Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0601
Name :
ឈ្មោះ :
ខៀវ អាន
Last Name :
នាមត្រកូល :
Khieu
First Name :
នាមខ្លួន :
An
Other Name :
ឈ្មោះផ្សេង :
An, Aun
អាន, អូន,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00021
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 13. Present age: 53]
«សម័យខែ្មរក្រហម អាយុ ១៣ឆ្នាំ។ សម័យបច្ចុប្បន្ន អាយុ
Home Village :
ភូមិកំណើត/ទីលំនៅ :
21050109 Takeo, Koh Andet, Krapum Chhouk sub-distr
២១០៥០១០៩ ខេត្ដតាកែវ, ស្រុកកោះអណែ្ដត, ឃុំក្រពុំឈូក,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Minh, chief of P-17 hospital.
ម៉ិញ, ប្រធានពេទ្យព១៧។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0601 20040512 Watsla village, Krapum Chhouk sub-district, Koh Andet district. Interviewed by Sim Sorya and Phann Sochea. Notes: interviewed with Khieu An, biography owner.
ធីខេអាយ០៦០១ ២០០៤០៥១២ ភូមិវត្តស្លា ឃុំក្រពុំឈូក ស្រុកកោះអណែ្តត ខេត្តតាកែវ សម្ភាសដោយៈ សម្ភាសដោយ ស៊ឹម សុរិយ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ សម្ភាសជាមួយ ខៀវ អាន, ម្ចាស់ប្រវត្តិរូប នៅរស់។
Summary :
សេចក្ដីសង្ខេប :
អូន ហៅ អាន ភេទស្រី អាយុ៥៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អាន មានគ្រួសារឈ្មោះ ស៊ី ប្រកប របរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅ ភូមិវត្ដស្លា ឃុំក្រពុំឈូក ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ អាន មានឪពុកឈ្មោះ សាទ ម្ដាយឈ្មោះ ញឹម មានបងប្អូន១០នាក់ស្រី ៨ប្រុស២។ អាន កាលពីតូច រៀនសូត្រនៅសាលាបឋមសិក្សាវត្ដ ស្លាត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិកើត មានរដ្ឋប្រហារឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបម្រើ បដិវត្ដតាមរយៈឈ្មោះ លាន។ ពេលចូលដំបូងអង្គការឱ្យរៀនមុខ
វិជ្ជាពេទ្យ សម្រាប់ព្យាបាលប្រជាជននៅក្នុងឃុំក្រពុំឈូក។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច អង្គការបាន
បញ្ជូនឱ្យមកធ្វើការងារនៅខេត្ដតាកែវបានរយៈពេលបីខែ។ បន្ទាប់អង្គការបានបញ្ជូនឱ្យទៅ ធ្វើការនៅភ្នំពេញ។ អាន បានមក ធ្វើការនៅមន្ទីរពេទ្យឪព១ឱនៅជិតមន្ទីរពេទ្យ១៧មេសា ប្រធាន មន្ទីរពេទ្យឈ្មោះ មិញ។ នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនឱ្យមកធ្វើការនៅស្រែអំបិលវិញ ឃើញ មានសុទ្ធតែនារីមនុស្ស រាប់ពាន់នាក់។ អាន ថា អង្គការបានផ្លាស់ផ្ដូមនុស្សមួយចំនួនពី មន្ទីរពេទ្យឱ្យមក ធ្វើការងារនៅស្រែអំបិលហើយនារីស្រែអំបិល មួយចំនួនឱ្យមកធ្វើពេទ្យវិញ។ នៅឆ្នាំ១៩៧៧ អាន ត្រូវអង្គ ការបញ្ជូនត្រឡប់មកឱ្យមកធ្វើការនៅក្នុងក្រសួងសង្គមកិច្ចវិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលដល់ប្រទេស កម្ពុជា កម្មាភិបាលខែ្មរក្រហមតូចធំនាំគ្នារត់សំដៅទៅព្រំដែន ថៃ។ អាន បានជិះរត់ភ្លើងជាមួយអ្នកជំងឺទៅខេត្ដបាត់ដំបង រួចហើយចុះបន្ដដំណើរតាមផ្លូវរត់កាត់ពៃ្រភ្នំ ឃើញមានមនុស្ស ស្លាប់តាមផ្លូវជាហូរហែរ។ អាន រត់មុនដំបូងមានគ្នាជាង១០០នាក់ ដល់ក្រោយមក ទៀតនៅសល់មនុស្សតិចទៅៗហើយមិនស្គាល់ ភូមិសាស្រ្ដទៀត ក្រោយមកកងទ័ពវៀតណាមចាប់បាន នឹកឃើញថា ស្លាប់ហើយ តែផ្ទុយទៅវិញ វៀតណាមឱ្យបាយហូប រួចយកមករៀនសូត្របានមួយ រយៈខ្លីក៏បញ្ជូនឱ្យត្រឡប់មកស្រុក កំណើតវិញ បានជួបឪពុកម្ដាយបងប្អូនវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា