្រពន្ធ បានរត់ត្រឡប់មកស្រុកកំណើតវិញ សព្វថៃ្ងមានកូនចៅ ប្រកបរបរធ្វើស្រែចម្ការ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា