Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0576
Name :
ឈ្មោះ :
ជ័យ ទូច
Last Name :
នាមត្រកូល :
Chey
First Name :
នាមខ្លួន :
Touch
Other Name :
ឈ្មោះផ្សេង :
Chey Nat
ជ័យ ណាត,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05318
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roge aged: 18. Present age: 48. Born in the
«សម័យខែ្មរក្រហម អាយុ ១៨ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21100508 Takeo, Treang, Pram Bei Mom, Kraing Sbek
២១១០០៥០៨ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំប្រាំបីមុំ, ក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពរោងចក្រក្រណាត់ ខេត្ដបាត់ដំបង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ «៥៦០» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Choeun.
ជឿន។
Associates :
អ្នកពាក់ព័ន្ធ :
Kim,Bin.
គឹម, ប៉ិន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0576 20040520 Kraing Sbek village, Pram Bei Mum sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: Chey Touch is alive. Interviewed with Chey Touch, biography owner and Chey Yon, younger brother
ធីខេអាយ០៥៧៦ ២០០៤០៥២០ ភូមិក្រាំងស្បែក ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ ជ័យ ទូច នៅរស់។ ជួបសម្ភាសជាមួយ ជ័យ ទូច ជាម្ចាស់ប្រវត្តិរូប និង ជ័យ យុន ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ជ័យ ទូច ហៅ ណាត ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណាត មានប្ដីឈ្មោះ ខាន់ មាស មានកូនចំនួន៤នាក់ សព្វថៃ្ងរស់ នៅភូមិក្រាំងស្បែក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ដតាកែវ។ ណាត មាន ឪពុកឈ្មោះ ជ័យ យឹម ម្ដាយឈ្មោះ ញ៉េប មុំ មានបងប្អូន ៧នាក់ ស្រី៤ប្រុស៣ មានស្រុក កំណើតនៅភូមិក្រាំងស្បែក ឃុំត្រឡាច ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ ណាត កាលពីតូចរៀន នៅ សាលាបឋមសិក្សាវត្ដឈើនាងត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ កាលនោះមានប្រជាជនជាច្រើននាំគ្នាធ្វើ
បាតុកម្មនៅពៃ្រសណែ្ដកមាន ប្រជាជនរាប់រយនាក់ ណាត មិនបានចូលរួមធ្វើបាតុកម្មទេ ព្រោះនៅតូចគ្រាន់តែបានឃើញ។ នៅឆ្នាំ ១៩៧២ ក្រុមគ្រួសារ ណាត និងអ្នកភូមិផេ្សងទៀតអង្គការ ជម្លៀសឱ្យទៅរស់នៅជិតភ្នំជីសូរ ខាងលិច ត្រពាំងអណ្ដើក មានអ្នកខ្លះជម្លៀសទៅដល់ស្រុកត្រាំកក់។ នៅឆ្នាំ១៩៧៣
បានត្រឡប់មករស់នៅក្នុង ភូមិកំណើតវិញ ហើយបានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហមនៅឆ្នាំ១៩៧៣ ដោយមានការឈឺ ចាប់និងរបបលោក លន់ នល់ ដែលបានជិះជាន់មកលើប្រជាជន ក្រីក្រ។ ពេលចូលដំបូងធ្វើការនៅ ត្រឹមមន្ទីរឃុំ ដល់ឆ្នាំ១៩៧៤ អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅតំបន់ នៅមន្ទីរ១៥០។ នៅ ពេលខែ្មរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ណាត អង្គការបញ្ជូនឱ្យទៅធ្វើការនៅស្រែអំបិល ខេត្ដកំពត។ ពេលទៅដល់ខេត្ដកំពត ឃើញមនុស្សរាប់ពាន់នាក់ សុទ្ធមនុស្សស្រី ធ្វើការនៅទីនោះ ហើយបានបែងចែកជា៤កងធំ ណាត មានឋានៈ ត្រឹមប្រធានកងហា ប្រធានធំនៅស្រែអំបិលឈ្មោះ ជឿន។ ការងារនៅស្រែអំបិលធ្វើការគ្មានការកំណត់ទេ ស្រែអំបិលធ្វើ
បានតែខែប្រាំង កម្មករនៅទី នោះទទួលរបបអាហារមួយថៃ្ង
បានពីរពេល ពេលថៃ្ងត្រង់និងពេលល្ងាច ជួនណាបបរជួនណា
បាយមិន សូវជាខ្វះខាតទេ។ ណាត តាំងពីចេញពីស្រុកកំណើតនៅ ធ្វើការងារនៅស្រែអំបិលមិនដែលបានមក លេងស្រុកកំណើតវិញ ទេ មានថៃ្ងមួយម្ដាយបានទៅលេងដល់កនែ្លងធ្វើការនៅស្រែ អំបិលនិងពេល ម្ដាយត្រឡប់មកភូមិកំណើតវិញ បានឱ្យអំបិលមកម្ដាយបានមួយចំនួនដែរ។ នៅឆ្នាំ១៩៧៧ ណាត ត្រូវអង្គការបញ្ជូនមកខេត្ដបាត់ដំបង។ ណាត មកដល់ខេត្ដ
បាត់ដំបង អង្គការឱ្យចូលធ្វើការរោងចក្រ ក្រណាត់នៅកំពង់គល់។ ណាត ពេលទៅដល់ខេត្ដបាត់បំបង បានដឹងខ្លះៗថា អង្គការ
បានចាប់មនុស្ស មួយចំនួនយកទៅបាត់មិនដែលឃើញត្រឡប់មក វិញទេ។ នៅឆ្នាំ១៩៧៩ ណាត មិនបានរត់មកស្រុក កំណើត វិញទេ រត់តាមរយៈអង្គភាពនៅព្រំដែនថៃ បានទៅរស់នៅជំរុំ សុខសាន្ដ ខេត្ដត្រាត ប្រទេសថៃ ជាជំរំរបស់លោក តាសឺន សាន។ នៅឆ្នាំ១៩៩២ ណាត បានមករស់នៅស្រុកកំណើតវិញតាមរយៈ មាតុភូមិនិវត្ដន៍។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សពិតមែន
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា