PROMOTING ACCOUNTABILITY
Chao Sum Satha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0078
KCI0078
|
|
Name :
ឈ្មោះ :
|
ចៅ ស៊ុំ សត្ថា
|
|
Last Name :
នាមត្រកូល :
|
Chao
|
|
First Name :
នាមខ្លួន :
|
Sum Satha
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I10097
អាយ១០០៩៧
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
was born in Year of Horse.
កើតឆ្នាំមមី។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
030703?? Kampong Cham, Kang Meas, Khchao, Khchao
០៣០៧០៣?? ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំខេ្ចៅ ភូមិខេ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975/??/??
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Force.
ចាត់តាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
North-west Zone, Battambang. Central(12), Phnom Penh.
ភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង។ មជ្ឈិម(១២), ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Mobile Work Brigade, Soldier of A-25.
យុទ្ធជនកងចល័ត, យុទ្ធជនមន្ទីរ អ២៥។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Peou joined KR revolution with Sumsatha.
ពៅជាអ្នកចូលរួមបដិវត្ដន៍ជាមួយ ស៊ុំសត្ថា។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0078 20030315, Khchao village, Khchao commune, Kang Meas district, Kampong Cham province. Interviewed by Ysa Osman. Notes: Chao Sumsatha disappeared. Interviewed with his mother, Kung Koliny,70.
ខេស៊ីអាយ០០៧៨ ២០០៣០៣១៥, ភូមិខេ្ចៅ ឃុំខេ្ចៅ ស្រុក កងមាស ខេត្តកំពង់ចាម។ សម្ភាសន៍ដោយ អ៊ីសា ឧស្មាន។ កំណត់សម្គាល់ៈ ចៅ ស៊ុំ សត្ថា បាត់ខ្លួន។ ជួបសម្ភាសន៍ជាមួយ ឈ្មោះ គង់ កោលិនី អាយុ៧០ឆ្នាំ ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
Chao Sumsatha, male, disappeared, interviewed with his mother, Kung Kaoliny, 70. Kaoliny lives in Kchaov village, Kong Meas district, Kampong Cham province.
Chao Sum was Kaoliny៌s husband. Kaoliny had 7children; their names were Chao Limvanna, Chao Sumsatha, Chao Chhayasuthy, Chao Vannchorvy, Chao Munirumpuong, Chao Vanthida, and Chao Arunnotey. Kaoliny said, Sumsatha was born in year of horse animal. Sumsatha៌s primary school was at Kchaov village, and he kept his high school at Peam Cheykang commune. While he had graduated, Sumsatha continued his study at Boeng Trabek, Phnom Pehn. He focused on Laws major. Sumsatha had finished just only in yearI, and he was sent to be mobile work brigade, Battambang province. In1970, Peou who was evacuated to be mobile work brigade with Sumsatha told Kaoliny that, Sumsatha was killed by KR. Kaoliny thought that, her son would be died because of having shown the book from Tuol Sleng by Meas Nanau and Chean Bunhung. It wrote about the date of her son arrest, and kill. In 1975, Kaoliny served as mobile work brigade at Kraing commune, Thpong district, Kampong Speu province. She was assigned to do transplanting, carrying of water, and digging up base of trees by KR. At night, Kaoliny was required to thresh rice by trampling it under foot until 12am. Pho was a chief of cooperative. Among of Kaoliny៌s children, they were sent to work as mobile work brigade at Battambang province, except the only child was kept in Children office. Beside the death of Sumsatha, the eldest child of Kaoliny has got consciousness illness after KR regime. And other child who used to act secretly for eating the corn and yam was arrested in chain, and was killed then. Kaoliny heard the villager said that Lin, Sit, Then, they all were killed by KR. ចៅ ស៊ុំសត្ថា, ភេទប្រុស បាត់ខ្លួន, ជួបសម្ភាសន៍ជាមួយ ឈ្មោះគង់ កោលិនី អាយុ៧០ឆ្នាំ ត្រូវជាម្ដាយ។ កោលិនី រស់នៅ ភូមិខេ្ចៅ ស្រុកកងមាស ខេត្ដកំពង់ចាម។
ប្ដីរបស់កោលិនីឈ្មោះ ចៅ ស៊ុំ។ កោលិនី មានកូន៧នាក់ ឈ្មោះ ចៅ លឹមវណ្ណា, ចៅ ស៊ុំសត្ថា, ចៅឆាយ៉ាសុទ្ធី, ចៅ វ៉ាន់ឆវី, ចៅ មុនីរំពួង, ចៅ វ៉ាន់ធីតា, ចៅ អារុណោទ័យ។ កោលិកាប្រាប់ថា ស៊ុំសត្ថា កើតឆ្នាំមមី។ ស៊ុំសត្ថា រៀនបឋម សិក្សានៅឯខេ្ចៅ បន្ទាប់មកបន្ដទៅ វិទ្យាល័យនៅឯពាមជីកង។ នៅពេលចប់បាក់ឌុបហើយ ស៊ុំសត្ថាក៏មកទៅរៀននៅឯភ្នំពេញ ចាប់ ជំនាញខាងច្បាប់នៅសាលាបឹងត្របែក។ ស៊ុំសត្ថា រៀនបាន ត្រឹមតែ១ឆ្នាំប៉ុណេ្ណាះ បន្ទាប់មកក៏ ត្រូវខែ្មរក្រហមបញ្ចូនទៅធ្វើ កងចល័តនៅខេត្ដបាត់ដំបង។ នៅឆ្នាំ១៩៧៩ ឈ្មោះ ពៅ ដែលខែ្មរក្រហមជម្លៀសទៅធ្វើកង ចល័តជាមួយស៊ុំសត្ថាប្រាប់ កោលិនីថា ខែ្មរក្រហមសម្លាប់ ស៊ុំ សត្ថា ហើយ។ កោលិនីជឿថាកូនរបស់ខ្លួនប្រាកដជាស្លាប់បាត់ ហើយព្រោះ ឈ្មោះ មាស ណានូ ហើយជាម ប៊ុនហុង យកសៀវ ភៅនៅទួលសែ្លងដែលបាន សរសេរអំពីកូនរបស់ខ្លួនថា ខែ្មរ ក្រហមចាប់ស៊ុំសត្ថាថៃ្ងនេះ ហើយ យកទៅសម្លាប់ថៃ្ងនោះ។ កោលិនីផ្ទាល់ នៅឆ្នាំ ១៩៧៥នេះធ្វើជាកងចល័តនៅឯឃុំភ្នំ ក្រាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ខែ្មរក្រហមឱ្យកោលិនី ស្ទូងស្រូវ ដកសំណាប រែកទឹក គាស់គល់ឈើ។ លុះយប់ឡើងកោលិនីត្រូវ ជាន់ អង្ការដល់ម៉ោង១២យប់ទៀត។ ប្រធានសហករណ៍របស់ កោលិនី ឈ្មោះភោ។ ក្នុងចំនោមកូនរបស់ កោលិនី៧នាក់ លើក លែងតែម្នាក់ទេដែលខែ្មរក្រហមទុក នៅមន្ទីរកុមារក្រៅពីនេះ គឺបញ្ជូនទៅធ្វើកង ចល័តនៅឯបាត់ ដំបងទាំងអស់។ ក្រៅពីកូន ឈ្មោះស៊ុំសត្ថាដែលបានស្លាប់ទៅ កូនបងរបស់កោលិនី កើតជំងឺ សរសៃបន្ទាប់សម័យខែ្មរក្រហម។ ចំនែកកូនមួយផេ្សងទៀត របស់កោលិនីធ្លាប់លួចពោត ដំឡូងហូប ក្រោយមកខែ្មរ ក្រហម ចាប់ដាក់ច្រវ៉ាក់ រួចហើយក៏យកទៅសម្លាប់ចោលបាត់។ កោលិនី ធ្លាប់ឮអ្នកភូមិនិយាយប្រាប់គាត់ថាខែ្មរក្រហម សម្លាប់ឈ្មោះ លីន,សិត, តាថន។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”