Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0594
Name :
ឈ្មោះ :
អ៊ុង សឿ
Last Name :
នាមត្រកូល :
Ung
First Name :
នាមខ្លួន :
Soeu
Other Name :
ឈ្មោះផ្សេង :
Ung Rann, Ngay
អ៊ុង រ៉ាន់, ងយ,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00303
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roge aged: 14. Present age: 40]
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21100809 Takeo, Treang,
២១១០០៨០៩ ខេត្ដតាកែវ, ស្រុកទ្រាំង, ឃុំរនាម, ភូមិពៃ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
6 Makara hospital
មន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
ណាត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0594 20040521 Takeo village, Sre Rornorng sub-district, Treang district, Takeo province. Interviewed by Sim Sorya and Phann Sochea. Notes: Ung Soeun is alive. Interviewed with Ung Soeu, biography owner and Ung Soth, elder sister.
ធីខេអាយ០៥៩៤ ២០០៤០៥២១ ភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ សឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ អ៊ុង សឿន នៅរស់។ ជួបសម្ភាស ជាមួយ អ៊ុង សឿ ជាម្ចាស់ប្រវត្តិរូប និង អ៊ុង សុទ្ធ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
អ៊ុង សឿ ហៅ វ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សឿ មានឪពុកឈ្មោះ អ៊ុង ឃុន ម្ដាយឈ្មោះ គឹម អ៊ុត មានបង ប្អូន៧នាក់ មានស្រុកកំណើតនៅភូមិពៃ្រផេ្អរ ឃុំរនាម ស្រុកទ្រាំង ខេត្ដតាកែវ។ សឿ កាលពីតូចមិនបានរៀនសូត្រទេ ព្រោះធំពេញ ចូលរៀនទទួលប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសូហនុ ក្រោយមកតំបន់មួយចំនួន ក្លាយជាតំបន់រំដោះ ខាងខែ្មររំដោះកាលនោះសហការជាមួយកងទ័ព វៀតណាមខាងជើង។ សឿ និង គ្រួសារអ្នកភូមិជាច្រើនរយ គ្រួសារផេ្សងទៀត អង្គការជម្លៀសចេញពីភូមិកំណើតឱ្យទៅនៅត្រពាំង អណ្ដើកស្រុកត្រាំកក់។ ក្រោយមកទៀត
បាននាំគ្នាត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩ ៧៥ ខែ្មរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស អង្គការបានប្រមូល ប្រជាជនឱ្យធ្វើការងាររួម ហូបបាយរួមតាមសហករណ៍។ សឿ មានអាយុជាង១០ឆ្នាំ អង្គការចាត់តាំងឱ្យដឹកនាំកុមារជាច្រើន នាក់ឱ្យដើរប្រមូលអាចម៌គោ និងកាប់កន្រ្ទាំងខេត្រនិងមានអាហារ មួយថៃ្ងពីរពេល មានពេលថៃ្ងត្រង់និង ពេលល្ងាច មានសម្លត្រកួនព្រលិតជាប្រចាំ ជួនណាបានឆែ្អតជួនណាមិន
ឆែ្អត។ នៅឆ្នាំ១៩៧៧ អង្គ ការបានជ្រើសរើសនារីមួយចំនួនឱ្យទៅធ្វើការនៅភ្នំពេញ។ សឿ បានទៅដល់ភ្នំពេញ ស្នាក់នៅ ជិតវត្ដ ភ្នំ រួមហើយអង្គការបង្រៀនមុខវិជ្ជាពេទ្យបានតែបីថៃ្ងគត់។ ពេលរៀនចប់ អង្គការយកមកឱ្យធ្វើការ នៅមន្ទីរពេទ្យ៦មករា។ ពេលមកដល់ក្នុងមន្ទីរពេទ្យឃើញយោធាដាច់ដៃដាច់ជើងទ្រហោ
យំពេញមន្ទីរ ពេទ្យឱ្យជួយលាងរបួសនិងរុំរបួស។ សឿ ខិតខំជួយលាងរបួសដោយមិនខ្លាចទេ អ្នករបួសអង្គការដឹក តាមកប៉ាល់មកពីខេត្ដពៃ្រវែង ហើយមកឈប់នៅមុខវាំងជារៀង
រាល់ថៃ្ងឱ្យតែព្រឹកម៉ោង៤មកដល់ហើយ មានឡានពេទ្យទៅយកម កព្យាបាល អាគានីមួយៗពេញទាំងអស់ ជាពិសេសឆ្នាំ១៩៧៨។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា អង្គការបានឱ្យយកអ្នករបួសខ្លះឡើងលើ រថភ្លើងចេញទៅខាង
ខេត្ដបាត់ដំបង។ សឿ បានទៅតាមអង្គភាពរហូតចូលពៃ្រជ្រៅ ដោយជួបការ លំបាកខ្លាំងពេកក៏រកផ្លូវត្រឡប់មកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា