Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
I11670
I11670
ឈ្មោះ :
សម. រឿន
Source of Documents / Information :
I11670, p.8 Note: DC-Cam/07-01-1977
ភេទ :
ប្រុស
ព័ត៌មានបន្ថែម
សញ្ជាតិ :
ខ្មែរ
ប្រវត្តិ និង តួនាទី
សកម្មភាពមុន 79 :
សម. រឿន បានប្រកាសហេតុឧទ្ទេសនាម ១-ឯកសារស្តីអំពីបដិវត្តសង្គមនិយម និងការកសាងសង្គមនិយម។ ក/ រំលឹកពីជ័យជំនះនៃបដិវត្តប្រជាជាតិប្រជាធិបតេយ្យ ដែលចប់នៅថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ១៩៧៥។ មូលហេតុនៃជ័យជំនះនេះគឺមកពីបក្សឈ្លាសវៃ, កងទ័ពមានវីរភាពខ្ពស់ អង់អាចក្លាហានបំផុត។ ២- អំពីចលនាសង្គមនិយមតើត្រូវធ្វើអ្វី? នៅកន្លែងណាខ្លះ? គឺអ្វីៗត្រូវបំរើសមូហភាព សំខាន់ត្រូវវាយកម្មសិទ្ធិឯកជនលើគ្រប់រូបភាព។
យប់ថ្ងៃ ៧/១/៧៧ ឧទ្ទេសនាមដោយសម វ៉ែន អំពីគោលជំហរវណ្ណៈ អធនរបស់បក្ស។ គោលជំហររបស់បក្សត្រូវរឹងពឹង ទាំងខាងទស្សនៈ ការរស់នៅ មនោសញ្ចេតនា ហើយត្រូវកំចាត់គោលជំហរវណ្ណៈផ្សេងៗទៀត ដែលនាំឲ្យរាំងស្ទះដល់ការកសាងសង្គមនិយមរបស់បក្សយើង។ បើមានកម្មសិទ្ធិឯកជន ឧៈ ខុសសិលធម៌ វានាំឲ្យស្មុកស្មាញដល់ការបំពេញភារកិច្ចអ្វីមិនកើត។ សង្គមបច្ចុប្បន្នជាសង្គមសមូហភាពដែលមានពីរវណ្ណៈ គឺៈ ១-កម្មករ (កម្មករចាស់ និងកម្មករថ្មី), ២- កសិករ (កសិករចាស់ និងកសិករថ្មី)។បក្សកំណត់ពីខែ ៩/៧៥ យើងនៅក្នុងជួរបដិវត្ត,មិត្តណានៅក្នុងក្រុង គឺក្នុងជួរកម្មករ រីឯមិត្តណានៅជនបទ គឺជាកសិករ។ កម្មករ កសិករនេះ ក៏មិនមែនជាកម្មករ កសិករ ឯកជនទេ គឺជាកម្មករ កសិករ សមូហភាព ដែលរស់នៅក្នុងសហជីព និងសហករណ៍...។ល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា