Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0585
Name :
ឈ្មោះ :
លន
Last Name :
នាមត្រកូល :
Lorn
Other Name :
ឈ្មោះផ្សេង :
Chum Lorn
ជុំ លន,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00368
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 16. Present age: 45]
«សម័យខែ្មរក្រហម អាយុ ១៦ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21100406 Takeo, Treang, Khvav, Thoamada
២១១០០៤០៦ ខត្ដតាកែវ, ស្រុកទ្រាំង, ឃុំខ្វាវ, ភូមិធម្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
P-1 hospital
អង្គភាពមន្ទីរពេទ្យព១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff.
ពេទ្យ។
Superiors :
ថ្នាក់លើ :
អៀង ធិរិទ្ធ, មិញ។
Associates :
អ្នកពាក់ព័ន្ធ :
Rim,Yim.
រីម, យឹម។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0585 20040522 Thoamada village, Khvav sub-district, Treang district, Takeo province. Interviewed by Long Dany. Notes: Lorn is alive. Interviewed with Chum Lorn, biography ower.
ធីខេអាយ០៥៨៥ ២០០៤០៥២២ ភូមិធម្មតា ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ឡុង ដានី កំណត់សំគាល់ៈ លន នៅរស់។ ជួបសម្ភាសជាមួយ ជុំ លន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ជុំ លន ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ លន មានប្ដី ឈ្មោះ ស៊ុន មានកូនចឹព្ចាឹមម្នាក់ ឈ្មោះ សំណាង សព្វថៃ្ងរស់នៅ ភូមិធម្មតា ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ។ លន មានឪពុកឈ្មោះ ជុំ ចន ម្ដាយឈ្មោះ គៀម មានបងប្អូន១០នាក់ស្រី៧ប្រុស៣។ លន កាលពីតូចរៀននៅសាលា បឋមសិក្សាវត្ដស្រម៉ត្រឹមថ្នាក់ ទី១១ឪចាស់ឱ។ លន ឈប់រៀននៅឆ្នាំ១៩៧០ ព្រោះប្រទេស ជាតិ កើតមានសង្គ្រាម ពេលឈប់រៀនមកជួយធ្វើការងារឪពុក ម្ដាយ ដូចជាជួយឃ្វាលគោ។ នៅឆ្នាំ១៩ ៧៥ អង្គការបានចាត់ តាំងឱ្យទៅធ្វើការងារកងចល័តនៅភ្នំដំរីរមៀលបែកចេញ ពីឪពុកម្ដាយ។ ពេល នៅដល់ភ្នំដំរីរមៀលមាននារីរាប់រយនាក់ សុទ្ធតែស្រីៗប្រធានក៏ស្រីដែរ។ អង្គការបានដឹកនាំកម្លាំងឱ្យ ចុះកាប់ឆ្កាារពៃ្រដើម្បីយកដីធ្វើស្រែចម្ការ គ្មានអាហារគ្រប់គ្រាន់ ហូបតែបបរ។ នៅពាក់កណ្ដាលឆ្នាំ១៩ ៧៥ អង្គការបានជ្រើស រើសនារីមួយចំនួនធំឱ្យមកធ្វើការងារនៅខេត្ដតាកែវ។ នៅឆ្នាំ ១៩៧៦ អង្គ ការចាត់តាំងឱ្យទៅធ្វើការងារនៅស្រែអំបិល ខេត្ដកំពត។ លន បានទៅដល់ស្រែអំបិល នៅក្នុងភូមិ កំពង់ កណ្ដាល អ្នកខ្លះអង្គការបញ្ជូនទៅខាងត្រោយកោះ ប្រធានគ្រប់គ្រង នៅស្រែអំបិលឈ្មោះ ជឿន ប្រធានកងរយឈ្មោះ វ៉ាន់ ប្រធានកង ហាឈ្មោះ ណេន។ នៅកំពង់កណ្ដាលមានស្រែអំបិលរាប់រយ ហិចតា អំបិលបានរាប់សិបតោន មួយថៃ្ងៗរែកតែអំបិលបញ្ជូលឃ្លាំងតាំងពីព្រឹកដល់ល្ងាច។ ពេលនៅ ស្រែអំបិល ធ្លាប់ឃើញមានគណៈប្រតិភូចិនចុះទៅទស្សនាឮគេហៅឈ្មោះ ថា គ័ងទុងស៊ីន។ នៅឆ្នាំ១៩ ៧៧ អង្គការបានជ្រើសរើសនារីមួយ ចំនួនធំឱ្យមកធ្វើការងារនៅភ្នំពេញ។ លន បានមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យចូលធ្វើការនៅក្នុងក្រសួងសង្គមកិច្ច។ លន បានទៅធ្វើការនៅក្នុងមន្ទីរពេទ្យឪព១ឱ នៅជិតស្ថានទូតបារាំង។ លន បានទៅរៀនមុខវិជ្ជាពេទ្យខ្លះដូចជា រៀនចាក់ថ្នាំ រៀនប្រើថ្នាំ ទៅកនែ្លង ពិសោធន៍ យកសាកសពមកវះនិងបង្រៀន អក្សរខែ្មរបនែ្ថម។ កាលនោះមានគ្រូពេទ្យជនជាតិចិនជាអ្នក បង្រៀននិងមានអ្នកចាំបកប្រែឱ្យស្ដាប់។ លន បានចូលព្យាបាល ប្រជាជននៅក្នុងមន្ទីរពេទ្យឪព១ឱ មិនថា អ្នកជំងឺអង្គការបញ្ជូនមកពីខេត្ដណាទេ មានមនុស្សចាស់មានកូនកេ្មង ប្រធាន មន្ទីរឈ្មោះ មិញ ជាអ្នកគ្រប់គ្រងបុគ្គលិកពេទ្យទាំងអស់ ថ្នាំពេទ្យកាលនោះភាគច្រើនដឹងថាមកពីប្រទេសចិន។ រដ្ឋមន្រ្ដី ក្រសួងសង្គមកិច្ចឈ្មោះ អៀង ធិរិទ្ធ ប្រពន្ធលោក អៀង សារី។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមចូលមកដល់ កម្មាភិបាលធំតូចទាំងកម្មករទាំងអស់នាំគ្នារត់សំដៅទៅព្រំដែនថៃ មិនហ៊ានរត់មក ស្រុកកំណើតវិញទេ ព្រោះខ្លាចវៀតណាមវះ ពោះ។ លន បានជិះរថភ្លើងនៅដល់ខេត្ដបាត់ដំបង រួច ហើយ នាំគ្នាចុះធ្វើដំណើរកាត់ពៃ្រឡើងភ្នំសេ្ទីរស្លាប់សេ្ទីររស់ នៅតាមផ្លូវឃើញមានមនុស្សស្លាប់ជាហូរ ហែរ។ លន បានរត់តាមអង្គភាពរស់នៅក្នុងពៃ្ររហូតដល់ឆ្នាំ១៩៨០ បានរត់ត្រឡប់មកស្រុកកំណើត វិញ សព្វថៃ្ងប្រកបរបរធ្វើស្រែ ចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា