Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0591
TKI0591
ឈ្មោះ :
គឹម ស៊ី
Last Name :
Kim
First Name :
Sy
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I03281
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 10. Present age: 48]
«សម័យខែ្មរក្រហម អាយុ ១០ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21100103 Takeo, Treang, Ang kanh, Trapeang Khlaut
២១១០០១០៣ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំអង្កាញ់, ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara hospital
មន្ទីរពេទ្យ៦មករា
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Superiors :
ថ្នាក់លើ :
Sokh, chief of 6 Makara hospital
សុខ, មិញ។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0591 20040515 Trapeang Khlaut village, Ang Kanh sub-district, Treang district, Takeo province. Interviewed by Pheng Pongrasy. Notes: Kim Sy is alive. Interviewed with Kim Sy, biography owner.
ធីខេអាយ០៥៩១ ២០០៤០៥១៥ ភូមិត្រពាំងខ្លូត ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ គឹម ស៊ី នៅរស់។ ជួបសម្ភាសជាមួយ គឹម ស៊ី ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
គឹម ស៊ី ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ី មានប្ដីឈ្មោះ ប៉ែន សាំង មានកូន៣នាក់ សព្វថៃ្ងរស់នៅភូមិ ត្រពាំងខ្លូត ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ដតាកែវ។ ស៊ី មានឪពុក ឈ្មោះ គឹម ឡុង ម្ដាយឈ្មោះ កែ ង៉ែត មានបងប្អូន៣នាក់ ស្រី២ប្រុស១។ ស៊ី កាលពីតូចរៀនបានត្រឹមថ្នាក់ទី១១ ឪចាស់ឱ ឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ដោយសារ ប្រទេសជាតិកើតមានសង្គ្រាម នៅក្នុងភូមិឃុំខ្លះក្លាយជាតំបន់ រំដោះ។ ស៊ី មានបងប្រុសច្បងបានចូលធ្វើជាយោធាខែ្មរក្រហមមុន ឆ្នាំ ១៩៧៥ តែពេលចូលសរភូមិវាយជាមួយទាហាន លន់ នល់ ស្លាប់នៅក្នុងសង្គ្រាម។ បងទី២ឈ្មោះ គឹម ឡូយ ធ្វើការងារនៅ ផ្នែកពេទ្យនៅបុសផុង នៅត្រពាំងអណ្ដើក មិនដឹងជាធ្វើអីខុសទេ តាម៉ុក ចោទថា ខ្មាំងចាប់យកទៅសម្លាប់ចោលបាត់។ នៅឆ្នាំ១៩ ៧៥ ស៊ី បានចូលធ្វើជាបុគ្គលិកមន្ទីរពេទ្យ នៅវត្ដតាសៃ ជួយព្យាបាលប្រជាជននៅតាមភូមិឃុំ។ នៅឆ្នាំ១៩៧៦ បានអង្គការ ចាត់តាំងឱ្យទៅធ្វើ ការនៅភ្នំពេញ។ ស៊ី បានទៅស្នាក់នៅជិត វត្ដភ្នំ ហើយបានចូលធ្វើការនៅមន្ទីរពេទ្យ៦មករា ប្រធាន មន្ទីរឈ្មោះ សុខ ប្រធានធំឈ្មោះ មិញ។ នៅឆ្នាំ១៩៧៧៧៨ ឃើញយោធាខែ្មរក្រហមជាច្រើន ត្រូវនាក់ត្រូវរបួសពេលធ្វើ សង្គ្រាមជាមួយវៀតណាម។ យោធាទាំងនោះភាគច្រើនបញ្ជូនមក ពីភូមិ ភាគបូព៌ានិងពីភូមិនិរតីពីខាងស្រុកគិរីវង្ស ខេត្ដតាកែវ។ ស៊ី ជាអ្នកលាងមុខរបួសនិងជួយចាក់ ថ្នាំឱ្យយោធាទាំងនោះ យោធា ទាំងនោះមានអាយុភាគច្រើន១៧ទៅ១៨ឆ្នាំ នៅកេ្មងៗទោះបី ស្លាប់ក៏ គ្មានបងប្អូនមកយកដែលជំនាន់ខែ្មរ ក្រហមមិនដឹងបង ប្អូនឪពុកម្ដាយនៅទីណាទេ។ នៅជំនាន់ខែ្មរក្រហម ស៊ី បានឃើញ ជនជាតិចិនជាច្រើន នាក់មកជួយបង្រៀនមុខវិជ្ជាពេទ្យនិងជួយ ធ្វើការវះកាត់ព្យាបាល គ្រប់បែបយ៉ាង។ នៅឆ្នាំ១៩៧៩ ស៊ី រត់ទៅតាមអង្គភាពរហូតដល់ខេត្ដពោធិសាត់ ខេត្ដបាត់ដំបង រត់ទៅដល់ស្រុកបវេល ឃើញមានមនុស្សស្លាប់ថ្មីជាច្រើននាក់ មិនថាពីណាសម្លាប់ ពេលទៅដល់ក្នុងពៃ្រ ឃើញមនុស្សស្លាប់ ដោយអត់មានអាហារនិងទឹក។ ស៊ី នឹកឃើញថា មានបងប្អូនបីនាក់ ស្លាប់អស់ពីរ ហើយគ្មានពីណាមើលឪពុកម្ដាយទេ ក៏គិតរកផ្លូវ ត្រឡប់មកស្រុកកំណើតវិញនៅឆ្នាំ១៩៧៩ដដែល។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា