PROMOTING ACCOUNTABILITY
Khoem Ngorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0604
|
|
Name :
ឈ្មោះ :
|
ខឹម ងន
|
|
Last Name :
នាមត្រកូល :
|
Khoem
|
|
First Name :
នាមខ្លួន :
|
Ngorn
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05382
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 19. Present age: 48]
«សម័យខែ្មរក្រហម អាយុ ១៩ឆ្នាំ។ សម័យបច្ចុប្បន្ន អាយុ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21030308 Takeo, Borey Chulasar, Dambauk Khpus, Ta
២១០៣០៣០៨ ខេត្ដតាកែវ, ស្រុកបូរីជលសារ, ឃុំដំបូកខ្ពស់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងការពារបទេស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងការពារ
|
|
Superiors :
ថ្នាក់លើ :
|
អៀង សារី ឈ្មោះ ហុង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0604 20040515, Ta Ying village, Dambauk Khpus sub-district, Borey Chulasar district, Takeo province. Interviewed by Pheng Pongrasy. Notes: Khoem Ngorn is alive. Interviewed with Ngorn, biography owner.
ធីខេអាយ០៦០៤ ២០០៤០៥១៥ ភូមិតាយឹង ឃុំដំបូកខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ សម្ភាសដោយៈ ផេងពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ខឹម ងន នៅរស់។ សម្ភាសជាមួយ ម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខឹម ងន ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ងន មាន ប្រពន្ធឈ្មោះ រុន មានកូនចំនួន១០ នាក់ សព្វថៃ្ងរស់នៅភូមិតាយឹង ឃុំដំបូកខ្ពស់ ស្រុកបូរីជលសារ ខេត្ដតាកែវ។ ងន មានឪពុកឈ្មោះ សំ អិត ម្ដាយឈ្មោះ ឌុក ឃិន មានបងប្អូន៦នាក់ ស្រី៣ប្រុស៣។ ងន កាលពីនៅតូចរៀននៅ សាលាបឋមសិក្សាតាយឹងត្រឹមថ្នាក់ទី ១០ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដបម្រើ ចលនាខែ្មរក្រហម មុនដំបូង ធ្វើជាកងឈ្លបនៅភូមិតាយឹង បន្ទាប់មកឡើងធ្វើជាឈ្លបឃុំអង្គ ខ្នុរបាន មួយរយៈខ្លី អង្គការចាត់តាំងឱ្យមកធ្វើនិសារស្រុកឱ្យឈ្មោះ តាសៀង នៅជាមួយទ័ពផ្ទាល់ កាលនោះ និរសាជាអ្នករត់សំបុត្រ ជួនណាជិះម៉ូតូជួនណាជិះសេះឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ
មានជិតនិង ឆ្ងាយ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ងន ត្រូវអង្គការ បញ្ជូនទៅធ្វើកាងារនៅភ្នំពេញ ពេលទៅដល់អង្គ ការចាត់តាំងឱ្យចូលបម្រើការងារនៅក្រសួងការបទេស។ ពេលទៅដល់ដំបូង អង្គការបានបង្រៀនច្បាប់ ការងារនៅក្រសួងរៀនពីនយោបាយ ឈ្មោះ ហុង ជាប្រធានមន្ទីរ និងធ្លាប់ឃើញរដ្ឋមន្រ្ដីជាច្រើន ទៀត ដូចជាលោកអៀង សារី ឃើញលោក ខៀវ សំផន ឃើញនួន ជា និង ប៉ុល ពត។ ងន ដឹងថា នៅភ្នំពេញមាន ស្ថាទូតមួយចំនួនដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសគុយបា ប្រទេសកូរ៉េខាង ជើង។ នៅឆ្នាំ១៩៧៦ ស្ថានទូតវៀតណាមបានដកចេញពីប្រទេស កម្ពុជាវិញ ដោយ សារមានទំនាស់ផ្នែកនយោបាយ។ ងន មានតួ នាទីជាអ្នកការពារភ្ញៀវ ដូចជាជនបទេសមកលេង ប្រទេសកម្ពុជា ហើយភ្ញៀវចង់ទៅទស្សនៈកិច្ចតាមខេត្ដ ដូចជាខេត្ដបាត់ដំបង ខេត្ដមណ្គលគីរី ខេត្ដ ព្រះវិហារ ឈ្មោះ តាហុង ជាអ្នកចាត់ចែង ទាំងអស់ នៅក្រសួងការបទេសគេហៅឪប១ឱ មានមន្ទីរជា ច្រើនផេ្សងទៀត។ នៅឆ្នាំ១៩៧៧ ងន មានខុសសីលធម៌ជាមួយ នារីឈ្មោះ ធី ធ្វើការងារជាមួយគ្នា ដល់អង្គការដឹងក៏រៀបការ ឱ្យ តែសំណាងល្អអង្គការមិនសម្លាប់ចោល តាមធម្មតាមានទោសធ្ងន់។ ងន អង្គការដកចេញពីក្រសួងការបទេសឱ្យទៅធ្វើការងាររ៉ែកអាចម៌ នៅតាខ្មៅនិងដាំបនែ្លសម្រាប់ផ្គត់ផ្គង់ដល់អង្គភាព នៅក្នុងរបប ខែ្មរក្រហមធ្លាប់ឃើញអង្គការចាប់មនុស្សចងនៅក្នុងក្រសួងដោយសារតែមានមេ ក្បត់និងដឹងថា មានការសម្លាប់មនុស្ស។ នៅឆ្នាំ ១៩៧៩ ងន បានរត់សំដៅមកស្រុកកំណើតវិញ ចំណែកប្រពន្ធ មិនដឹងជារត់ទៅដល់ណាទេ ព្រោះពេលកងទ័ពវៀតណាមចូលមក រត់បែកគ្នា។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He saw the Khmer Rouge killed the poeple in Phnom Penh.
ធ្លាប់ឃើញការសម្លាប់មនុស្សដោយផ្ទាល់ភ្នែក នៅភ្នំពេញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”