PROMOTING ACCOUNTABILITY
Chiem Nha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0579
|
|
Name :
ឈ្មោះ :
|
ជៀម ញ៉
|
|
Last Name :
នាមត្រកូល :
|
Chiem
|
|
First Name :
នាមខ្លួន :
|
Nha
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04529
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age: 50]
«សម័យបច្ចុប្បន្ន អាយុ ៥០ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21100507 Takeo, Treang, Prambei Mom, Kraing Sbek
២១១០០៥០៧ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំប្រាំបីមុំ, ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុក ខេត្ដពោធិសាត់។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដពោធិសាត់
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កសិករ
|
|
Superiors :
ថ្នាក់លើ :
|
ប៉ុន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Mun.
ម៉ុន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0579 20040521 Trapeang Leu village, Prambei Mum sub-district, Treang district, Takeo province. Interviewed by Sarin Vireak and Long Dany. Notes: Chiem Nha is alive. Interviewed with Chiem Nha, biography owner.
ធីខេអាយ០៥៧៩ ២០០៤០៥២១ ភូមិត្រពាំងលើក ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សារិន វីរៈ និង ឡុង ដានី កំណត់សំគាល់ៈ ជៀម ញ៉ នៅរស់។ ជួបសម្ភាស ជាមួយ ជៀម ញ៉ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជៀម ញ៉ ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ញ៉ មានប្ដីឈ្មោះ ឆៃ មានកូន១ រស់នៅភូមិ ត្រពាំងលើ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ដតាកែវ។ ញ៉ មានឪពុកឈ្មោះ ជៀម ភិន ម្ដាយឈ្មោះ ចាន់ បូ មានបងប្អូនតែ២នាក់។ ញ៉ កាលពីតូចរៀន
បានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនមកជួយ ធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ញ៉ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមនៅក្នុងភូមិ ឃុំ ជួយដើរឃោសនាអប់រំ ប្រជាជនឱ្យយល់ដឹងពីមាគ៌ាបដិវត្ដ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមបាន ទទួលជ័យជម្នះ ញ៉ បានចាកចេញពីឪពុកម្ដាយទៅធ្វើ ការងារនៅក្នុងទីរួមខេត្ដតាកែវ។ នៅឆ្នាំ១៩ ៧៦ អង្គការ បានជ្រើសរើសនារីដែលមានប្រវត្ដិរូបឱ្យទៅធ្វើការនៅស្រែ អំបិល ខេត្ដកំពត។ ញ៉ បាន ទៅដល់ស្រែអំបិលមិនបានចុះធ្វើស្រែ រែកអំបិលអីទេ អង្គការចាត់តាំងឱ្យនៅខាងចុងភៅដាំបាយឱ្យ កម្មកររាប់ពាន់នាក់ សុទ្ធតែស្រីៗ។ ញ៉ បានធ្វើការងារនៅស្រែ អំបិលបានជាងមួយឆ្នាំ អង្គការបាន ជ្រើសរើសនារីដែលមាន ប្រវត្ដិរូបល្អជាង៨០នាក់ ឱ្យមកធ្វើការនៅខេត្ដពោធិសាត់។ ញ៉ ពេលមក ដល់ខេត្ដពោធិសាត់ អង្គការបានរៀបគ្រួសារឱ្យនិងមាននារីមួយចំនួនធំផេ្សងទៀតក៏មានគ្រួសារដែរ។ ពេលរស់នៅខេត្ដពោធិសាត់ អង្គការបានចាត់តាំងឱ្យចូលធ្វើការងារក្នុងកងចល័តស្រុក ធ្វើស្រែបង្កា បង្កើនផល ស្ទូងដក លើទំនប់ជីកប្រឡាយ។ ពេលធ្វើការនៅខេត្ដពោធិសាត់ មានការភ័យខ្លាចជារៀង រាល់ថៃ្ង ព្រោះគេយកមនុស្សវាយ ចោលសេ្ទីរតែរាល់ថៃ្ង ឱ្យតែមានកំហុសបន្ដិចបន្ដួចមិនទៅធ្វើការ ព្រោះគ្មានរបបហូបចុកគ្រាន់គ្រាន់ ដូចនេះមានអ្នកខ្លះគ្នាហេវហត់ ទៅធ្វើការមិនកើត អង្គការចាត់ទុកថា ជាខ្មាំង។ មានឈ្មោះ ប៉ុន ជាគណៈកងពលដែលអង្គការចាត់តាំងឱ្យទៅគ្រប់គ្រងនៅខេត្ដ ពោធិសាត់ ដែរ អង្គការស្រាវជ្រាវឃើញថា បានចូលទៅទាក់ទង ជាមួយប្រទេសវៀតណាម ដូចនេះអ្នកដែលធ្វើ ការជាមួយឈ្មោះ ប៉ុន អង្គការចាប់ខ្លួនយកទៅអស់ជាច្រើននាក់ ខ្លះយកទៅទាំង គ្រួសារ ពេលចេញពី ខេត្ដកំពត ទៅមានគ្នាជាង៨០នាក់ ចុងក្រោយនៅសល់មនុស្សមិនបាន៣០នាក់ផង។ នៅឆ្នាំ១៩ ៧៩ ញ៉ មានសំណាងបានរស់ត្រឡប់មកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She heard the terrible of Khmer Rouge killed the villagers in Pursat in 1977.
បានឮសំឡេងខែ្មរក្រហមវាយសម្លាប់មនុស្ស នៅខេត្ដពោធិសាត់, ១៩៧៧។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”