PROMOTING ACCOUNTABILITY
Mum Rum
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0588
TKI0588
|
|
ឈ្មោះ :
|
មុំ រុំ
|
|
Last Name :
|
Mum
|
|
First Name :
|
Rum
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I00362
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age: 45]
«សម័យបច្ចុប្បន្ន អាយុ ៤៥ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
211012?? Takeo, Treang, Sra Nge, Put Tasam
២១១០១២?? ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំស្រង៉ែ, ពុធតា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យឪព១ឱ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Minh
ម៉ិញ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Khorn.
ខន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0588 20040514 Put Tasam village, Sra Nge sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: Mum Rum is alive. Interviewed with Mum Rum, biography owner.
ធីខេអាយ០៥៨៨ ២០០៤០៥១៤ ភូមិពុធតាសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ មុំ រុំ នៅរស់។ ជួបសម្ភាសជា មួយ មុំ រុំ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
មុំ រុំ ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រុំ មានប្ដីឈ្មោះ ចឹក មានកូន៤នាក់ស្រី៣ប្រុស១ សព្វថៃ្ងរស់នៅភូមិពុធតាសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្ដតាកែវ។ រុំ មានឪពុកឈ្មោះ ស៊ុំ ម្ដាយ ឈ្មោះ បូ មានបងប្អូន៧នាក់ស្រី២ប្រុស៥។ រុំ កាលពីតូចមិន ចូលសាលារៀនសូត្រទេ ពេលធំពេញ វ័យចូលសាលារៀនទទួល ប្រទេសជាកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់ អំណាច អង្គការបានរៀបចំប្រធានភូមិ ប្រធានឃុំ និងឱ្យប្រជាជនលះបង់ទ្រព្យសម្បត្ដិឯកជនមកដាក់ ជារបស់រួមទាំង អស់គ្នា។ កាលនោះអង្គការបានបែងចែកកម្លំាងមនុស្សខុសៗគ្នា មានកម្លាំងកសិករ កម្លាំងយុវជនយុវនារីពេលវ័យឱ្យចូលកង ចល័តនិងកូនកេ្មងអាយុ៨ទៅ១០ឆ្នាំឱ្យចូលកងកុមារបំបែក ចេញពីឪពុកម្ដាយ។ អង្គការបានកំណត់ភូមិមួយត្រូវមាន សហករណ៍បាយរួមមួយគ្រប់ភូមិ បើឃុំមាន ១០ភូមិ ត្រូវមាន សហករណ៍១០កនែ្លងដែរ។ រុំ មានវ័យប្រហែលជា១៤ទៅ១៥ឆ្នាំ អង្គការចាត់ តាំងឱ្យដឹកនាំកុមារតូចៗក្នុងភូមិប្រហែលជា៤០នាក់ ឱ្យចុះធ្វើពលកម្មដូចជា ដើរកើបអាចម៌យកទៅទុក ធ្វើជីដាក់ស្រែ និងសែងដីខ្លះ ប្រធានឃុំឈ្មោះ តាខន។ នៅឆ្នាំ១៩៧៨ តាខន បានជ្រើសរើសនារី មួយចំនួនឱ្យទៅធ្វើការនៅភ្នំពេញ។ រុំ បានទៅដល់ភ្នំពេញ នៅម្ដុំវត្ដភ្នំ ធ្វើការនៅក្នុងមន្ទីរពេទ្យឪព១ឱ មុនដំបូងអង្គការឱ្យចូលរៀនមុខវិជ្ជាផ្នែកពេទ្យឆ្មប មានគ្រូពេទ្យចិនជាអ្នកបង្រៀន មានអ្នកបកប្រែ ឱ្យស្ដាប់ តែ រុំ រៀនមិនចេះទេ មិនអាចជួយបង្កើតកូនបាន អង្គការចាត់តាំងឱ្យមើលកុមារតូចៗដែល ទើបនិងសម្រាលរួច។ កាលនោះប្រធាន មន្ទីរពេទ្យឈ្មោះ មិញ ក្នុងមួយអាទិត្យឃើញ មិញ ចុះមក ពិនិត្យនិងឱ្យមានការប្រជុំដើម្បីទិតៀនគ្នាទៅវិញទៅមក។ នៅឆ្នាំ១៩៧៩ រត់តាមអង្គភាពចូលពៃ្របាន បីទៅបួនខែបានរត់ត្រឡប់មកស្រុក កំណើតវិញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”