Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0600
Name :
ឈ្មោះ :
ជាល់ សិន
Last Name :
នាមត្រកូល :
Choal
First Name :
នាមខ្លួន :
Sin
Other Name :
ឈ្មោះផ្សេង :
Choal Tha
ជាល់ ថា,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00662
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 16. Present age: 48]
«សម័យខែ្មរក្រហម អាយុ ១៦ឆ្នាំ។ សម័យបច្ចុប្បន្ន ៤៨ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
21050301 Takeo, Koh Andet, Prey Khla, Srama
២១០៥០៣០១ ខេត្ដតាកែវ, ស្រុកកោះអណែ្ដត, ឃុំពៃ្រខ្លា,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរ ពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ,
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
ពឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0600 20040512 Srama village, Prey Khla sub-district, Koh Andet district, Takeo province. Interviewed by Long Dany. Notes: Choal Sin is alive, biography owner.
ធីខេអាយ០៦០០ ២០០៤០៥១២ ភូមិស្រម៉ ឃុំពៃ្រខ្លា ស្រុកកោះអណែ្តត ខេត្តតាកែវ សម្ភាសដោយៈ សម្ភាសដោយ ឡុង ដានី កំណត់សំគាល់ៈ ជាល់ សិន ជាម្ចាស់ប្រវត្តិរូប នៅរស់។
Summary :
សេចក្ដីសង្ខេប :
ជាល់ សិន ហៅ ថា ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សិន មានប្ដីឈ្មោះ សុខុម មាន កូនចំនួន៤នាក់ សព្វថៃ្ងរស់ នៅភូមិស្រម៉ ឃុំពៃ្រខ្លា ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ សិន មានឪពុក ឈ្មោះ ជា ម្ដាយឈ្មោះ ស៊ុន មានបងប្អូន៦នាក់ ស្រី២ប្រុស៤។ សិន កាលពីតូចមិនចូលរៀន សាលាទេ ព្រោះឪពុកម្ដាយមានជីវភាពក្រលំបាក។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានឡើងកាន់អំណាច បានប្រហែលជា៥ខែ អង្គការ ចាត់តាំងឱ្យ សិន ចូលបម្រើបដិវត្ដនៅក្នុងពៃ្រខ្លាតាមរយៈឈ្មោះ នួន។ ក្រោយមកទៀតនៅក្នុងឆ្នាំ១៩៧៥ ដដែល អង្គការបញ្ជូនឱ្យទៅធ្វើការងារនៅស្រែអំបិល កាលនោះ សិន មានអាយុ ទើបតែ១១ទៅ១២ឆ្នាំ ឪពុកម្ដាយមិនចង់ឱ្យកូនចេញទៅធ្វើ ការឆ្ងាយទេ តែអង្គការបង្ខំ ណាមួយមិនមែនតែម្នាក់យើងទេ កូនអ្នកមូលដ្ឋានមួយចំនួនក៏ទៅដែរ។ សិន ពេលទៅដល់ស្រែ អំបិល ខេត្ដកំពត ឃើញមានមនុស្សរាប់ពាន់នាក់ សុទ្ធតែមនុស្ស ស្រី ប្រធានឈ្មោះ ជឿន ក៏ស្រីដែរ។ កាលនោះបែងចែកជាកងពល កងវរៈ វរសនាតូច វរសេនាធំ កងហា។ សិន បានធ្វើការងារនៅ ស្រែអំបិលចាប់តាំងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យមក ធ្វើការងារនៅ ភ្នំពេញវិញ។ សិន ខិតខំធ្វើការងារគ្មានហ៊ានសម្រាកទេ អាហារហូបចុកក៏មិនបានគ្រប់ គ្រាន់ដែរ នៅជំនាន់ខែ្មរក្រហមបើ យើងមិនខិតខំធ្វើការជួនណាគេយកយើងទៅអប់រំ ជួនណាបាត់ ខ្លួនតែ ម្ដង ព្រោះធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សចង ទាំងខ្សែ។ សិន មកដល់ភ្នំពេញ អង្គការឱ្យ ស្នាក់ជិតវត្ដភ្នំ បន្ទាប់មកអង្គការឱ្យចូលធ្វើការនៅក្នុងក្រសួងសង្គមកិច្ច រួចហើយបញ្ជូនឱ្យចូលបម្រើការ ងារនៅក្នុងមន្ទីរពេទ្យ៦មករា ប្រធានមន្ទីរពេទ្យឈ្មោះ ពឿន ត្រូវជាកូនប្រសារលោក អៀង សារីនិងអ្នកស្រី អៀង ធិរិទ្ធ។ សិន មិនចេះអក្សរអង្គការឱ្យសិទ្ធត្រឹមឱ្យថ្នាំអ្នកជំងឺលេបនិងជួយលាង របួសឱ្យយោធាដែលអង្គការ
បញ្ជូនមកពីព្រំដែនវៀតណាម។ នៅឆ្នាំ១៩៧៩ សិន
បានរត់ទៅតាមអង្គ ភាពរហូតព្រំដែនថៃ ចូលដល់ប្រទេសថៃ រស់នៅតាមជំរំភាសខ្លួន មានអង្គការជាច្រើនចូលទៅជួយឱ្យ របបអាហារនិងថ្នាំព្យាបាល។ នៅឆ្នាំ១៩៩១ សិន និងគ្រួសារ
បានត្រឡប់មកស្រុកកំណើតវិញ រស់ នៅប្រកបរបរធ្វើស្រែ ចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
At the saltfield unit she saw many poeple who were accused as moral offense were killed in 1977.
នៅស្រែអំបិល ឃើញគេចងអ្នកដែលចោទថាខុសសីលធម៌ទាំងខ្សែ យកទៅវ៉ៃចោល, ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា